ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
ផ្លែ​ទទឹម​ល្អ​ចំពោះ​បញ្ហា​ក្រពះ និង​បេះដូង​
21, Nov 2022 , 6:59 am        
រូបភាព
សំបក​ផ្លែ​ទ​ទឹម និង​ស្លឹក​របស់​វា​ត្រូវបាន​ប្រើប្រាស់​សម្រាប់​បន្ថួ​អា​ការៈ​ឈឺក្រពះ ឬ​រាគ​ដែល​បណ្តាល​មកពី​បញ្ហា​មិន​រំលាយ​អាហារ​គ្រប់​ប្រភេទ​។ ការ​ទទួលទាន​តែ​ដែល​ធ្វើ​ពី​ស្លឹក​ផ្លែ​ទទឹម​ក៏​ជួយ​ព្យាបាល​បញ្ហា​រំលាយ​អាហារ​បានដែរ​។ ទឹក​ផ្លែ​ទទឹម​ត្រូវបាន​ប្រើប្រាស់​សម្រាប់​ដោះស្រាយ​បញ្ហា​ដូចជា រាគ​មួល និង​អា​សន្ត​រោគ​ដែរ​។​

 
​ការ​ទទួលទាន​ទឹក​ផ្លែ​ទទឹម​ជា​ញឹកញាប់​អាច​ថែរក្សា​លំហូរ​ឈាម​បាន​យ៉ាង​ល្អ​ក្នុង​រាងកាយ​បាន​។ ដោយសារ​តែ​សមាសធាតុ​ទាំងនេះ វា​នឹង​ទៅ​កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​គាំងបេះដូង និង​ដាច់​សរសៃឈាម​ខួរក្បាល​បាន​។
 
សមាសធាតុ​ជា​អង់​ទី​អុកស៊ី​ដង់​ដែលមាន​ក្នុង​ផ្លែឈើ​មួយ​នេះ​នឹង​ជួយ​ថែរក្សា​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​កុំអោយ​កើនឡើង ដូច្នេះ​សរសៃឈាម​អាក់ទែ​នឹង​ស្អាត​ល្អ ព្រមទាំង​មិន​មាន​កំណក​ឈាម​សោះ​។ កំណក​ឈាម​ត្រូវបាន​បោសសម្អាត​ដោយសារ​តែ​ផ្លែ​ទទឹម​មាន​សមត្ថភាព​បង្កើតជា​ឥទ្ធិពល​ឱសថ​រំលាយ​កំណក​ឈាម​៕
 
ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com