ជាតិ
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Smart Axiata រៀបចំ​ព្រឹត្តិការណ៍ការប្រកួតកីឡាអេឡិចត្រូនិក​​អន្តរជាតិលើកដំបូង​នៅ​កម្ពុជា
14, Nov 2022 , 4:21 pm        
រូបភាព
ភ្នំពេញ ថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០២២៖ ក្រុមហ៊ុន Smart Axiata ដែលជា​​​​ប្រតិបត្តិករ​ ទូរស័ព្ទចល័ត​ឈាន​​​មុខ​គេ​​នៅ​កម្ពុជា នឹង​រៀបចំ​ព្រឹត្តិការណ៍ការប្រកួត​កីឡាអេឡិចត្រូនិក​អន្តរជាតិ​ជា​លើក​ដំបូង​​​ក្នុង​ប្រទេស​កម្ពុជា ដើម្បីត្រៀមខ្លួនសម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ ឬ ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ 2023 (SEA Game 2023) ដោយផ្តល់ឱ្យអ្នកគាំទ្រនូវ​ភាព​រំភើប​រីករាយ​ក្នុងការ​ទស្សនា​ព្រឹត្តិការណ៍កីឡា​ដ៏ពេញ​និយម​បំផុ​តមួយ​ ក្នុង​ពិភពលោក​នា​ពេល​កន្លង​​មក។
 
កីឡា​អេឡិច​ត្រូនិក គឺ​ជា​ផ្នែក​មួយនៃ​​វិញ្ញា​សាកីឡា​ នៅ​ព្រឹត្តិការណ៍​កីឡា​ស៊ីហ្គេម​ឆ្នាំ២០២៣ ដែល​កម្ពុជានឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ ក្រុមហ៊ុន Smart Axiata មាន​មោទកភាព​ ដែលបាន​ក្លាយ​ជាក្រុមហ៊ុន​ដំបូងគេ ​​ក្នុង​ការ​​រៀបចំការប្រកួត​កីឡា​អេឡិចត្រូនិក ​ដែលបាន និងកំពុងរីកលូតលាស់​ក្នុ​ងប្រទេស​កម្ពុជា​​ ដោយមាន​​ក្រុម​ម្ចាស់ផ្ទះរបស់កម្ពុជា​ចំនួន៣ គឺ SeeYouSoon, IMP និង BurnXFlash ​​ជាម្ចាស់ជើងឯកនៃ (Mobile Legend: Bang Bang Professional League - MPL) រដូវ​កាល​ទី១ ទី ២ និង ទី៣​ ហើយក៏ជាតំណាង​ឱ្យ​ប្រទេស​កម្ពុជា ​ដើម្បី​​​ចូលរួម​ប្រកួត​​ក្នុង​ប្រព្រឹត្តិការណ៍​កីឡាអន្តរជាតិមួយ​នេះ។
 


ក្រុមម្ចាស់ផ្ទះរបស់កម្ពុជា​ទាំង៣នេះ នឹង​ប្រកួត​ជា​មួយ​ក្រុម​ផ្សេង​ទៀត​ មក​ពី​ប្រទេសថៃ មីយ៉ាន់ម៉ា ឡាវ វៀតណាម សិង្ហបុរី និងម៉ាឡេស៊ី។ គ្រប់​ក្រុមទាំង​អស់ ​នឹង​ប្រកួតដោយផ្ទាល់តទល់ គ្នា នៅ​ផ្សារ​ទំនើបអ៊ីអនសែនសុខស៊ីធី ក្នុងរាជធានីភ្នំពេញ ដើម្បីបញ្ចេញសមត្ថភាព និង​​ជំនាញ​របស់​ពួកគេ​ ជា​មួយ​នឹងក្រុមផ្សេងទៀត នៅក្នុង​ហ្គេម Mobile Legends: Bang Bang (MLBB) ដ៏​ពេញនិយម។
 
លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទី របស់ក្រុមហ៊ុន Smart Axiata មាន​ប្រសាសន៍​ថា៖ «នេះ​ គឺជាការប្រកួត​កីឡា​អេឡិច​ត្រូនិកអន្តរជាតិដំបូងបង្អស់ នៅក្នុងប្រទេស​កម្ពុជា និងសម្រាប់អ្នកដែលចូលចិត្តលេង​ហ្គេម​ នៅកម្ពុជា​ផង​ដែរ។ យើងមានមោទកភាព ជាក្រៃលែងដែលអាចជួយនាំ​យក​ប្រទេស​កម្ពុជា​ ទៅ​កាន់​​​ឆាក​ឌីជីថល និង​កីឡាអេឡិចត្រូនិក ​តាម​រយៈ​ការ​ធ្វើ​ជា​ម្ចាស់​ផ្ទះ សម្រាប់​ការ​ប្រកួត​កីឡា​អេឡិចត្រូនិក​អន្តរជាតិ​លើកដំបូង ដែល​មិន​ធ្លាប់​មាន ​នៅ​​ក្នុងប្រទេសកម្ពុជាពីមុនមក។ យើងទាំងអស់​គ្នា ​នៅ​ក្រុមហ៊ុន Smart Axiata មាន​ទំនុក​ចិត្ត​ថា ក្រុម​កីឡាអេឡិច​ត្រូនិករបស់កម្ពុជា ​​និង​អ្នកគាំទ្រ​របស់យើង ​នឹង​ធ្វើ​ឱ្យ​ប្រទេស​កម្ពុជាមាន​​មោទកភាព»។
 


ក្រុមហ៊ុន Smart Axiata គឺ​ជាអ្នកផ្តួចផ្តើម និងជា​អ្នក​គាំទ្រការប្រកួតអ្នកលេងហ្គេមអាជីព MPL ក្នុង​បីរដូវកាល​មុន ដែល​ផ្តល់​ឱកាស​ដល់​​ក្រុម​កីឡាអេឡិច​ត្រូនិក​ក្នុង​ស្រុក ​​ឈាន​ទៅ​ប្រកួត​ជាមួយ​ក្រុម​ល្អបំផុត​នានា ​នៅ​ក្នុងតំបន់ ​នៅ​ក្នុងការ​ប្រកួត​ពាន​រង្វាន់ និង​លីក​​អន្តរជាតិនានា។ ការប្រកួតនេះ នឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ១៩ ខែវិច្ឆិកា រហូតដល់ថ្ងៃទី១៨ ខៃធ្នូ ជាមួយនឹងការប្រកួតវគ្គផ្ដាច់ព្រ័ត្រ ដែលនឹងធ្វើឡើងនៅ ផ្សារ​ទំនើបអ៊ីអនសែនសុខស៊ីធី។ 
 
Leexin ដែលជាប្រធានក្រុម BurnXFlash បាននិយាយថា៖ “ពួកយើងពិតជាមានអារម្មណ៍សប្បាយរីករាយ ដែលបាន​​​​ចូលរួម​​ព្រឹត្តិការណ៍ កីឡា​អេឡិចត្រូនិក​អន្តរជាតិ​លើកដំបូង ហើយប្រកួតប្រជែងជាមួយនឹងក្រុមកំពូលៗ មកពីបណ្តាប្រទេសអាស៊ាន ក្នុងប្រទេសរបស់យើង។ យើង​ប្ដេជ្ញា​ចិត្តថា យក​ឈ្នះ​ដណ្តើមពានយក ​ជើង​ឯក ​ជូន​អ្នក​គាំទ្រ​កម្ពុជាឲ្យបាន​»។
 
ហ្គេម MLBB បាន​ទាក់​ទាញ​​អ្នកលេងជាច្រើន ក្នុងប្រទេសកម្ពុជា ហើយក្រុមហ៊ុន Smart Axiata នឹង​បន្តធ្វើជា​​ក្រុមហ៊ុន ​​ដែល​ផ្តល់​​បណ្តាញ​ប្រកបដោយ​ស្ថិរភាព គួរឱ្យទុកចិត្ត ​ទទួលបាន ​បទពិសោធន៍ដ៏ល្អឯក សម្រាប់ការលេង​ហ្គេម​អនឡាញ​នេះ ​នៅក្នុង​ប្រទេស​កម្ពុជា។
 
ក្រុមជើងឯកនៃកីឡាអេឡិច​ត្រូនិក នឹងទទួលបាន​រង្វាន់ជាសាច់ប្រាក់សរុបចំនួន 10,000 ដុល្លារសហរដ្ឋអាម៉េរិក។​ ប្រិយមិត្ត​កីឡាអេឡិច​ត្រូនិក ​​ដែល​​ចង់​ស្វែង​យល់​បន្ថែម ​​អំពី​​ព្រឹត្តិការណ៍នេះ សូម​ចូលទៅកាន់​ទំព័រ​ហ្វេសប៊ុក Leng By Smart ​របស់​ក្រុមហ៊ុន Smart Axiata តា​ម​រយៈ www.facebook.com/lengby smart ឬ​ចូល​​ទៅ​​កាន់​គេហទំព័ររបស់​ក្រុមហ៊ុន Smart Axiata តាមរយៈ www.smart.com.kh
 


អំពីក្រុមហ៊ុន Smart 

ក្រុមហ៊ុន Smart Axiata Co., Ltd. ជា​ប្រតិបត្ដិករ​ទូរគមនាគមន៍​ចល័ត​ឈាន​មុន​គេ ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា។ បច្ចុប្បន្ន​ក្រុមហ៊ុន ​បាន​និង​កំពុង​បម្រើ​​អតិថិជន​ចំនួន ៨ លាននាក់ ស្ថិត​ក្រោម​ស្លាក​សញ្ញា “Smart”។ Smart Axiata គឺជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ក្រុមហ៊ុនមេ មាន​ឈ្មោះ​ថា  “Axiata Group Berhad” ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរគមនាគមន៍​ធំ​ជាង​គេ​បង្អស់​មួយ ​ក្នុង​ទ្វីប​អាស៊ី។
 
ក្រុមហ៊ុន Smart គឺ​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ចល័ត​ ​ដែល​មាន​ភាព​ឈាន​មុខគេ​បង្អស់​ផ្នែក​សេវា​បច្ចេកវិទ្យា​ទំនើប ​​ទាន់​សម័យ​ ក្នុង​ព្រះរាជា​ណាច​​ក្រ​​ក​​ម្ពុ​ជា​។ ក្រុមហ៊ុន Smart គឺជា​ប្រតិបត្ដិករ​ដំបូង​បង្អស់ ​ដែល​បាន​ដាក់​ឱ្យ​ដំណើរការ ​សេវា​បច្ចេកវិទ្យា​ជំនាន់​ទី៤ “4G LTE” ក្នុង​ឆ្នាំ​២០១៤ បច្ចេក​វិទ្យា 4G+ ក្នុង​ឆ្នាំ​២០១៦ បច្ចេកវិទ្យា 4G+ ជា​មួយ HD Voice (VoLTE) និង LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅ​ពាក់​កណ្តាល​ឆ្នាំ២០១៩ Smart បាន​រៀបចំ​​កម្មវិធីប​ង្ហាញ​សាក​ល្បង​បច្ចេកវិទ្យា​ជំនាន់​ទី៥ “5G” ដំបូង​គេ​បង្អស់​នៅ​កម្ពុជា ​ដោយ​បង្ហាញពី​ភាព​ជា​អ្នក​ដឹក​នាំ ​ផ្នែក​សេវា​ទិន្នន័យចល័ត។ ក្រុមហ៊ុន Smart ក៏មាន​ផ្ដល់​នូវ​បច្ចេកវិទ្យា​ទូរស័ព្ទចល័ត​ដ៏​សម្បូរ​បែប ​រួម​មាន៖ សេវាបច្ចេក​វិទ្យា 2G, 2.5G, 3G និង 3.75G ក៏​ដូច​ជា​សេវា​កម្ម​ទូរស័ព្ទ​ក្រៅ​ប្រទេស (Roaming) ដែល​អាចប្រើ​បាន​ច្រើន​ជាង ១៩០ប្រទេស។  Smart បាន ​និង​កំពុង​ផ្តល់​សេវា​គ្រប​ដណ្តប់​ក្នុង​តំបន់​ប្រជាសាស្ត្រ​ច្រើន​ជាង ៩៩% (កៅ​សិប​ប្រាំ​បួន) ភាគរយ នៅ​ទូ​ទាំង​ព្រះរាជា​ណាចក្រ​កម្ពុជា ។
 
ក្រុមហ៊ុន​ក៏​កំពុង​បម្លែង​ខ្លួន​យ៉ាង​សកម្ម​ទៅ​ជា​ប្រតិបត្តិករ​បែប​ឌីជីថល តាម​រយៈ​ការ​ផ្ដល់​នូវ​សេវាកម្ម និង​កម្មវិធី​កម្សាន្ត​​លក្ខណៈ​ស៊ីវិល័យ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ជា​ច្រើន។ នេះរួម​បញ្ចូល​ភាពជា​ដៃគូជា​មួយ​ភាគី​អន្តរជាតិ​នានា​ដូច​ជា៖ ក្រុម​ហ៊ុន Universal Music ក្រុម​ហ៊ុន Apple និង ក្រុម​ហ៊ុន Facebook ក៏ដូច​ជា​សេវាកម្ម​ឌីជីថល​នានា រួម​មាន៖ សេវា​ធានារ៉ាប់រង​ជីវិត​ឆ្លា​តវៃ សេវា SmartPay សេវា Pleng by Smart សេវា Pi Pay និង​សេវា SmartNas។ ក្រុមហ៊ុន Smart មាន​ចក្ខុ​វិស័យ​ក្លាយ​ជា​ក្រុមហ៊ុន​លេខ១ និង​ជា​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ទូរគម​នាគមន៍​ដែល​ទទួល​បាន​កី្ដ​ស្រលាញ់​ពេញ​ចិត្ត​បំផុត​ នៅព្រះ​រាជា​ណា​ចក្រ​កម្ពុជា នៅ​ត្រឹម​ឆ្នាំ​២០២២ តាម​រយៈ​កម្មវិធី​ទំនួល​ខុស​ត្រូវ​ខ្ពស់​ លើ​កិច្ចការងារ​​សង្គម និង​កម្មវិ​ធីនិរន្តរភាព​នានា​សម្រាប់​កំណើន​សេដ្ឋកិច្ច និង​សង្គម​ជាតិ។
 
ក្រុមហ៊ុន Smart មាន​បុគ្គលិក​និយោជិត​ ​ជាង ១.០០០ (មួយ​ពាន់) នាក់ ក្នុង​នោះ​រួម​បញ្ចូល​ទាំង​និយោជិត​ក្នុង​ស្រុក និង​និយោជិត​បរទេស​ដែល​កំពុង​ខិត​ខំ​ប្រឹង​ប្រែង​ឆ្ពោះ​ទៅ​សម្រេច​បេសកកម្មរួម​គ្នា​ក្នុង​ការផ្សារ​ភ្ជាប់ និង​ធ្វើ​ឱ្យ​ជីវិត​កាន់​តែ​ប្រសើរ​ឡើង។ Smart ជីវិត​រស់​រវើក!
 
អត្ថបទពាណិជ្ជកម្ម
 
 
 
 
 

Tag:
 Quantum
© រក្សាសិទ្ធិដោយ thmeythmey.com