FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
World Cup ៖ កូរ៉េខាងត្បូងបង្ហាញកីឡាករទាំង ២៦ សម្រាប់វត្តមានលើកទី១០ ក្រោយ Son ជាពីរបួស
13, Nov 2022 , 11:29 am        
រូបភាព
ក្រុមបាល់ទាត់ជម្រើសជាតិកូរ៉េខាងត្បូងថ្ងៃទី១២ ខែវិច្ឆិកា បានប្រកាសសមាសភាពកីឡាករទាំង ២៦រូបសម្រាប់ការប្រកួតព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2022 នៅប្រទេសកាតា។ ការប្រកាសសមាជិករបស់ក្រុមខ្លាំងមកទ្វីបអាស៊ីមួយនេះ ធ្វើឡើងក្រោយខ្សែប្រយុទ្ធដ៏សំខាន់ដែលជាប្រធានក្រុម Son Heung-Min ជាពីរបួសពេញលេញ។


 
កាលពីថ្ងៃទី១០ ខ្សែប្រយុទ្ធវ័យ ៣០ឆ្នាំលេងនៅក្រុម Tottenham Hotspur ត្រូវបានគ្រូបង្វឹកក្រុមជម្រើសជាតិកូរ៉េលោក Paulo Bento ប្រកាសថាជាពីការវះកាត់របួសលើផ្ទៃមុខ ហើយវត្តមានរបស់គេគឺពិតជាសំខាន់ខ្លាំងសម្រាប់កូរ៉េខាងត្បូងក្នុងការប្រកួត World Cup 2022។
 
បច្ចុប្បន្នកូរ៉េខាងត្បូងបានក្លាយជាក្រុមដ៏ខ្លាំងមួយនៃតំបន់អាស៊ី ដោយភាគច្រើនក្រុមខ្លាកំណាចអាស៊ីមួយនេះតែងតែប្រកួតមិត្តភាពនានាទើ់ក្រុមនៅទ្វីបអាម៉េរិកឡាទីន នឹងតែងទទួលបានជ័យជម្នះជាគាប់ប្រសើរនារយៈពេលចុងក្រោយ។ World Cup នៅកាតានឹងក្លាយជាបង្ហាញខ្លួនលើកទី១០ សម្រាប់ពួកគេនៃពានរង្វាន់បាល់ទាត់លំដាប់ពិភពលោក។
 
កាលពីឆ្នាំ ២០១៨ ទោះបីមិនអាចឆ្លងផុតវគ្គចែកពូលក្តីប៉ុន្តែ កូរ៉េខាងត្បូងបានសាងប្រវត្តិសាស្ត្រថ្មីមួយដោយបានបង្អាក់ដំណើររបស់ក្រុមអាល្លឺម៉ង់ដែលជាក្រុមការពារតំណែងជើងឯកចាស់មិនឱ្យឆ្លងទៅវគ្គ ១៦ក្រុមបាន។ កូរ៉េាងត្បូងស្ថិតនៅក្នុងពូល H ដែលរួមមានក្រុមខ្លាំងដូចជាព័រទុយហ្គាល់ ហ្គាណា និង អ៊ុយរូហ្កាយ។
 
អ្នកចាំទី៖ Kim Seung-Gyu, Jo Hyeon-Woo, Song Bum-Keun
 
ខ្សែការពារ៖ Kim Min-Jae, Kim Young-Gwon, Kwon Kyung-Won, Cho Yu-Min, Kim Moon-Hwan, Yoon Jong-Gyu, Kim Tae-Hwan, Kim Jin-Su, Hong Chul
 
ខ្សែបម្រើ៖ Jung Woo-Young, Son Jun-Ho, Paik Seung-Ho, Hwang In-Beom, Lee Jae-Sung, Kwon Chang-Hoon, Jeong Woo-Yeong, Lee Kang-In, Son Heung-Min, Hwang Hee-Chan, Na Sang-Ho, Song Min-Kyu
ខ្សែប្រយុទ្ធ៖ Hwang Ui-Jo, Cho Gue-Sung៕
 
 

Tag:
 World Cup
  Qatar 2022
© រក្សាសិទ្ធិដោយ thmeythmey.com