ជាតិ
ក្រសួង​បរិស្ថាន បន្តអនុវត្តកម្មវិធីកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក នៅខេត្តត្បូងឃ្មុំ
16, Nov 2022 , 6:59 pm        
រូបភាព
រូបភាពពីក្រសួងបរិស្ថាន
រូបភាពពីក្រសួងបរិស្ថាន
នាយកដ្ឋានសេដ្ឋកិច្ចបៃតង នៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្រ្ត សហការជាមួយវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ចសម្រាប់អាស៊ាន និងអាស៊ីបូព៌ា (ERIA) អនុវត្តកម្មវិធី បរិស្ថានស្អាតនៅកម្ពុជា៖« យុវជនជាចលករក្នុងការកាត់បន្ថយសំណល់ប្លាស្ទិក‌‍‍‍ នៅខេត្តត្បូងឃ្មុំ»។




រូបភាពពីក្រសួងបរិស្ថាន
 
កម្មវិធីនេះ បង្កើតឡើងដើម្បីជំរុញឱ្យយុវជន និងពលរដ្ឋគ្រប់រូបចូលរួមកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ជាពិសេសផលប៉ះពាល់អវិជ្ជមានចំពោះបរិស្ថាន។យុវជន៥០០នាក់ បានចូលកម្មវិធីនេះ កាលពីថ្ងៃទី១៥ ខែវិច្ឆិកានេះ ដើម្បីបន្តអនុវត្តនៅតាមគោលដៅក្នុងតំបន់ពួកគេរស់នៅ។ 
 
មួយវិញទៀតកម្មវិធីនេះ នឹងបង្កើនកិច្ចសហប្រតិបត្តិការរវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដើម្បីកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងទទួលបានទស្សនទានមេត្រីបរិស្ថាន ក៏ដូចជាបង្ហាញឱ្យពលរដ្ឋយល់ដឹងពីផលប៉ះពាល់អវិជ្ជមានប្លាស្ទិកចំពោះបរិស្ថាន និងសុខភាពសហគមន៍ផងដែរ៕
 

Tag:
 ប្លាស្ទិក
© រក្សាសិទ្ធិដោយ thmeythmey.com