អារ៉ាប៊ីសាអូឌីតបានប្រកាសសមាជិកទាំង ២៦រូបរបស់ខ្លួនដែលដឹកនាំដោយលោក Herve Renard ត្រៀមសម្រាប់ការប្រកួតក្នុងព្រឹត្តិការណ៍ FIFA World Cup 2022 ដែលហៀបមកដល់នៅពេលខាងមុខ។ សមាជិកមួយចំនួនរបស់អារ៉ាប៊ីសាអូឌីតសំខាន់ៗក៏ស្ថិតនៅកីឡាកររបួសដូចក្រុមដទៃដែរ។
Al-Faraj ដែលជាប្រធានក្រុមនឹងជាកីឡាករដ៏សំខាន់ បានរងរបួសអំឡុងការប្រកួតមិត្តភាពទល់ក្រុមអ៊ីស្លង់កម្តៅសាច់ដុំមុនការប្រកួតនៅកាតា ប៉ុន្តែប្រធានក្រុមរូបនេះក៏នៅតែមានឈ្មោះក្នុងបញ្ជីកីឡាករទាំង ២៦រូប។
World Cup នៅប្រទេសកាតាលើកនេះនឹងក្លាយជាការបង្ហាញខ្លួនទី៦ ហើយសម្រាប់អារ៉ាប៊ីសាអូឌីត ដោយពួកគេធ្លាប់បង្ហាញខ្លួនដំបូងនៅឆ្នាំ ១៩៩៤ បន្ទាប់មក ១៩៩៨, ២០០២, ២០០៦ និង ២០១៨។ អារ៉ាប៊ីសាអូឌីតធ្លាប់ឈានជើងដល់វគ្គ ១៦ក្រុមអំឡុងការបង្ហាញខ្លួនលើកដំបូងបង្អស់របស់ពួកគេ។
អារ៉ាប៊ីសាអូឌីតនាការប្រកួតស្ថិតក្នុងពូល C ដោយមានក្រុមខ្លាំងៗដូចជាអាហ្សង់ទីន ម៉ិកស៊ិក និងប៉ូឡូញ។
នេះជាកីឡាករទាំង ២៦រូប ដែលត្រៀមបង្ហាញខ្លួនឱ្យអារ៉ាប៊ីសាអូឌីត៖
អ្នកចាំទី៖ Mohamed Al-Owais (Al-Hilal), Nawaf Al-Aqidi (Al-Nassr), Mohamed Al-Yami (Al-Ahly)
ខ្សែការពារ៖ Yasser Al-Shahrani (Al-Hilal), Ali Al-Bulaihi (Al-Hilal), Abdulelah Al-Amri (Al-Nassr), Abdullah Madu (Al-Nassr), Hassan Tambakti (Al-Shabab), Sultan Al-Ghanam (Al-Nassr), Mohammed Al-Breik (Al-Hilal), Saud Abdulhamid (Al-Hilal)
ខ្សែបម្រើ៖ Salman Al-Faraj (Al-Hilal), Riyadh Sharahili (Abha), Ali Al-Hassan (Al-Nassr), Mohamed Kanno (Al-Hilal), Abdulelah Al-Malki (Al-Hilal), Sami Al-Najei (Al-Nassr), Abdullah Otayf (Al-Hilal), Nasser Al-Dawsari (Al-Hilal), Abdulrahman Al-Aboud (Ittihad), Salem Al-Dawsari (Al-Hilal), Hattan Bahebri (Al-Shabab)
ខ្សែប្រយុទ្ធ៖ Fahad Al-Muwallad (Al-Shabab), Haitham Asiri (Al-Ahly), Saleh Al-Shehri (Al-Hilal) Firas Al-Buraikan (Al-Fateh)៕

រូបភាព៖ThmeyThmeyNews