កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
សណ្ឋាគារ ផ្ទះសំណាក់១៣ទីតាំង ត្រៀមទទួលអត្តពលិកកីឡាជាតិ
18, Nov 2022 , 5:49 pm        
រូបភាព
ដោយ:
សណ្ឋាគារ ផ្ទះសំណាក់ ដែលស្ថិតនៅទីតាំងក្នុងរាជធានី-ខេត្តចំនួន១៣ ត្រូវបានដាក់សម្រាប់ទទួលប្រតិភូ គ្រូបង្វឹក កីឡាករ-កីឡាការិនី ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៣។ សណ្ឋាគារ ផ្ទះសំណាក់ទាំង១៣ រួមមាន ខេត្តសៀមរាប ១ទីតាំង ខេត្តកែប ១ទីតាំង ខេត្តកំពត ១ទីតាំង ខេត្តព្រះសីហនុ ១ទីតាំង និងរាជធានីភ្នំពេញមាន ៩ទីតាំង។

 
ក្នុងរាជធានីភ្នំពេញ ៩ទីតាំងរួមមាន សណ្ឋាគារផ្កាឈូកទិព្វ មាន៤៥០បន្ទប់ សណ្ឋាគារគីរីរម្យគ្រីស្តាល់(៦០បន្ទប់), សណ្ឋាគារ Rose Emerald(៥០បន្ទប់), សណ្ឋាគារ ហេង ឡុង វ័ន(៥០បន្ទប់), សណ្ឋាគារអាយខន(៧០បន្ទប់), សណ្ឋាគារ B Plus(៤០បន្ទប់), សណ្ឋាគារសាលីតា(៦០បន្ទប់),សណ្ឋាគារ ចុង ស៊ីញ(៥៥បន្ទប់), សណ្ឋាគារ MH(២៥បន្ទប់)។
 
ចំណែកបណ្តាខេត្តរួមមាន ខេត្តសៀមរាប សណ្ឋាគារហាន គង់ មាន៧២បន្ទប់ សម្រាប់ទទួលកីឡាទោចក្រយាន, ខេត្តកែប សណ្ឋាគារ Rock Royal មាន៣០បន្ទប់ សម្រាប់កីឡាទ្រីយ៉ាត្លុង, ខេត្តព្រះសីហនុ ផ្ទះសំណាក់ ហុង ឡុង មាន៣០បន្ទប់ សម្រាប់កីឡាម៉ូតូទឹក និងទូកក្តោង និងខេត្តកំពត សណ្ឋាគារ មិត្តភាព មាន៥០បន្ទប់ សម្រាប់កីឡាទូកប្រពៃណី។
 
សណ្ឋាគារផ្កាឈូកទិព្វ និងគីរីរម្យគ្រីស្តាល់ សម្រាប់ទទួលអត្តពលិកកីឡា១៣ប្រភេទ រួមមាន កីឡាបាល់ទាត់, កីឡាបាល់ទះ, កីឡាបាល់បោះ, កីឡាយូដូ, កីឡាអត្តពលកម្ម, កីឡាវាយសី, កីឡាប្រដាល់សកល, កីឡាកាយសម្ព័ន្ធ, កីឡាប្រដាល់គុនខ្មែរ, កីឡាប៊ីយ៉ា និងស្នូកឃ័រ, កីឡាវាយកូនឃ្លីលើតុ, កីឡាលើកទម្ងន់ និងកីឡាការ៉ាតេ។ សណ្ឋាគារ គីរីរម្យគ្រីស្តាល់ សម្រាប់អត្តពលិក កីឡាអុកចក្រត្រង្គ, ល្បុក្កតោ និងចំបាប់។
 
សណ្ឋាគារ Rose Emerald សម្រាប់ទទួលអត្តពលិកកីឡាបាល់ទះឆ្នេរខ្សាច់, វូស៊ូ, កាយវិប្បកម្ម, ឃីកបុកស៊ីង និងសណ្ឋាគារ ហេង ឡុង វ័ន ទទួលកីឡាវាយកូនគោល,ជឺជីតស៊ូ, សូហ្វតេន្នីស និងកីឡារាំ។ សណ្ឋាគារអាយ ខន មានកីឡា តេក្វាន់ដូ ITF និងតេក្វាន់ដូ WT ចំណែកសណ្ឋាគារ B Plus ទទួលកីឡាគ្រិកឃីត។
 
សណ្ឋាគារចុង ស៊ីញ ទទួលកីឡាវាយកូនបាល់, វ៉ូវីណាម ,ប៊ូល និងប៉េតង់ និងសណ្ឋាគារសាលីតា ទទួលកីឡាសីដក់ និងឈិនឡូន, គុនដាវ, ហែលទឹក និងសណ្ឋាគារ MH ទទួលកីឡាហុកគី៕
 

Tag:
 កីឡាជាតិលើកទី៣
  ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com