ជាតិ
វីដេអូ
សុខភាព
App CarnetDia ជួយលើកកម្ពស់ចំណេះដឹងផ្នែកជំងឺទឹកនោមផ្អែមនៅកម្ពុជា 
×![]()
ភ្នំពេញ៖ CarnetDia គឺជាឈ្មោះកម្មវិធីទូរសព្ទដៃមួយដែលមនុស្សគ្រប់គ្នា អាចបង្កើតដាក់នៅក្នុងទូរសព្ទវ័យឆ្លាត ដើម្បីតាមដានស្ថានភាពជំងឺទឹកនោមផ្អែមរបស់ខ្លួនឬ ជួយតាមដានស្ថានភាពជំងឺទឹកនោមផ្អែមរបស់សមាជិកគ្រួសារ។ លោក ស៊ុំ សត្ថា វេជ្ជបណ្ឌិតឯកទេសជំងឺទឹកនោមផ្អែម និងជាស្ថាបនិកកម្មវិធីទូរសព្ទដៃ «CarnetDia» បានលើកឡើងថា កម្មវិធី CarnetDia បានរួមចំណែកប្រយុទ្ធប្រឆាំងជំងឺទឹកនោមផ្អែម តាមរយៈការផ្ដល់នូវចំណេះដឹង និងការអប់រំពីជំងឺទឹកនោមផ្អែមដល់ពលរដ្ឋដោយឥតគិតថ្លៃ ។
ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោកអ្នកទស្សនាបទសម្ភាសរវាង លោកវេជ្ជបណ្ឌិត ស៊ុំ សត្ថា ឯកទេសជំងឺទឹកនោមផ្អែម និងស្ថាបនិកកម្មវិធីទូរសព្ទដៃ «CarnetDia» ជាមួយកញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មាននៃសារព័ត៌មានថ្មីៗដូចតទៅ៖
លោកវេជ្ជបណ្ឌិតបានបន្ថែមថា កម្មវិធីទូរសព្ទដៃនេះ ក៏ជាអ្នកភ្ជាប់រវាងគ្រូពេទ្យ និងអ្នកជំងឺតាមរយៈ ការពិគ្រោះជំងឺ ហើយអ្នកជំងឺអាចកត់ត្រារក្សាទុកនូវទិន្នន័យជាតិស្កយ៉ាងងាយស្រួលនៅក្នុងទូរសព្ទដៃ។ លោក ស៊ុំ សត្ថា បានរៀបរាប់ដូច្នេះថា៖« យើងខ្ញុំអាចនិយាយបានថា បានចូលរួមចំណែក តិចតួចស្ដួចស្ដើងក្នុងការប្រយុទ្ធប្រឆាំងជំងឺទឹកនោមផ្អែមនេះផ្ទាល់តែម្ដង។ ប៉ុន្តែបើមើលពីភាពឌីជីថល វាជាApp ដំបូងគេ ហើយមកទល់ពេលនេះ មានតែមួយទេ ដែលជាApp អំពីជំងឺទឹកនោមផ្អែមនេះ ។ យើងខ្ញុំនឹងខិតខំបន្តទៀត ដើម្បីទទួលបានការគាំទ្របន្តៗទៀតឱ្យមានការប្រើប្រាស់នៅកម្មវិធីនេះ ព្រោះយើងយល់ដឹងទាំងអស់គ្នាថា ការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺទឹកនោមផ្អែមនេះ គឺជាកាតព្វកិច្ចរបស់យើងទាំងអស់គ្នា។ សង្ឃឹមថ្ងៃណាមួយ APP នេះ នឹងប្រើប្រាស់ឱ្យកាន់តែទូលំទូលាយជាងមុន »។
Tag:
ជំងឺទឹកនោមផ្អែម
CarnetDia
កំណត់ត្រាទឹកនោមផ្អែម
ទិវាជំងឺទឹកនោមផ្អែមពិភពលោក
© រក្សាសិទ្ធិដោយ thmeythmey.com