កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
កម្ពុជា បញ្ជូនអត្តពលិក១២រូប ចូលរួមប្រកួតកីឡាសូហ្វតេនី្នសនៅឥណ្ឌូណេស៊ី
19, Nov 2022 , 8:59 am        
រូបភាព
គ្រូបង្វឹក និងកីឡាករ-កីឡាការិនីជម្រើសជាតិកីឡាសូហ្វតេន្នីសកម្ពុជា ក្នុងទីលានហ្វឹកហាត់កនាពហុកីឡដ្ឋានជាតិអូឡាំពិក។ រូបពី សហព័ន្ធកីឡាសូហ្វតេន្នីសកម្ពុជា
គ្រូបង្វឹក និងកីឡាករ-កីឡាការិនីជម្រើសជាតិកីឡាសូហ្វតេន្នីសកម្ពុជា ក្នុងទីលានហ្វឹកហាត់កនាពហុកីឡដ្ឋានជាតិអូឡាំពិក។ រូបពី សហព័ន្ធកីឡាសូហ្វតេន្នីសកម្ពុជា
ដោយ:
សហព័ន្ធកីឡាសូហ្វតេន្នីសកម្ពុជា នឹងបញ្ជូនកីឡាករ-កីឡាការិនីជម្រើសជាតិកម្ពុជា ១២រូបទៅចូលរួមការប្រកួតព្រឹត្តិការណ៍ The 6th Indonesia Soft Tennis Championships 2022 នៅប្រទេសឥណ្ឌូណេស៊ី ដែលប្រព្រឹត្តទៅនៅថ្ងៃទី១-៤ ខែធ្នូ ឆ្នាំ២០២២ ខាងមុខ។

 
សហព័ន្ធកីឡាសូហ្វតេនី្នសកម្ពុជា បានពង្រឹងសមត្ថភាពអត្តពលិកកីឡាសូហ្វតេនី្នសជម្រើសជាតិកម្ពុជា​ និងតម្រង់ទិស ឈានឆ្ពោះទៅសម្រេចនូវគោលដៅឱ្យខាងតែបានក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២។ សហព័ន្ធបានរៀបចំផែនការយ៉ាងយកចិត្តទុកដាក់ខ្ពស់ តាមផែនការមេរបស់គណៈកម្មាធិការជាតិ CAMSOC ធ្វើយ៉ាងណាដណ្តើមបានមេដាយយ៉ាងតិច២ ក្នុងនាមកម្ពុជាធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមឆ្នាំ២០២៣។
 
ក្នុងព្រឹត្តិការណ៍ The 6th Indonesia Soft Tennis Championships 2022 នៅប្រទេសឥណ្ឌូណេស៊ីនេះដែរសហព័ន្ធកីឡាសូហ្វតេន្នីសកម្ពុជាបានដាក់ចេញនូវ៥ប្រភេទវិញ្ញាសាក្នុងរួមមាន វិញ្ញាសា​ឯកត្តជន​បុរស, វិញ្ញាសាឯកត្តជន​នារី, ​វិញ្ញាសាវាយ​គូ​បុរស,​ វិញ្ញាសា​វាយ​គូ​នារី ​និង​វិញ្ញាសាវាយ​គូ​ចម្រុះ​បុរស-​នារី​។
 
គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាសូហ្វតេន្នីស The 6th Indonesia Soft Tennis Championships 2022 កម្ពុជា បញ្ជូនកីឡាករ៥រូប និងកីឡាការិនី៥រូប ដែលការប្រកួតនឹងប្រព្រឹត្តទនៅថ្ងៃទី១-៤ ខែធ្នូ នៅក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី៕
 

Tag:
 កីឡាសូហ្វតេន្នីស
  ISCT
  ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com