ជាតិ
កម្ពុជានឹងមានភ្លៀងធ្លាក់​ ពេញ​មួយសប្ដាហ៍
16, Nov 2022 , 7:59 am        
រូបភាព
 រូបភាពដោយក្រសួងធនធានទឹក និងឧតុនិយម
រូបភាពដោយក្រសួងធនធានទឹក និងឧតុនិយម
ដោយ:
ភ្នំពេញ៖ ក្រសួងធនធានទឹក និងឧតុនិយមឱ្យដឹងថា ក្នុង​ពេល​មួយ​សប្ដាហ៍​ខាងមុខ កម្ពុជា នឹង​រង​ឥទ្ធិពល​ពីការជួប​ប្រសព្វគ្នារវាងជ្រលងសម្ពាធទាបកម្រិតបង្គួរពីសមុទ្រ​ចិនភាគខាងត្បូង និងទ្រនុងសម្ពាធខ្ពស់ពីចិនភាគខាងជើងក្នុង​កម្រិត​ខ្សោយ។ ស្ថាន​ភាពបែបនេះ​ អាចធ្វើឱ្យខេត្តមួយចំនួនមានភ្លៀងធ្លាក់កម្រិត​ខ្សោយទៅមធ្យម។



ការព្យាកររបស់ក្រសួងធនធានទឹក និងឧតុនិយមចាប់ពីថ្ងៃទី១៦-២២ ខែវិច្ឆិកា ឥទ្ធិ​ពលរវាងការជួបប្រសព្វនៃជ្រលងសម្ពាធទាំងពីរពីប្រទេសចិន អាចធ្វើឱ្យតំបន់ទំនាបកណ្ដាល និងរាជធានី-ខេត្ត នៅភាគខាងក្រោមមានភ្លៀងក្នុងកម្រិត​ពីខ្សោយទៅមធ្យម។  ក្នុងនោះក៏អាចមានផ្នែកខ្លះធ្លាក់ភ្លៀងកម្រិតបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ។ ចំណែកឯបណ្ដាខេត្តនៅភាគខាងលើក៏នឹងអាចមានភ្លៀងក្នុងកម្រិតខ្សោយទៅមធ្យម។
 
តំបន់ខ្ពង់រាបអាចមានភ្លៀងក្នុងកម្រិតមធ្យម។ ចំពោះតំបន់មាត់សមុទ្រវិញ ​អាចមានភ្លៀងពីកម្រិតខ្សោយទៅបង្គួរ លាយឡំទៅដោយផ្គរ រន្ទះ៕
 
 
 

Tag:
 អាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com