FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
Lewandowski មានវត្តមានជួយប៉ូឡូញបង្ហាញខ្លួនលើកទី៩ នៅ World Cup 2022
12, Nov 2022 , 9:59 pm        
រូបភាព
រូបភាព៖ Łączy nas piłka
រូបភាព៖ Łączy nas piłka
ខ្សែប្រយុទ្ធក្រុម Barcelona កីឡាករ Robert Lewndowski ត្រូវបានកោះហៅឱ្យចូលរួមជាមួយក្រុមជម្រើសជាតិប៉ូឡូញសម្រាប់ការប្រកួតព្រឹត្តិការណ៍ FIFA World Cup 2022 ដែលធ្វើឡើងនៅប្រទេសកាតាក្នុងពេលខាងមុខ។ World Cup នៅកាតានឹងក្លាយជាការបង្ហាញវត្តមានលើកទី៩ សម្រាប់ប៉ូឡូញនៃព្រឹត្តិការណ៍នេះ។


 
បង្ហាញខ្លួននៅ World Cup ប្រទេសរុស្ស៊ីឆ្នាំ ២០១៨ រហូតមកដល់កាតាក្នុងឆ្នាំនេះ ប៉ូឡូញឈានជើងពីរលើកជាប់គ្នារហើយសម្រាប់ World Cup បើគិតចាប់តាំងពីឆ្នាំ ២០០៦ ដែលកាលនោះពួកគេ បង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ពិភពលោកនេះលើកចុងក្រោយ។ ប៉ូឡូញធ្លាប់ទទួលបានចំណាត់ថ្នាក់ លេខ៣ ចំនួន ៣លើកនៃព្រឹត្តិការណ៍ World Cup ចំណោមការបង្ហាញខ្លួនទាំង ៨លើករួចមកនេះ។
 
កាលពីឆ្នាំ ២០១៨ ខ្សែប្រយុទ្ធវ័យ ៣៤ឆ្នាំ រូបនេះក៏ធ្លាប់បានជួយនាំឱ្យក្រុមប៉ូឡូញឈានជើងលេងក្នុង World Cup លើកដំបូងផងដែរប្រចាំប្រវត្តិសាស្ត្រ អំឡុងការប្រកួតធ្វើឡើងនៅប្រទេសរុស្ស៊ី។ កីឡាករសំខាន់ៗដូចជា Poitr Zielinski មកពីក្រុម SSC Napoli និងខ្សែប្រយុទ្ធ Arkadiusz Milik មកពី Juventus ក៏មានវត្តមានជួយប៉ូឡូញសម្រាប់ការប្រកួតប្រជែងពានរង្វាន់ពិភពលោកលើកនេះដែរ។

រូបភាព៖ Thmey Thmey News
 
ក្រៅតែពី Lewandowski ដែលជាកីឡាករមួយរូបល្បីខ្លាំងប្រចាំប៉ូឡូញ ក៏មានកីឡាករល្អៗដែលកំពុងប្រកបអាជីពនៅតាមលីគធំប្រចាំតំបន់អឺរ៉ុបផងដែរ។ ប៉ូឡូញដែលដឹកនាំដោយលោក Czeslaw Michniewicz ជាគ្រូបង្វឹកស្ថិតនៅក្នុងពូល C ដែលរួមមានក្រុម ម៉ិកស៊ិក អារ៉ាប៊ីសាអូឌីត និង អាហ្សង់ទីន។
 
នេះជាសមាជិកទាំង ២៦ ដែលប៉ូឡូញបានកោះហៅ៖
 
អ្នកចាំទី៖ Bartlomiej Dragowski (Spezia), Lukasz Skorupski (Bologna), Wojciech Szczesny (Juventus)
 
ខ្សែការពារ៖ Jan Bednarek (Aston Villa), Bartosz Bereszynski (Sampdoria), Matty Cash (Aston Villa), Kamil Glik (Benevento), Robert Gumny (FC Augsburg), Artur Jedrzejczyk (Legia Warsaw), Jakub Kiwior (Spezia), Mateusz Wieteska (Clermont), Nicola Zalewski (Roma)
 
ខ្សែបម្រើ៖ Krystian Bielik (Birmingham City), Przemyslaw Frankowski (Lens), Kamil Grosicki (Pogon Szczecin), Jakub Kaminski (VfL Wolfsburg), Grzegorz Krychowiak (Al-Shabab), Michal Skoras (Lech Poznan), Damian Szymanski (AEK Athens), Sebastian Szymanski (Feyenoord), Piotr Zielinski (Napoli), Szymon Zurkowski (Fiorentina)
 
ខ្សែប្រយុទ្ធ៖ Robert Lewandowski (Barcelona), Arkadiusz Milik (Juventus), Krzysztof Piatek (Salernitana), Karol Swiderski (Charlotte FC)៕
 
 

Tag:
 World Cup
  Qatar 2022
  FIFA
© រក្សាសិទ្ធិដោយ thmeythmey.com