ជាតិ
លោក បៃឌិន ចូលរួមកិច្ចប្រជុំអាស៊ីបូព៌ា យឺតជាងគេ
× ប្រធានាធិបតីអាម៉េរិក ចូ បៃឌិន ចូលរួមកិច្ចប្រជុំអាស៊ីបូព៌ាលើកទី១៧ ជាងគេ។ កិច្ចប្រជុំអាស៊ីបូព៌ាដែលជាកិច្ចប្រជុំសំខាន់មួយ ធ្វើនៅថ្ងៃទី១៣ ខែវិច្ឆិកា។ នាកិច្ចសន្ទនាអាស៊ានសាកលដែលធ្វើឡើងមុនកិច្ចប្រជុំអាស៊ីបូព៌ា លោក បៃឌិន ក៏មិនមានមុខដែរ។
កិច្ចប្រជុំអាស៊ីបូព៌ា ចូលរួមដោយប្រទេសសមាជិកទាំងអស់ និងប្រទេសដៃគូ៨ទៀតមានអូស្ត្រាលី ចិន ជប៉ុន កូរ៉េខាងត្បូង នូវែលសេឡង់ អាម៉េរិក ឥណ្ឌា និងរុស្ស៊ី។
លោក បៃឌិន មកកម្ពុជានៅថ្ងៃទី១២ ខែវិច្ឆិកា ហើយចូលរួមកិច្ចប្រជុំអាស៊ាន-អាម៉េរិកលើកទី១០ នៅថ្ងៃដដែល។ មិនទាន់មានមូលហេតុនៃការអវត្តមានឡើយ។ ប៉ុន្តែនៅព្រឹកថ្ងៃទី១៣ លោក បៃឌិន បានផ្ដល់កិច្ចសម្ភាសដល់អ្នកកាសែតនៅសណ្ឋាគារដែលលោកស្នាក់នៅដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com