FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ អេក្វាទ័រប្រកាសកីឡាករ​ ២៦រូប ដោយគ្មានឈ្មោះ Castillo ដែលមានបញ្ហាសញ្ជាតិឡើយ
15, Nov 2022 , 7:29 pm        
រូបភាព
គ្រូបង្វឹកលោក Gustavo Alfaro បង្ហាញឈ្មោះកីឡាកររបស់ក្រុមជម្រើសជាតិអេក្វាទ័រទាំង២៦នាក់ទៅកាន់ការប្រកួត FIFA World Cup 2022 នៅកាតាក្តី នៅថ្ងៃទី១៤ វិច្ឆិកា។ Byron Castillo ដែលមានបញ្ហាជុំវិញការក្លែងបន្លំសញ្ជាតិ មិនមានឈ្មោះទៅកាតាឡើយ។



អេក្វាទ័របានក្លាយជាក្រុមចុងក្រោយគេបង្អស់ដែលបានប្រកាសសមាសភាពកីឡាករ ក្រោយរង់ចាំការសម្រេចចិត្តចុងក្រោយជាលើកទីពីររបស់លោក Alfaro ដែលជាគ្រូបង្វឹកមុនពេលប្រកាស។​ ខ្សែប្រយុទ្ធ Enner Valencia ដែលកំពុងមានទម្រង់លេងខ្លាំងនៅលីគតួកគី នឹងក្លាយជាប្រធានក្រុមសម្រាប់ការប្រកួតនៅកាតា។
 
កីឡាករខ្សែបម្រើ Byron Castillo ​ដែលជាកីឡាករមួយរូបដែលត្រូវបានសហព័ន្ធបាល់ទាត់ស៊ីលីប្តឹង ​FIFA ដែលចោទថាអេក្វាទ័របានក្លែងបន្លំកីឡាករដែលមិនមែនជាសញ្ជាតិដើមអេក្វាទ័រ ហើយ ​Castillo មានសំបុត្រកំណើតជាប្រជាជនកូឡុំប៊ី។ ក្រោយតែពីមានបញ្ហាប្តឹងផ្តល់ជាច្រើនលើករួចមកអេក្វាទ័រនៅតែទទួលបានសិទ្ធិលេងនៅ ​World Cup តែក្រោយប្រកាសសមាសភាពកីឡាករគ្មាន Castillo ឡើយ។
 
​World Cup នៅកាតានឹងក្លាយជាវត្តមានទី៤ សម្រាប់អេក្វាទ័រ ដោយពួកគេស្ថិតនៅក្នុងពូល A ដោយមានក្រុមម្ចាស់ផ្ទះកាតា សេណេហ្កាល់ និងហូឡង់។ បង្ហាញខ្លួនដំបូងនៅឆ្នាំ ២០០២,២០០៦ និង ២០១០​ ហើយឆ្នាំ ២០០៦ អេក្វាទ័រឈានជើងដល់វគ្គ ១៦ក្រុមចុងក្រោយ។
 
ខាងក្រោមនេះជាបញ្ជីឈ្មោះកីឡាករទាំង ២៦រូបរបស់ម៉ិអេក្វាទ័រ៖
អ្នកចាំទី៖ Alexander Dominguez (Liga de Quito), Hernan Galindez (Aucas), Moises Ramirez (Independiente del Valle)
 
ខ្សែការពារ៖ Pervis Estupinan (Brighton & Hove Albion), Angelo Preciado (Gent), Piero Hincapie (Bayer Leverkusen), Xavier Arreaga (Seattle Sounders), Diego Palacios (Los Angeles FC), Jackson Porozo (Troyes), Robert Arboleda (Sao Paulo), Felix Torres (Santos Laguna), William Pacho (Royal Antwerp FC)
 
ខ្សែបម្រើ៖ Moises Caicedo (Brighton), Jose Cifuentes (Los Angeles FC), Alan Franco (Talleres), Jhegson Mendez (Los Angeles FC), Carlos Gruezo (Augsburg), Gonzalo Plata (Valladolid), Angel Mena (Leon), Ayrton Preciado (Santos Laguna), Romario Ibarra (Pachuca), Jeremy Sarmiento (Brighton)
 
ខ្សែប្រយុទ្ធ៖ Enner Valencia (Fenerbahce), Michael Estrada (Cruz Azul), Djorkaeff Reasco (Newell's Old Boys), Kevin Rodriguez (Imbabura SC)៕
 

Tag:
 World Cup
  Qatar 2022
  FIFA
© រក្សាសិទ្ធិដោយ thmeythmey.com