FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
ហ្គាណាប្រកាសសមាសភាពទាំង ២៦រូប ដែលភាគច្រើនកីឡាករវ័យក្មេង
15, Nov 2022 , 5:31 pm        
រូបភាព
ក្រុមបាល់ទាត់ជម្រើសជាតិហ្គាណា ថ្ងៃទី១៤ ខែវិច្ឆិកា បានប្រកាសសមាសភាពកីឡាករទាំង ២៦រូបហើយសម្រាប់ការប្រកួតព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់ពិភពលោក ​FIFA World Cup 2022 នៅប្រទេសកាតា។ ហ្គាណាដែលខកខានកាលឆ្នាំ​ ២០១៨ លើកនេះសម្បូរទៅដោយកីឡាករវ័យក្មេងៗនឹងមានទេពកោសល្យ ដើម្បីប្រជែងជើងឯកលំដាប់ពិភពលោកនេះ។



ហ្គាណាដែលដឹកនាំដោយគ្រូបង្វឹកលោក Otto Addo បានជួយប្រទេសទ្វីបអាហ្រ្វិកមួយនេះវិលត្រលប់មកកាន់ការប្រកួត ​World Cup វិញនាឆ្នាំ ២០២២ នេះ ក្រោយពួកគេខកខាននៅឆ្នាំ ២០១៨។ ហ្គាណាស្ថិតនៅក្នុងពូល ​​H ដែលមានក្រុមព័រទុយហ្កាល់​, កូរ៉េខាងត្បូង និងអ៊ុយរូហ្កាយ។
 
ភាគច្រើននៃកីឡាករហ្គាណាដែលលោក ​Addo បានជ្រើសរើសសុទ្ធសឹងតែកីឡាករវ័យក្មេងមានបទពិសោធន៍នឹងកំពុងតែប្រកបអាជីពនៅតាមក្លិបធំៗមួយចំនួនតំបន់អឺរ៉ុបផងដែរ។ 
ខ្សែបម្រើ Salis Abdul Samed វ័យ ២២ឆ្នាំត្រូវបានកោះហៅលើកដំបូងយ៉ាងភ្ញាក់ផ្អើលដែលរូបគេកំពុងប្រកបអាជីពនៅលីគកំពូលបារាំង និងកីឡាករ ​Inaki Williams ដែលធ្លាប់ជាអតីតកីឡាករអាយុក្រោម ២១ឆ្នាំ លេងឱ្យក្រុមអេស្ប៉ាញ និងអតីតយុវជនក្រោម ២១ឆ្នាំ អង់គ្លេស កីឡាករ Tariq Lamptey ដែលត្រូវបានជ្រើសរើស។ កីឡាករ Dede Ayew ដែលលេងឱ្យ Crystal Palace ជាប្រធានក្រុមសម្រាប់ហ្គាណា។
 
នេះជាកីឡាករទាំង ២៦ដែលហ្គាណាបានកោះហៅ៖
អ្នកចាំទី៖ Lawrence Ati-Zigi (St Gallen), Danlad Ibrahim (Asante Kotoko), Manaf Nurudeen (Eupen)
 
ខ្សែការពារ៖ Joseph Aidoo (Celta Vigo), Daniel Amartey (Leicester City), Abdul-Rahman Baba (Reading), Alexander Djiku (Racing Strasbourg), Tariq Lamptey (Brighton & Hove Albion), Gideon Mensah (AJ Auxerre), Denis Odoi (Club Brugge), Mohammed Salisu (Southampton), Alidu Seidu (Clermont Foot)
 
ខ្សែបម្រើ៖ Andre Ayew (Al Sadd), Mohammed Kudus (Ajax Amsterdam), Daniel-Kofi Kyereh (SC Freiburg), Elisha Owusu (Gent), Thomas Partey (Arsenal), Salis Abdul Samed (Racing Lens)
 
ខ្សែប្រយុទ្ធ៖ Daniel Afriyie (Hearts of Oak), Jordan Ayew (Crystal Palace), Osman Bukari (Red Star Belgrade), Issahaku Abdul Fatawu (Sporting Lisbon), Antoine Semenyo (Bristol City), Kamal Sowah (Club Brugge), Kamaldeen Sulemana (Stade Rennes), Inaki Williams (Athletic Bilbao)៕
 


Tag:
 World Cup
  Qatar 2022
© រក្សាសិទ្ធិដោយ thmeythmey.com