ជាតិ
អត្ថបទពាណិជ្ជកម្ម
អបអរសាទរ! ស្វាមីភរិយា ៣០គូ បានឈ្នះរង្វាន់ ពីកម្មវិធី​ «អាពាហ៏ពិពាហ៏ ជាមួយវិសាលភាព»
19, Nov 2022 , 10:14 am        
រូបភាព
ពី ក្រុមហ៊ុន ហនុមាន ប៊ែរវើរីជីស​
 
កាលពីព្រឹកថ្ងៃទី​ ១៨ ខែ វិច្ឆិកា ឆ្នាំ​២០២២ ក្រុមហ៊ុន ​ហនុមាន​ ប៊ែវើរីជីស ​ឯ.ក បានរៀបចំកម្មវិធី ប្រគល់រង្វាន់ដល់គួស្វាមីភរិយា ដែលឈ្នះរង្វាន់ជាទឹកប្រាក់ដ៏ច្រើនសន្ឋឹកសន្ឋាប់ រហូតដល់ ១៧០ ០០០ដុល្លារ។ រោងចក្រផលិតស្រាបៀរហនុមាន មាន​ទីតាំងស្ថិតនៅផ្លូវជាតិលេខ៤ ស្រុកអង្គស្នួល ខេត្តកណ្តាល។
 
កម្មវីធីប្រគល់រង្វាន់ «អាពាហ៌ពិពាហ៌ជាមួយវិសាលភាព» ពីក្រុមហ៊ុន ហនុមាន ប៊ែរវើរីជីស ត្រូវបានរៀបចំឡើង ដើម្បី​លើកទឹកចិត្តដល់គូស្វាមីភរិយា ដែលបានជ្រើសរើសស្រាបៀរ ហនុមាន ក្នុងការអបអរសាទរកម្មវិធីថ្ងៃពិសេសនៃជីវិតគូររបស់ពួកគេ។ រង្វាន់ទាំងនោះរួមមាន៖ 
  


រង្វាន់ធំៈ ៣៣,៣៣៣ដុល្លារ  (បីម៉ឺន បីពាន់ បីរយ សាមសិបបីដុល្លារ អាម៉េរិក) ចំនួន ០១ រង្វាន់
 
រង្វាន់ទី២: ៩ ,៣៣៣ ដុល្លារ (ប្រាំបួនពាន់ បីរយ សាមសិបបីដុល្លារ​ ​អាម៉េរិក) ចំនួន ០៦ រង្វាន់
 
រង្វាន់ទី៣: ៣, ៣៣៣ ដុល្លារ (បីពាន់ បីរយ សាមសិបបីដុល្លារ អាម៉េរិក) ចំនួន ២៤ រង្វាន់
 
ក្រុមហ៊ុនហនុមានសូមអបអរសាទរដល់គូស្វាមីភរិយាដែលឈ្នះរង្វាន់ ធំៈ ៣៣​, ៣៣៣ ដុល្លារបានទៅលើ៖
 
រ៉េត វេហា និង កាក់ ដាវ៉ាន់ (បាត់ដំបង)
 
គូស្វាមីភរិយាដែលឈ្នះរង្វាន់ទី២: ៩, ៣៣៣ ដុល្លារ បានទៅលើ៖
 
១. សំណាង វិសាល និង សុំ វិឆវៀន (ស្វាយរៀង) ២. ឈាត វិឆ័យ និង អុល នីតា (ព្រៃវែង)
៣. ចែម ចិត្រា និង ខួន សួស្តី (បាត់ដំបង) ៤. សំ សុភ័ក្រ និង ភាព មួយ អៀង (កំពង់ឆ្នាំង)
៥. ញ៉ សុខហេង និង ប្រាក់ គីមហេង (កោះកុង) ៦. ជួប ភីណា និង ស៊ុន សៀន
 
គូស្វាមីភរិយាដែលឈ្នះរង្វាន់ទី២: ៣,៣៣៣ ដុល្លារ បានទៅលើ៖ 
 
១,រិន ភុព និង ម៉ៅ ភក្រ្តា (ព្រៃវែង)
២, បេងលី ម៉ៅ និង គង់ ស្រីខួច (ព្រៃវែង)
៣,មុនី ប៊ុនណា និង តូច សុខារ័ត្ន (បាត់ដំបង)
៤,ប៉ុម ណារិទ្ឋ និង សុវណ្ណ សាវេត (បាត់ដំបង)
៥,អង សុជាតិ និង រ៉ា ឃៅលាភ (ព្រះវិហារ)
៦,ទៀប ចាន់មករា និង គិន សុនិកា (ព្រះវិហារ)
៧,ហ៊ឹង វិបល និង រៀម រស្មី (សៀមរាប)
៨,ឡាក់ ប៊ុន ផេង និង សៀង គីមឡាង (កំពង់ធំ)
៩,វាន់ តាំងលី និង ចន្តា ចន្ថា (កំពង់ធំ)
១០,លី បូរ៉ា និង ប៉ែន សុខអេង (ត្បូងឃ្មុំ)
១១,ឈិន វ៉ុន និង គង់ វណ្ណារី (ពោធ៍សាត់)
១២,មាស ប៊ុនរ៉ុង និង ឈុន ស្រីពៅ (ពោធ៍សាត់)
១៣,ចាន់ សុខកុមភារ៉ា និង នៅដលីន (កណ្តាល)
១៤,ជឿន ណាវី និង ហោ ស្រីនី (កណ្តាល)​
១៥,ម៉ឺន ម៉េងហុង និង សំចាន់ ឌី (កំពង់ចាម)
១៦,ប្រុញ វួច និង​ ហេង សេងហួ (កំពង់ចាម)
១៧, អោន សង្ហា និង លី ជូម៉េង (ព្រះវិហារ)
១៨,ជឹម រដ្ឋធី និង​ ញៀវ ចរណៃ (កំពត)
១៩,ឈាន កាណាកា និង នូ កន្និកា (កំពត) 
២០,ឡាយ សុខវិសិដ្ឋ និង ស៊ុត សុផាត​ (តាកែវ)
២១,ឥន្ទ វាសនា​ និង ឆៃ ស្រីតូច (ព្រះសីហនុ)
២២,ផាន់នី រដ្ឋា និង សេង ឡាវីន (ព្រះសីហនុ) 
២៣,​សាក់ ដាវិត និង រី សៀងហៃ (តាកែវ) 
 
(រូបភាពគូស្វាមីភរិយាឈ្នះរង្វាន់)
 
គួបញ្ជាក់ថា គូស្វាមីភរិយា ដែលបានឈ្នះរង្វាន់ទាំង៣០គូ ខាងលើនេះ បានឈ្នះពីកម្មវិធី «អាពាហ៌ពិពាហ៌ ជាមួយវិសាលភាព»  ពី ក្រុមហ៊ុន ហនុមាន ប៊ែរវើរីជីស កាលពីថ្ងៃទី០៩​ ​ខែកញ្ញ ឆ្នាំ២០២២ ដែលធ្វើឡើងនៅស្ថានីយ៍ទូរទស្សន៍ CTN ។​ 
 
ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស សូមថ្លែង អំណរគុណយ៉ាងជ្រៀលជ្រៅបំផុត ចំពោះគូស្វាមីភរិយា ដែលបានជឿទុកចិត្តលើស្រាបៀរ ហនុមាន ដែលជាផលិតផលគុណភាពខ្ពស់ក្នុងស្រុក។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន ហនុមាន ប៊ែវើរីជីស មានទស្សនៈវិស័យវែងឆ្ងាយ​ ក្នុងការកសាងស្លាកសញ្ញាហនុមាន ដែលផ្តោតសំខាន់លើគុណភាពផលិតផល ស្របតាមស្តង់ដារអន្តរជាតិជាចម្បង ក៏ដូចជាយុទ្ធសាស្រ្តផ្សេងៗ ដែលនឹងនាំស្លាកសញ្ញានៃផលិតផលខ្មែរទៅលើឆាកអន្តរជាតិ។
 


ម្យ៉ាងវិញទៀត ក្រុមហ៊ុន ហនុមានប៊ែវើរីជីស បានធ្វើបទបង្ហាញនូវខ្សែសង្វាក់ផលិតកម្មរបស់ខ្លួន ជូនដល់​អ្នកឈ្នះទាំង៣០គូ។ ចំណុចពិសេស ដែលធ្វើអោយស្រាបៀរ ហនុមាន ពិតជាវិសេសវិសាល គឺស្រាបៀរហនុមាន ជាស្រាបៀរ ដែលផលិតយ៉ាងសម្រិតសម្រាំង ហើយផ្តោតសំខាន់ លើគុណភាព និងរសជាតិឆ្ងាញ់វិសេសវិសាល ដែលបានទទួល​ស្គាល់ដោយស្ថាប័នអន្តរជាតិ Monde Selection ជាមួយមេដាយមាស លើសពីនេះក្រុមហ៊ុនហនុមានក៏បានទទួល វិញ្ញាបនបត្រ​២ ពីស្ថាប័ន IOS អន្តរជាតិ ប្រចាំឆ្នាំ២០២២ ទៅលើផ្នែកដំណើរការ​ ផលិតចំណីអាហារ ដែលស្របតាមគុណភាពស្តង់ដារខ្ពស់ ISO និងប្រព័ន្ធការគ្រប់  គ្រងគុណភាពបានល្អបំផុត ISO 9001:2015។ ថ្មីៗនេះ ក្រុមហ៊ុនហនុមានក៏បានទទួល បណ្ណសរសើរ និងលិខិតថ្លែងអំណរគុណ មេត្រីបរិស្ថាន ពីក្រសួងបរិស្ថាន​ផងដែរ។
 
គូស្វាមីភរិយាមានវត្តមាននៅទីនោះ បានធ្វើការកោតសរសើរចំពោះទំនើបកម្ម និងភាព សម្រិតសម្រាំងយ៉ាងហ្មត់ចត់​ដ៏ល្អឥតខ្ចោះ នៃការផលិត​ស្រាបៀរ​ហនុមាន ដែលរាប់ចាប់តាំងពីការជ្រើសរើសគ្រឿងផ្សំ​ រហូតដល់ ការវេចខ្ចប់ផលិតផលសម្រេច ដោយបានឆ្លងកាត់នូវដំណាក់កាលផលិត ក៏ដូចជាការពិសោធន៍ ត្រឹមត្រូវតាមបទដ្ឋានស្តង់ដារអន្តរជាតិ មុននឹងចែកចាយនៅលើទីផ្សារ។
 


លើសពីនេះទៅទៀត លោក Geschke Charles Winston ជានាយកប្រតិបត្តិនៃក្រុមហ៊ុន ហនុមាន ប៊ែវើរីជិស បានប្រកាសអំពីកម្មវិធីថ្មីមួយទៀតគឺកម្មវិធី៖ “វិសាលភាពជានិរន្តរ៍” ឈ្នះមហារង្វាន់ពិសេស​ពីស្រាបៀរ​ហនុមាន រួមមានរង្វាន់ធំ ជា “ផ្ទះអាជីវកម្ម ០១ល្វែង” និងរង្វាន់ទឹកប្រាក់រហូតដល់ទៅ ៨០លានរៀល ។ ​រាល់ការជាវ ស្រាបៀរ ហនុមាន សម្រាប់ថ្ងៃអាពាហ៌ពិពាហ៌ គូស្វាមីភរិយានឹងមានឱកាសទទួលបានសន្លឹកឆ្នោតផ្សងសំណាង ដែលអាចនឹងមានឱកាសឈ្មះនូវមហារង្វាន់ដ៏វិសសេសវិសាលពី ក្រុមហ៊ុន ហនុមាន ប៊ែវើរីជិស។ 
 
ពិតជាអស្ចារ្យខ្លាំងណាស់ សម្រាប់អតិថិជនទាំងអស់ដែលមានគំរោងរៀបអាពាហ៏ពិពាហ៏ ហើយជ្រើសរើស យកស្រាបៀរហនុមាន ក្នុងថ្ងៃវិសេសវិសាល ជាមួយនឹងឱកាសឈ្នះរង្វាន់ដ៏មហិមាទៀងផង។

សូមទំនាក់ទំនងមកយើងខ្ញុំឥឡូវនេះ ដើម្បីទទួលបានពត៌មានលំអិត អំពីកម្មវិធីផ្តល់ជូនពិសេសនេះតាមរយៈលេខទូរស័ព្ទ 023 933 338 ។
 








© រក្សាសិទ្ធិដោយ thmeythmey.com