អន្តរជាតិ
ប្រធានាធិបតី​អាម៉េរិក អវត្តមាន​ក្នុង​ពិ​ធិ​លៀង​សាយភោជន៍​នៅ​ឥណ្ឌូណេស៊ី​
15, Nov 2022 , 10:07 pm        
រូបភាព
លោកចូ បៃឌិន ប្រធានាធិបតីអាម៉េរិក។ រូបភាព៖ AFP
លោកចូ បៃឌិន ប្រធានាធិបតីអាម៉េរិក។ រូបភាព៖ AFP
​ប្រធានាធិបតី​អាម៉េរិក លោក ចូ បៃ​ឌិន នៅ​ថ្ងៃទី​១៥ ខែវិច្ឆិកា បាន​អវត្តមាន​នៅក្នុង​ពិធី​លៀង​សាយភោជន៍​នៅ​ឥណ្ឌូណេស៊ី និង​ស្នាក់នៅ​បន្ទប់​សណ្ឋាគារ​វិញ​។ នេះ​បើតាម​ការចុះផ្សាយ​របស់ The Washington Times​។

 
​ក្នុង​ពិធី​លៀង​សាយភោជន៍​នៃ​កិច្ចប្រជុំ​ក្រុម​ប្រទេស​មាន​សេដ្ឋកិច្ច​រីកចម្រើន​ទាំង​២០ (G20) នា​កោះ​បាលី ឥណ្ឌូណេស៊ី ប្រធានាធិបតី​អាម៉េរិក លោក ចូ បៃ​ឌិន ត្រូវបាន​រាយការណ៍​ថា អវត្តមាន​។ យ៉ាងណាមិញ វា​មិន​ច្បាស់​ឡើយ ថា​តើ​ហេតុអ្វី​បានជា​លោក​បៃ​ឌិន អវត្តមាន​ក្នុង​ពិធី​លៀង​សាយភោជន៍​នេះ​។ 
 
​មន្ត្រី​សេត​វិមាន​អាម៉េរិក បាន​បញ្ជាក់ថា លោក​ប្រធានាធិបតី មិនមាន​ជំងឺ​កូ​វីដ​-១៩ ឡើយ ប៉ុន្តែ​ដោយសារ​លោក​បាន​ចូលរួម​ប្រជុំ ក្នុង​រយៈពេល​មួយថ្ងៃ​ពេញ​។ មន្ត្រី​ដដែល​បាន​បញ្ជាក់ថា លោក​បៃ​ឌិន នឹង​បន្ត​ចូលរួម​កិច្ចប្រជុំ​នៅ​ថ្ងៃទី​១៦ ខែវិច្ឆិកា​៕ 

Tag:
 អាម៉េរិក​
  ឥណ្ឌូណេស៊ី
 G20
© រក្សាសិទ្ធិដោយ thmeythmey.com