ជាតិ
បទយកការណ៍ / បទសម្ភាសន៍
បទសម្ភាសន៍
លោក តាំង សុចិត្តវិទូ ពន្យល់ពីការវិវត្តន៍ និងភាពប្លែកគ្នារវាងស្ថាបត្យកម្មខ្មែរ ៥សម័យកាល
15, Nov 2022 , 9:59 pm        
រូបភាព
លោក តាំង សុចិត្តវិទូ អ្នកជំនាញផ្នែកស្ថាបត្យកម្ម និងជាសាស្រ្តាចារ្យផងដែរ..
លោក តាំង សុចិត្តវិទូ អ្នកជំនាញផ្នែកស្ថាបត្យកម្ម និងជាសាស្រ្តាចារ្យផងដែរ..
ដោយ៖ សុង សុធាវី
 
ភ្នំពេញ៖ លោក តាំង សុចិត្តវិទូ  សាស្រ្តាចារ្យផ្នែកស្ថាបត្យកម្មនៃសាកលវិទ្យាល័យភូមិន្ទវិចត្រសិល្បៈ និង ជាស្ថាបត្យករដ៏លេចធ្លោមួយរូបនៅកម្ពុជាផងនោះ បានបញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗថា ការវិវត្តន៍ផ្នែកស្ថាបត្យកម្មនៅកម្ពុជាមានប្រាំសម័យកាលធំៗគឺ សម័យបុរាណ សម័យកណ្តាល សម័យអាណានិគមនិយមបារាំង សម័យទំនើប និង សម័យកាលបច្ចុប្បន្ននេះ។



 លោក តាំង  សុចិត្តវិទូ   ក្នុងកិច្ចសម្ភាសជាមួយ អ្នកសារព័ត៌មានថ្មីៗ....

ដើម្បីកាន់តែលម្អិត សូមលោកអ្នកនាង ទស្សនាបទសម្ភាសរវាង វាគ្មិន លោក តាំង សុចិត្តវិទូ សាស្រ្តាចារ្យនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ជាមួយ កញ្ញា សុង សុធាវី អ្នកសារព័ត៌មានថ្មីៗ ដូចតទៅ៖




អតីតនិស្សិតផ្នែកស្ថាបត្យកម្ម ពីសហរដ្ឋអាមេរិក លោក តាំងសុចិត្តវិទូពន្យល់ថា ស្ថាបត្យកម្មសម័យកាលបុរាណ មានរចនាបថ មានការច្នៃប្រឌិត ដែលភាគច្រើនជាប្រភេទប្រាង្គប្រាសាទ គឺមានភាពអស្ចារ្យ និងមានលក្ខណៈអត្តសញ្ញាណជាតិ ហើយផ្សាភ្ជាប់ជាមួយនឹងព្រហ្មសាសនា។ ឯ ស្ថាបត្យកម្មសម័យកណ្តាល ការសាងសង់វត្តអារាមមានក្បួនខ្នាតច្បាស់លាស់ គ្រាន់តែសំណង់ភាគច្រើន ផ្តោតលើព្រះពុទ្ធសាសនា។
 
ចំណែក ស្ថាបត្យកម្មសម័យអាណានិគមនិយមបារាំង សំណង់ភាគច្រើនជាប្រភេទការិយាល័យ សម្រាប់ធ្វើការ ជាប្រភេទលំនៅស្ថាន តែក៏មានអត្តសញ្ញាណមួយបែបដែរ។ ចំពោះ ស្ថាបត្យកម្មសម័យទំនើបជាសំណង់ដែលស្រដៀងនឹងសម័យបារាំងដែរ ដែលកែច្នៃដោយ ស្ថាបត្យករខ្មែរជំនាន់ ទសវត្សរ៍ ទី ៦០ និង ៧០។ សម័យកាលនោះ ដ្បិតថាមានភាពទំនើប តែបានផ្សាភ្ជាប់នឹងវប្បធម៌របស់ខ្មែរយើង និងមានឬសគល់ច្បាល់លាស់ផងដែរ។ ឮ
 
ដោយឡែក ស្ថាបត្យកម្មសម័យបច្ចុប្បន្ន មានសំណង់ច្រើនប្រភេទ  ពិសេសប្រភេទអគារខ្ពស់ៗ ហើយការវិវត្តន៍ក្នុងផ្នែកស្ថាបត្យកម្មនាពេលបច្ចុប្បន្ន វាមានភាពរួមបញ្ចូលគ្នាច្រើនឱ្យទៅជាលក្ខណៈសាកល។ ជាមួយគ្នានេះក៏មានការជះឥទ្ធិពលពីបរទេសលើផ្នែកនេះ ព្រមទាំងលំហូរចូលនៃវិស្វករមកពីក្រៅប្រទេសផងដែរ។ ប្រភេទសំណង់ ក៏ខុសពីសំណង់មុនៗដែរៗ ។
 
ក្នុងបទសម្ភាសជាមួយសារព័ត៌មានថ្មីៗ អ្នកជំនាញផ្នែកស្ថាបត្យកម្មរូបនេះ បានលើកឡើងជាទស្សនៈផ្ទាល់ខ្លួនដូច្នេះ៖  « សម្រាប់ខ្ញុំគិតថា សំណង់ស្នាដៃស្ថាបត្យកម្ម គឺជាមរតក ជាភស្ត័តាង ដែលអាចឱ្យយើងពិនិត្យ ពិចារណា វាស់វែងរកអាយុកាល និងធ្វើការសិក្សាស្រាវជ្រាវពីវប្បធម៌នៃសង្គមជាតិមួយ។ ដោយឡែកកម្ពុជា សង្គមខ្មែរយើង បើយើងមើលមកតាំងពី ស.វ ទី១ នៃគ្រឹះសករាជ រហូតមកដល់បច្ចុប្បន្ន យើងឃើញថាផ្នែកស្ថាបត្យកម្មក្នុងសង្គមខ្មែរយើងមានការបែងចែកមិនក្រោម ៥ សម័យកាលទេ ឬ ប្រភេទក្នុងជំនាញអភិវឌ្ឍន៍ស្ថាបត្យកម្ម»៕
 

Tag:
 វិស័យសំណង់
© រក្សាសិទ្ធិដោយ thmeythmey.com