FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ តារាឆ្នើម Azmoun បានទៅកាតាជាមួយអ៊ីរ៉ង់ទោះរបួស តែ Ebrahimi ដកឈ្មោះចេញវិញដោយសាររបួស
14, Nov 2022 , 2:29 pm        
រូបភាព
ខ្សែប្រយុទ្ធ Sardar Azmoun ដែលរងរបួស ក៏ជាប់ឈ្មោះក្នុងក្រុមកីឡាបាល់ទាត់ជម្រើសជាតិអ៊ីរ៉ង់ទៅកាន់ FIFA World Cup ផងដែរ ស្របពេលខ្សែបម្រើ Omid Ebrahimi ត្រូវបានដកចេញពីបញ្ជីឈ្មោះវិញ ដែលធ្វើឱ្យអ៊ីរ៉ង់សល់សមាជិកតែ ២៥នាក់។ គ្រូបង្វឹកអ៊ីរ៉ង់លោក Carlos Queiroz បញ្ជាក់ថា Ebrahimi របួសក្រលៀនក្នុងការប្រកួតមិត្តភាពសប្តាហ៍មុន ខណៈកីឡាករជំនួសដើម្បីបង្រប់២៦នាក់ នឹងជ្រើសរើសឆាប់ៗនេះ។



ក្រុមអ៊ីរ៉ង់នឹងបង្ហាញខ្លួនជាលើកទី៦ នៅ FIFA World Cups ឆ្នាំ ២០២២ នៅកាតា។ អ៊ីរ៉ង់នឹងត្រូវប៉ះអង់គ្លេសក្នុងការប្រកួតបើកឆាក នៅថ្ងៃទី ២១ ខែវិច្ឆិកា នៅកីឡដ្ឋាន Khalifa International Stadium ក្នុងទីក្រុង Al Rayyan។ អ៊ីរ៉ង់​ស្ថិត​ក្នុង​ពូល B រួម​ជាមួយ​តោកំណាច​អង់គ្លេស សហរដ្ឋអាម៉េរិក និង​វេលស៍។
 
សមាជិក២៥នាក់របស់អ៊ីរ៉ង់មានអ្នកចាំទីដល់ទៅ៤រូបរួមមាន៖
អ្នកចាំទី៖ Alireza Beiranvand (Persepolis), Amir Abedzadeh (Ponferradina), Seyed Hossein Hosseini (Esteghlal), Payam Niazmand (Sepahan).
 
ខ្សែការពារ៖ Ehsan Hajsafi (AEK Athens), Morteza Pouraliganji (Persepolis), Ramin Rezaeian (Sepahan), Milad Mohammadi (AEK Athens), Hossein Kanaanizadegan (Al Ahli), Shojae Khalilzadeh (Al Ahli), Sadegh Moharrami (Dinamo Zagreb), Rouzbeh Cheshmi (Esteghlal), Majid Hosseini (Kayserispor), Abolfazl Jalali (Esteghlal).
 
ខ្សែបម្រើ៖ Ahmad Noorollahi (Shabab Al Ahli), Saman Ghoddos (Brentford), Vahid Amiri (Persepolis), Saeid Ezatolahi (Vejle), Alireza Jahanbakhsh (Feyenoord), Mehdi Torabi (Persepolis), Ali Gholizadeh (Charleroi), Ali Karimi (Kayserispor).
 
ខ្សែប្រយុទ្ធ៖ Karim Ansarifard (Omonia Nicosia), Sardar Azmoun (Bayer Leverkusen), Mehdi Taremi (Porto)៕
 

Tag:
 World Cup
  FIFA
© រក្សាសិទ្ធិដោយ thmeythmey.com