FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
កាតាជាម្ចាស់ផ្ទះ World Cup ដំបូងក្នុងប្រវត្តិសាស្ត្រ៩២ឆ្នាំដែលប្រកួតចាញ់នៅថ្ងៃបើកឆាក 
×![]()
ក្រុមម្ចាស់ផ្ទះកាតារងបរាជ័យក្រោមថ្វីជើងអេក្វាទ័រក្នុងលទ្ធផល២-០ នាកីឡដ្ឋាន Al Bayt នាទីក្រុង Al Khar នាជំនួបថ្ងៃបើកឆាកនៃព្រឹត្តិការណ៍ពានរង្វាន់បាល់ទាត់ពិភពលោក
FIFA World Cup 2022។
កាតាក្លាយជាក្រុមដំបូងគេប្រចាំប្រវត្តិសាស្ត្រ៩២ឆ្នាំក្នុងនាមជាម្ចាស់ផ្ទះដែលចាញ់នៅថ្ងៃប្រកួតបើកឆាក។

ការប្រកួតចាប់ផ្តើមនៅដើមវគ្គទីមួយក្រុមអេក្វាទ័រដែលធ្វើដំណើរមកពីទ្វីបអាម៉េរិកខាងត្បូងបានបើកការវាយសម្រុកខ្លាំងលើក្រុមម្ចាស់ផ្ទះដោយត្រឹមនាទី៣ ពួកគេអាចរកបានគ្រាប់បាល់ ១គ្រាប់បើកការនាំមុខមុនដោយកីឡាករខ្សែប្រយុទ្ធ Enner Valencia តែយ៉ាងណាគ្រាប់បាល់នោះមិនត្រូវបានផ្តល់ឪ្យដោយសារតែជាការបង្កកំហុសពីសំណាក់កីឡាករអេក្វាទ័ររំខានអ្នកចាំទីកាតា។
យ៉ាងណាមិញឈានដល់នាទី១៥អ្នកចាំទីកាតាបានបង្កកំហុសក្នុងតំបន់គ្រោះថ្នាក់រហូតត្រូវផ្តល់បាលពិន័យ១១ម៉ែត្រទៅអេក្វាទ័រ ខ្សែប្រយុទ្ធ Enner Valencia ដដែលជាអ្នកសម្រេចគ្រាប់បាល់ទីមួយសម្រាប់អេក្វាទ័រនិងគ្រាប់បាល់ទីពីររកបានដោយរូបគេដដែលដោយការតែតបាល់បញ្ជូលទីត្រឹមនាទី៣១ជាការបញ្ជូនពីមិត្តរួមក្រុម Angelo Preciado។
ការប្រកួតនៅវគ្គទីពីរលទ្ធផល ២-០គ្មានការប្រែប្រួលឡើយដោយកាតាអាចគ្រប់គ្រងស្ថានកាលមកវិញនិងអាចស្វែករកឱកាសបានមកវិញមួយលើកជាពីរលើកតែមិនសម្រេចសំណាញ់ទីលើអេក្វាទ័របានឡើយហើយកាប្រកួតបានអូសបន្លាយរហូតចប់ការប្រកួត។
នេះជាការខកចិត្តដ៏ធំមួយសម្រាប់ក្រុមម្ចាស់ផ្ទះដែលប្រកួតចាញ់នៅថ្ងៃបើកឆាកខណៈខ្លួនបានត្រៀមលក្ខណៈ
ច្រើនឆ្នាំសម្រាប់ការប្រកួត។ កាតាបានក្លាយជាក្រុមដំបូងគេប្រចាំប្រវតិ្តសាស្រ្ត FIFA ក្នុងនាមជាក្រុមម្ចាស់ផ្ទះប្រកួតចាញ់ចាប់តាំងពី World Cup បានបង្កើតឡើងតាំងពីឆ្នាំ ១៩៣០ មក។
ស្ថិតិ១០០ភាគរាយដែលក្រុមម្ចាស់ផ្ទះតែងប្រកួតឈ្នះនៅថ្ងៃបើកឆាកធ្លាក់មកនៅត្រឹម ៨៤ភាគរយឈ្នះនិង ១១ភាគរយចាញ់។ កាតានឹងត្រូវស្វាគមន៍សេណេហ្កាល់នៅថ្ងៃទី២៥ ខែវិច្ឆិកា
ដែលជាជំនួបទីពីរក្នុងពូល A មុនជួបហូឡង់នៅ ៤ថ្ងៃបន្ទាប់៕
Tag:
World Cup
Qatar 2022
© រក្សាសិទ្ធិដោយ thmeythmey.com