ជាតិ
អាស៊ាន
ព្រះចៅស៊ុលតង់ជំរុញឲ្យមានការពិភាក្សាលើការនាំចេញអង្ករផ្កាម្លិះពីកម្ពុជាទៅព្រុយណេ
14, Nov 2022 , 11:44 am        
រូបភាព
ក្រោយកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ព្រះចៅស៊ុលព្រុយណេ ហាជី ហាសសាណាល់ បុលគីយ៉ាស់ មុយ អ៊ីហ្សាឌី វ៉ាឌូឡាហ៍ (Haji Hassanal Bolkiah Mu’izzaddin Waddaulah) បន្តព្រះរាជទស្សនកិច្ចផ្លូវការនៅកម្ពុជា។

 
នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា នេះ ព្រះចៅស៊ុលតង់ព្រុយណេ និងប្រមុខរដ្ឋាភិបាលកម្ពុជា បានពិភាក្សាការងារទ្វេភាគី មុននឹងយាង និងអញ្ជើញជាអធិបតីក្នុងពិធីចុះហត្ថលេខា កម្ពុជា-ព្រុយណេ នៅវិមានសន្តិភាព។
 
យោងតាមទំព័រហ្វេសប៊ុកសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រះចៅស៊ុលតង់ បានបានសំដែងនូវការសព្វព្រះរាជហឬទ័យ ចំពោះទំនាក់ទំនងរវាងព្រះរាជាណាចក្រទាំងពីរ។ ជាមួយគ្នានេះ ព្រះអង្គ បានលើកទឹកចិត្តឲ្យមានកិច្ចសហប្រតិបត្តិការបន្តលើគ្រប់វិស័យ បន្ថែមលើកិច្ចសហប្រតិបត្តិការដែលមានស្រាប់ ជាពិសេសបានស្នើឲ្យរដ្ឋមន្ត្រីកសិកម្មទាំងពីរប្រទេស សហការគ្នា លើវិស័យកសិកម្ម និងការនាំអង្ករផ្កាម្លិះចេញទៅប្រទេសព្រុយណេ ។
 
ទាក់ទងនឹងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ ទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ព្រះចៅ ស៊ុលតង់ព្រុយណេ បានកោតសរសើរចំពោះការរៀបចំយ៉ាងល្អ និងជោគជ័យរបស់កម្ពុជា ៕
 

© រក្សាសិទ្ធិដោយ thmeythmey.com