FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
Gotze ដែលជួយអាល្លឺម៉ង់ឈ្នះ World Cup នៅប្រេស៊ីល មានវត្តមានម្តងទៀតនៅកាតា
12, Nov 2022 , 11:29 am        
រូបភាព
រូបភាព៖ Livescore
រូបភាព៖ Livescore
ខ្សែបម្រើ Mario Gotze ដែលធ្លាប់ស៊ុតចូល ១គ្រាប់លើអាហ្សង់ទីន ដើម្បីជួយអាល្លឺម៉ង់ឈ្នះពានរង្វាន់ World Cup ឆ្នាំ ២០១៤ នៅប្រទេសប្រេស៊ីល ជាប់ឈ្មោះក្នុងចំណោមកីឡាករអាល្លឺម៉ង់ ២៦រូបចុងក្រោយទៅកាន់ World Cup 2022 នៅប្រទេសកាតា។


 
នេះជាការវិលត្រលប់មកជួយអាល្លឺម៉ង់វិញក្រោយខកខានរយៈពេល ៥ឆ្នាំ ដោយកាលពីឆ្នាំ ២០១៧ មុន World Cup នៅរុស្ស៊ីមកដល់រូបគេត្រូវបានកាត់ឈ្មោះចេញពីក្រុមជម្រើសជាតិអាល្លឺម៉ង់។
 
Gotze វ័យ៣០ឆ្នាំ រដូវកាលនេះបានបង្ហាញទម្រ់ងលេងយ៉ាងល្អនៅក្រុម Eintracht Frankfurt ដោយជួយក្រុមនេះឡើងមកកាន់ក្របខណ្ឌ UEFA Champions League និងរដូវកាល ២០២១-២២ ឈ្នះ Europa League។ 

រូបភាព៖ ថ្មីៗ ThmeyThmey News
 
ដោយឡែក ខ្សែប្រយុទ្ធវ័យក្មេង Moukoko មកពី Dortmund បានជាប់ជម្រើសជាតិអាល្លឺម៉ង់លើកដំបូងហើយបានទៅលេង World Cup តែម្តង។
 
អាល្លឺម៉ង់ដែលបានធ្លាក់ត្រឹមវគ្គចែកពូលនៅ World Cup នៅរុស្ស៊ី នឹងត្រូវចាប់ផ្តើមការប្រកួតក្នុងពូល E ដែលរួមមានជប៉ុន, កូស្តារីកា និង អេស្ប៉ាញ។
 
កីឡាករទាំង ២៦រូបសម្រាប់ជួយអាល្លឺម៉ង់នៅ World Cup 2022 រួមមាន៖
 
អ្នកចាំទី៖ Manuel Neuer (Bayern Munich), Marc-Andre ter Stegen (Barcelona), Kevin Trapp (Eintracht Frankfurt).
 
ខ្សែការពារ៖ Matthias Ginter (Freiburg), Antonio Ruediger (Real Madrid), Niklas Suele (Borussia Dortmund), Nico Schlotterbeck (Borussia Dortmund), Thilo Kehrer (West Ham United), David Raum (RB Leipzig), Lukas Klostermann, Armel Bella Kotchap (Southampton), Christian Guenter (Freiburg).
 
ខ្សែបម្រើ៖ Ilkay Gundogan (Manchester City), Jonas Hofmann (Borussia Moenchengladbach), Leon Goretzka, Serge Gnabry, Leroy Sane, Jamal Musiala, Joshua Kimmich, Thomas Mueller (all Bayern Munich), Julian Brandt (Borussia Dortmund), Mario Goetze (Eintracht Frankfurt).
 
ខ្សែប្រយុទ្ធ៖ Kai Havertz (Chelsea), Youssoufa Moukoko (Borussia Dortmund), Niklas Fuellkrug (Werder Bremen), Karim Adeyemi Borussia Dortmund)៕

Tag:
 World Cup
  Qatar 2022
  FIFA
© រក្សាសិទ្ធិដោយ thmeythmey.com