ជាតិ
យុវជនសកម្ម សេវាល្អ
កំពង់ធំ៖ អាជ្ញាធរឃុំព្រៃគុយ នឹងជួសជុលផ្លូវក្រួសក្រហមមួយខ្សែ ប្រវែង៧០០០ម៉ែត្រ
21, Nov 2022 , 10:29 am        
រូបភាព
ដោយ៖ យុវជនឃុំព្រៃគុយ​


ស្រុកកំពង់ស្វាយ, កំពង់ធំ៖ ក្នុងឆ្នាំ២០២២នេះ អាជ្ញាធរឃុំព្រៃគុយ ស្រុកកំពង់ស្វាយ នឹងជួសជុលផ្លូវក្រួសក្រហមមួយខ្សែ ដែលមានប្រវែងប្រមាណ ៧០០០ម៉ែត្រ។ លោក ជឿន សុខុន មេឃុំព្រៃគុយ បានឱ្យដឹងថាផ្លូវចំនួននៅក្នុងឃុំ មានការខូចខាតច្រើន ដោយសារបញ្ហាជំនន់ទឹកភ្លៀង និងឡានធំៗឆ្លងកាត់។ បើតាមមេឃុំរូបនេះ ការជួសជុសផ្លូវនេះជាថវិកាវិភាគទានរបស់រដ្ឋ ហើយលោកនឹងជួសជុលផ្លូវក្នុងឃុំទៅតាមដំណាក់កាលជាបន្តបន្ទាប់។ « គម្រោងនេះ មានប្រយោជន៍ដល់ពលរដ្ឋណាស់ ព្រោះវាជាតម្រូវការឱ្យពលរដ្ឋ»។ នេះជាការអះអាងរបស់លោកមេឃុំ ជឿន សុខុន ដែលបញ្ជាក់ថា លោកនឹងមានវិធានការទប់ស្កាត់ឡានដែលដឹកធ្ងន់ៗ កុំឱ្យផ្លូវក្នុងឃុំងាយខូច។

 
ដើម្បីជ្រាបច្បាស់សូមលោកអ្នកទស្សនាវីដេអូខាងក្រោម​៖ 
 
 
 អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 
 
អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន នឹងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុង អត្ថបទនិងវីដេអូ នេះគឺជាការទទួលខុសត្រូវ របស់ស្មេរ/ផលិតករ ហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈ របស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ។ 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com