FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ ២៦នាក់អេស្ប៉ាញសម្បូរកីឡាករក្មេងៗ ខណៈ Ramos និង De Gea បាត់ឈ្មោះ
12, Nov 2022 , 8:29 am        
រូបភាព
រូបភាព៖ Selección Española de Fútbol (SeFutbol)
រូបភាព៖ Selección Española de Fútbol (SeFutbol)
ក្រុ​មជម្រើសជាតិអេស្ប៉ាញហាក់បីដូចជាការកែប្រែមុខមាត់ថ្មីមួយ ក្រោយការប្រកាសបញ្ជីឈ្មោះកីឡាករទាំង ២៦រូប សម្បូរទៅដោយកីឡាករវ័យក្មេងនឹងមានទេពកោសល្យ សម្រាប់ព្រឹត្តិការណ៍ World Cup 2022 នៅប្រទេសកាតា។ កីឡាករជើងចាស់មួយចំនួនដូចជា Sergio Ramos និងអ្នកចាំទី  David De Gea ជាដើមបាត់ឈ្មោះ។

 
Ansu Fati ទើបតែមានវ័យត្រឹម ២០ឆ្នាំ នឹងបង្ហាញខ្លួនលើកដំបូងសម្រាប់ World Cup នៅប្រទេសកាតាជាមួយអេស្ប៉ាញ រួមជាមួយមិត្តរួមក្រុម ​Gavi មានវ័យទើប ១៨ឆ្នាំ និង Pedri មានវ័យ ១៩ឆ្នាំ​ មកពី Barcelona រួមដំណើរលើកនេះសម្រាប់អេស្ប៉ាញ។ 
 
កីឡាករជើងចាស់ដែលត្រូវបានបាត់ឈ្មោះចេញពីក្រុមអេស្ប៉ាញ ទោះធ្លាប់ជួយក្រុមនេះកាលពីឆ្នាំ ២០១៨ និងព្រឹត្តិការណ៍ ​Euro 2022 រួមមានអ្នកចាំទីចាស់វស្សា David De Gea ខ្សែការពារ​ Sergio Ramos អតីតប្រធានក្រុមអេស្ប៉ាញ និងខ្សែប Thiago Alcantara។


 
អេស្ប៉ាញស្ថិតក្នុងក្រុមចំនួន ៨ ដែលឈ្នះពានរង្វាន់ World Cup ហើយការឈ្នះលើកដំបូងរបស់ពួកគេនៅឆ្នាំ ២០១០ ក្រោយយកឈ្នះលើក្រុមហូឡង់លទ្ធផល ១-០ ក្នុងម៉ោងបន្ថែម ១៥នាទី ២ដង នាព្រឹត្តិការណ៍ ​World Cup នៅប្រទេសអាហ្រ្វិកខាងត្បូង។ នេះជាការបង្ហាញខ្លួនលើកទី ១៧ហើយសម្រាប់អេស្ប៉ាញក្នុងការប្រកួត World Cup។
អេស្ប៉ាញស្ថិតនៅក្នុងពូល E ដែលមានក្រុមអាល្លឺម៉ង់ កូស្តារីកា និងជប៉ុន។
 
ខាងក្រោមនេះជាបញ្ជីឈ្មោះកីឡាករទាំង ២៦រូប ដែលអេស្ប៉ាញបានជ្រើសរើស៖ 
 
អ្នកចាំទី៖ Unai Simon (Athletic Bilbao), Robert Sanchez (Brighton & Hove Albion), David Raya (Brentford)
 
ខ្សែការពារ៖ Cesar Azpilicueta (Chelsea), Dani Carvajal (Real Madrid), Eric Garcia (Barcelona), Hugo Guillamon (Valencia), Pau Torres (Villarreal), Aymeric Laporte (Manchester City), Jordi Alba (Barcelona), Jose Gaya (Valencia)
 
ខ្សែបម្រើ៖ Sergio Busquets (Barcelona), Rodri Hernandez (Manchester City), Gavi (Barcelona), Carlos Soler (Paris St Germain), Marcos Llorente (Atletico Madrid), Pedri Gonzalez (Barcelona), Koke Resurreccion (Atletico Madrid)
 
ខ្សែប្រយុទ្ធ៖ Ferran Torres (Barcelona), Nico Williams (Athletic Bilbao), Yeremi Pino (Villarreal), Alvaro Morata (Atletico Madrid), Marco Asensio (Real Madrid), Pablo Sarabia (Paris St Germain), Dani Olmo (RB Leipzig), Ansu Fati (Barcelona)៕
 

Tag:
 World Cup
  Qatar 2022
© រក្សាសិទ្ធិដោយ thmeythmey.com