FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
World Cup ៖ Metrovic ទោះរបួសកជើង តែមានឈ្មោះសម្រាប់ស៊ែប៊ី
13, Nov 2022 , 3:28 pm        
រូបភាព
ខ្សែប្រយុទ្ធក្រុម Fulham កីឡាករ Aleksandar Mitrovic មានវត្តមានចំណោមកីឡាករទាំង ២៦រូប សម្រាប់ជួយស៊ែប៊ី ក្នុងការប្រកួតពានរង្វាន់ World Cup 2022 នៅប្រទេសកាតា នាពេលខាងមុខ បើទោះបីជាកំពុងមានបញ្ហារបួសកជើងក្តី។ ស៊ែប៊ី ប្រកាសសមាសភាពកីឡាករ នាថ្ងៃទី១១ ខែវិច្ឆិកានេះ។

 
កាលពីសប្តាហ៍មុន ខ្សែប្រយុទ្ធដែលជួយ Fulham ឡើងមកលេងនៅក្របខណ្ឌ Premier League រដូវកាលនេះ បានជួបបញ្ហារបួស ដោយរូបគេបានអវត្តមានជំនួបទល់ Manchester City កាលពីជំនួបក្នុងលីគកំពូលអង់គ្លេស សប្តាហ៍ទី១៥។ Metrovic ត្រូវបានរំពឹងថា នឹងជាពីរបួសពេញលេញ សម្រាប់ World Cup នៅកាតា។ សម្រាប់ស៊ែប៊ី កីឡាករ ខ្សែប្រយុទ្ធក្រុម Southampton គឺ Dusan Tadic នឹងក្លាយជាប្រធានក្រុមនៅពេលប្រកួតខាងមុខ។
 
World Cup នៅកាតា នឹងក្លាយជាការបង្ហាញខ្លួនលើកទី៤ សម្រាប់ប្រទេសស៊ែប៊ី នៃព្រឹត្តិការណ៍ពានរង្វាន់លំដាប់ពិភពលោកនេះ ដោយពួកគេបានប្រើឈ្មោះនេះ ក្នុងការប្រកួតកាលឆ្នាំ ២០០៦, ២០១០ និង ២០១៨ តែមិនដែលឆ្លងផុតវគ្គចែកពូលឡើយ។ ស៊ែប៊ីស្ថិតក្នុងពូល G ដែលមានក្រុមខ្លាំងដូចជាប្រេស៊ីល កាមេរូន និង ស្វីស។
 
ខាងក្រោមនេះជាកីឡាករទាំង ២៦ រូបដែលស៊ែប៊ីបានជ្រើសរើស៖ 
 
អ្នកចាំទី៖ Marko Dmitrovic (Sevilla), Predrag Rajkovic (Mallorca), Vanja Milinkovic-Savic (Torino)
 
ខ្សែការពារ៖ Stefan Mitrovic (Getafe), Nikola Milenkovic (Fiorentina), Strahinja Pavlovic (RB Salzburg), Milos Veljkovic (Werder Bremen), Filip Mladenovic (Legia Warsaw), Strahinja Erakovic (Red Star Belgrade), Srdjan Babic (Almeria)
 
ខ្សែបម្រើ៖ Nemanja Gudelj (Sevilla), Sergej Milinkovic-Savic (Lazio), Sasa Lukic (Torino), Marko Grujic (Porto), Filip Kostic (Juventus), Uros Racic (Braga), Nemanja Maksimovic (Getafe), Ivan Ilic (Hellas Verona), Andrija Zivkovic (PAOK), Darko Lazovic (Hellas Verona)
 
ខ្សែប្រយុទ្ធ ៖  Dusan Tadic (Ajax), Aleksandar Mitrovic (Fulham), Dusan Vlahovic (Juventus), Filip Duricic (Sampdoria), Luka Jovic (Fiorentina), Nemanja Radonji (Torino)៕

Tag:
 World Cup
 Qatar 2022
© រក្សាសិទ្ធិដោយ thmeythmey.com