ជាតិ
អាស៊ាន
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
មេដឹកនាំកម្ពុជា និងជប៉ុន សន្យាពង្រីកទំនាក់ទំនងទៅជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ នៅឆ្នាំក្រោយ
13, Nov 2022 , 10:50 am        
រូបភាព
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក គីសីដា ហ្វូមីអូ នាយករដ្ឋមន្រ្តីជប៉ុន ជួបពិភាក្សាទ្វេភាគី នៅក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធលើកទី៤០ និង៤១ នៅថ្ងៃទី១២ វិច្ឆិកា ២០២២ នាសណ្ឋាគារសុខា រាជធានីភ្នំពេញ។
សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក គីសីដា ហ្វូមីអូ នាយករដ្ឋមន្រ្តីជប៉ុន ជួបពិភាក្សាទ្វេភាគី នៅក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធលើកទី៤០ និង៤១ នៅថ្ងៃទី១២ វិច្ឆិកា ២០២២ នាសណ្ឋាគារសុខា រាជធានីភ្នំពេញ។
កម្ពុជា និងជប៉ុន នឹងពង្រីកទំនាក់ទំនងទ្វេភាគី ឱ្យទៅជាដៃគូសាស្ត្រគ្រប់ជ្រុងជ្រោយ នៅឆ្នាំ២០២៣។ នេះបើតាមជំនួបពិភាក្សាទ្វេភាគីរវាងសម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក គីសីដា ហ្វូមីអូ នាយករដ្ឋមន្រ្តីជប៉ុន នៅក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធលើកទី៤០ និង៤១ នៅថ្ងៃទី១២ វិច្ឆិកា នាសណ្ឋាគារសុខា រាជធានីភ្នំពេញ។



បើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ការពង្រីកទំនាក់ទំនងទ្វេភាគីនេះ ក៏ស្របពេលដែលកម្ពុជា និងជប៉ុន រំឭកខួបអនុស្សាវរីយ៍លើកទី៧០ឆ្នាំ នៃការបង្កើតទំនាក់ទំនងការទូតដែរ។
 
កម្ពុជា និងជប៉ុន បង្កើតទំនាក់ទំនងជាដៃគូយុទ្ធសាស្ត្រ នៅឆ្នាំ២០១៣។ ដូច្នេះបើភាគីទាំងពីរ ពង្រីកទំនាក់ទំនងមែននោះ ជប៉ុន នឹងក្លាយប្រទេសទី៣ ដែលជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ជាមួយកម្ពុជា បន្ទាប់ពីឡាវ និងចិន។
 
កាលពីខែកញ្ញា ឆ្នាំ២០១៩ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្ត្រីឡាវ បានប្រកាសទំនាក់ទំនងជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយនេះ ដែលជាកម្រិតខ្ពស់បំផុតនៃទំនាក់ទំនងការទូតទ្វេភាគី។
 
ដោយឡែកកម្ពុជា និងចិន បានសម្រេចដំឡើងទំនាក់ទំនងការទូតឲ្យដល់កម្រិតខ្ពស់នេះ កាលពីខែធ្នូ ឆ្នាំ២០១០ ។ ការសម្រេចនេះ ធ្វើឡើងអំឡុងជំនួបវាងនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេច ហ៊ុន សែន និងនាយករដ្ឋមន្ត្រីចិន វេន ជាប៉ាវ (Wen Jiabao) ។
 
ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយសុទ្ធតែផ្ដល់ប្រយោជន៍ដល់ភាគីទាំងសងខាង។  ជារួមភាគីទាំងពីរ នឹងជួយគាំទ្រគ្នាទៅវិញទៅមកលើវិស័យជាច្រើន ស្ទើរតែទាំងអស់ទាំងសេដ្ឋកិច្ច, នយោបាយ, សន្តិសុខ,ការទូត,ហិរញ្ញវត្ថុ, ពាណិជ្ជកម្ម, វប្បធម៌និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជនផងដែរ។ ដែលទំនាក់ទំនងបង្កើតឡើង សំដៅសម្រេចឲ្យបានគោលដៅដែលបានដាក់ចេញ ក៏ដូចជាបង្កើនទំនាក់ទំនងសេដ្ឋកិច្ច ពង្រីកទំហំពាណិជ្ជកម្មរវាងភាគីទាំងពីរ និងការជួយគ្នាទៅវិញទៅមកលើឆាកអន្តរជាតិផ្សេង៕
 
 

Tag:
 កម្ពុជា
  ជប៉ុន
  អាស៊ាន
© រក្សាសិទ្ធិដោយ thmeythmey.com