កីឡាជាតិ
ជាតិ
កីឡាកាយវប្បកម្មកម្ពុជា ឈ្នះមេដាយសំរឹទ្ធ១ ពីព្រឹត្តិការណ៍ IFBB នៅប្រទេសថៃ
20, Nov 2022 , 9:59 am        
រូបភាព
ប្រតិភូ គ្រូបង្វឹក កីឡាករកាយវប្បកម្មកម្ពុជា ចូលរួមប្រកួតកីឡាកាយវិប្បកម្ម IFBB PRO League Thailand នៅប្រទេសថៃ។ រូបពី សំបូរ សុភ័ណ្ឌ
ប្រតិភូ គ្រូបង្វឹក កីឡាករកាយវប្បកម្មកម្ពុជា ចូលរួមប្រកួតកីឡាកាយវិប្បកម្ម IFBB PRO League Thailand នៅប្រទេសថៃ។ រូបពី សំបូរ សុភ័ណ្ឌ
ដោយ:
កីឡាករកាយវប្បកម្មកម្ពុជា ហេង ម៉េងហុង ឈ្នះមេដាយសំរឹទ្ធ១ ខណៈកីឡាករ សំបូរ សុភ័ណ្ឌ និងឈួង សារិ ស្ថិតក្នុងតារាង Top10 ពីព្រឹត្តិការណ៍ IFBB PRO League Thailand នៅប្រទេសថៃ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២២។

 
កីឡាករ ហេង ម៉េងហុង បានឈ្នះមេដាយសំរិទ្ធ១ លើវិញ្ញាសាយុវជនអាយុក្រោម២៣ឆ្នាំ Men’s Physique -23។ ចំណែកកីឡាករ ឈួង សារិ ទទួលបានចំណាត់ថ្នាក់លេខ៤ លើវិញ្ញាសា Classic Physique Open -183 សង់ទីម៉ែត្រ។ កីឡាករ សំបូរ សុភ័ណ្ឌ ទទួលបានចំណាត់ថ្នាក់លេខ៥ លើវិញ្ញាសា Classic Physique Open -170 សង់ទីម៉ែត្រ។
 
គួរបញ្ជាក់ថា កម្ពុជា មានកីឡាករកាយវប្បកម្ម៣រូប រួមមាន កីឡាករ សំបូរ សុភ័ណ្ឌ កីឡាករ ឈួង សារិ កីឡាករ ហេង ម៉េងហុង ដែលដឹកនាំដោយលោកគ្រូ សំបូរ នន់ ចូលរួមក្នុងការប្រកួតនៅថ្ងៃទី១៨-២០ ខែវិច្ឆិកា។ ព្រឹត្តិការណ៍នេះ មានកីឡាករ៣០០នាក់មកពី៥០ប្រទេសចូលរួមប្រកួតប្រជែង៕
 
 
 

Tag:
 កីឡាកាយវប្បកម្ម
 IFBB
© រក្សាសិទ្ធិដោយ thmeythmey.com