FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
នាទីចុងក្រោយ ម្ចាស់ផ្ទះ World Cup កាតាសម្រេចហាមឃាត់គ្រឿងស្រវឹងនៅកីឡដ្ឋាន
20, Nov 2022 , 8:29 am        
រូបភាព
រូបភាព៖ FIFA
រូបភាព៖ FIFA
សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ (FIFA) បានអះអាងពីការហាមឃាត់គ្រឿងស្រវឹងសម្រាប់ក្រុមអ្នកគាំទ្រក្នុងព្រឹត្តិការណ៍ដណ្តើមពានរង្វាន់បាល់ទាត់ពិភពលោក (World Cup)។ ការសម្រេចនេះ ធ្វើឡើងតែរយៈពេលជាង១១ម៉ោងប៉ុណ្ណោះ មុនយុទ្ធនាការចាប់ផ្តើម។

 
FIFA បានបញ្ជាក់ថា បន្ទាប់ពីការពិភាក្សារវាងម្ចាស់ផ្ទះ និង FIFA សេចក្តីសម្រេចមួយបានកើតឡើង ដោយហាមឃាត់រាល់ការលក់គ្រឿងស្រវឹង ការរៀបចំព្រឹត្តិការណ៍ដែលមានគ្រឿងស្រវឹង និងការរុះរើស្តង់ផ្សេងៗនៅតាមកីឡដ្ឋាន។
 
ទោះបីជាយ៉ាងណាក៏ដោយ FIFA បានអះអាងនៅក្នុងសេចក្តីថ្លែងការណ៍ខ្លួនថា ម្ចាស់ផ្ទះ និង FIFA នឹងនៅតែធានាឲ្យមានទិដ្ឋភាពសប្បាយរីករាយសម្រាប់ក្រុមអ្នកគាំទ្រនៅកីឡដ្ឋាន ហើយក្រុមហ៊ុនស្រាបៀរដែលជាដៃគូរៀបចំ ក៏គាំទ្រនូវសេចក្តីសម្រេចចុងក្រោយផងដែរ។
 
នៅមុនព្រឹត្តិការណ៍ ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ បាន​រាយការណ៍ថា ស្រាបៀរកន្លៈលីត្រនឹងមានតម្លៃប្រមាណ ៥០រីយ៉ាល ឬ ១៣,៧៣ដុល្លារអាម៉េរិក ក្នុងទីតាំងសម្រាប់អ្នកគាំទ្រព្រឹត្តិការណ៍បាល់ទាត់ពិភពលោក World Cup ក្នុងប្រទេសកាតា។​ 

កន្លងមក World Cup នៅប្រទេសកាតាទទួលបានការឧបត្ថម្ភលើផ្គត់ផ្គង់ភេសជ្ជៈ ស្រាបៀរដោយក្រុមហ៊ុនផលិតស្រាបៀរឈ្មោះថា​ Budweiser។ ក្រុមហ៊ុននេះ ទទួលបានសិទ្ធិលក់ស្រាបៀរនៅអំឡុងការប្រកួតទាំងមូលតែម្តង។ 
 
បើតាមសម្តីប្រភពដែលមិនបញ្ចេញឈ្មោះម្នាក់ ក្រុមហ៊ុន Budweiser នឹងប្រើផលិតផលខ្លួនដែលមានសមត្ថភាពទទួលអ្នកគាំទ្រជាង ៤០,០០០នាក់ក្នុងកម្មវិធី Fan Fest នៅចំកណ្តាលទីក្រុងដូហា នៃសួនកម្សាន្ត Doha’s Al Bidda តែម្តង។ ក្រុមហ៊ុនដដែលនេះក៏មានសិទ្ធិផ្តាច់មុខលក់ស្រាបៀរនាបរិវេនកីឡដ្ឋានប្រកួតដែរ ចំណែកតម្លៃស្រាបៀរគឺជិត ១៤ដុល្លារ សម្រាប់ចំណុះកន្លះលីត្រ។ នេះជាតម្លៃដ៏ខ្ពស់មួយ។
 
កាតាជាប្រទេសដែលកាន់សាសនាម៉ូស្លីម ដូច្នេះការផឹកស្រាជាដើមគឺរឿងមួយដែលប្រទេសមួយនេះបានហាមឃាត់ មិនដូចប្រទេសអារ៉ាប៊ីសាអូឌីតដែលនៅក្បែគ្នាឡើយ។ អារ៉ាប៊ីសាអូឌីត អនុញ្ញាតឱ្យអ្នកទេសចរណ៍ផឹកស្រានៅតាមទីសាធារណៈ។ 
 
ទាក់ទង់នឹងតម្លៃនៃស្រាបៀរនេះទៀតសោត កាលពីឆ្នាំ ២០១៩ អ្នករៀបចំកម្មវិធីប្រកួត World Cup ធ្លាប់បានលើកយកបញ្ហាមួយនេះមកពិភាក្សាជាមួយ FIFA ម្តងរួចមកហើយ ដោយពួកគេបានអះអាងថា ប្រទេសកាតានឹងផ្តល់ការលក់ស្របៀរទៅអ្នកគាំទ្រក្នុងតម្លៃទាបបំផុត។ កាលនោះអ្នករៀបចំកម្មវិធីបានបញ្ជាក់ថាស្រាបៀរ ០,៥លីត្រមានតម្លៃត្រឹម ៦,៥ ដុល្លារតែប៉ុណ្ណោះ។
 
មកដល់ឆ្នាំ ២០២២ ខណៈព្រឹត្តិការណ៍ហៀបមកដល់បញ្ហាតម្លៃនៃស្រាបៀរនៅតែជាបញ្ហាចោទដ៏សំខាន់ ហើយក្រៅតែពីការលក់ស្រាបៀរដែលមានសាធាតុអាល់កុល កាតាក៏មានលក់ស្រាបៀរដែលគ្មានជាតិអាកុលដែរនៅក្នុងតំបន់អ្នកគាំទ្រនោះ​ ដោយស្រាបៀរ ០,៥ មានតម្លៃប្រមាណ ៨,៣ដុល្លារ ហើយភេសជ្ជៈនានាមានតម្លៃចាប់ពី ៤,១ដុល្លារឡើងទៅ។
ដំបូងឡើយកាតាបានសម្រេចអនុញ្ញាតឱ្យមានការផឹកស្រាតែនៅក្រៅទីលានមុនពេលប្រកួត ៣ម៉ោង ប៉ុន្តែក្រោយមក ក៏អនុញ្ញាតឱ្យនៅក្នុងកីឡដ្ឋានភាគច្រើនវិញ៕
 
 
 
 
 
 

Tag:
 ​World Cup
  Qatar
  FIFA
© រក្សាសិទ្ធិដោយ thmeythmey.com