ជាតិ
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត ដាយ អុិឈិ ឡាយហ្វ៍ បង្ហាញសមាជិកសមាគមន៍អន្តរជាតិ MDRT កម្រិត COT ដំបូងបំផុតប្រចាំឆ្នាំ២០២៣
22, Nov 2022 , 9:19 am        
រូបភាព
ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ ដែលជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេរបស់ប្រទេសជប៉ុន មានសេចក្ដីសោមនស្សរីករាយ ក្នុងការបង្ហាញ​អ្នកឯកទេសផែនការហិរញ្ញវត្ថុដំបូងគេបង្អស់ របស់ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍នៅក្នុងប្រទេសកម្ពុជា ដែល​សម្រេច​បាន​នូវ​បទដ្ឋាន​ផលិតភាព​លំដាប់​អន្តរជាតិ Court of the Table (“COT”)។ ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ សូមអបអរសាទរដល់ កញ្ញា ថន សុផានីទីល ចំពោះសមិទ្ធផលដ៏អស្ចារ្យមួយនេះដោយកញ្ញាបានក្លាយជាសមាជិកលំដាប់កំពូលមួយរូប របស់សមាគមន៍អន្តរជាតិ The Million Dollar Round Table (“MDRT”)។

កញ្ញា ថន សុផានីទីល បានខិតខំប្រឹងប្រែងធ្វើការ ជាមួយក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ ដើម្បីផ្ដល់ជូនក្រុមគ្រួសារកម្ពុជា នូវភាពស្ងប់ចិត្ដផ្នែកហិរញ្ញវត្ថុ តាមរយៈការរៀបចំផែនការហិរញ្ញវត្ថុសម្រាប់ក្រុមគ្រួសារ​ និងមនុស្សជាទីស្រលាញ់។ ​ជាមួយគ្នានេះ វាក៏មានន័យថា ប្រជាជនកម្ពុជាកាន់តែច្រើនជាងមុន មានការចាប់អារម្មណ៍​ ក៏ដូចជាផ្ដល់តម្លៃខ្ពស់ទៅលើសារៈសំខាន់ នៃសេវាកម្មធានារ៉ាប់រងអាយុជីវិត និងការរៀបចំផែនការហិរញ្ញវត្ថុ។​
 
កញ្ញា ថន សុផានីទីល បាននិយាយថា៖ “ខ្ញុំមានអារម្មណ៍សប្បាយរីករាយ និងរំភើបយ៉ាងខ្លាំងក្នុងការសម្រេចបានសមិទ្ធផលនេះ និងបានក្លាយជាសមាជិកសមាគមន៍អន្តរជាតិកម្រិត COT ដែលវាមានន័យថា ខ្ញុំអាចជួយគ្រួសារកម្ពុជាជាច្រើន ឲ្យទទួលបានការការពារផ្នែកហិរញ្ញវត្ថុ និងបានជួយជំរុញទឹកចិត្ដដល់ទីប្រឹក្សាផ្សេងៗទៀត ឲ្យនៅតែខិតខំប្រឹងប្រែងដើម្បីសម្រេចគោលដៅ ទោះបីជាពួកគាត់នៅចំណុចណាក៏ដោយ។ ដាយ អុិឈិ ឡាយហ្វ៍ គឺជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេ របស់ប្រទេសជប៉ុន និងមានអាយុកាលជាង១២០ឆ្នាំ ដែលធ្វើឲ្យការងាររបស់ខ្ញុំ មានភាពងាយស្រួលក្នុងការទំនាក់ទំនងជាមួយអតិថិជន ដោយសារតែ ដាយ អុិឈិ ឡាយហ្វ៍ គឺជាក្រុមហ៊ុនលំដាប់អន្តរជាតិ មានកេរ្តិ៍ឈ្មោះល្បាញល្បី និងផ្ដល់ផលិតផល និងសេវាកម្មល្អប្រសើរ។”
 
ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ ប្តេជ្ញាចិត្តបន្ដខិតខំធ្វើការ ដើម្បីផ្ដល់ការការពារហិរញ្ញវត្ថុដល់ក្រុមគ្រួសារកម្ពុជាឲ្យបានកាន់តែច្រើន។ 
 
លោក ផូ នេត្រ នាយកប្រតិបត្តិនាយកដ្ឋានផ្នែកទីភ្នាក់ងារអាជីវកម្ម ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ បានលើកឡើងថា៖ «យើងពិតជាមានមោទកភាព ចំពោះការសម្រេចបានជោគជ័យរបស់កញ្ញា ថន សុផានីទីល។ នេះគឺជាលើកដំបូង ដែលអ្នកឯកទេសផែនការហិរញ្ញវត្ថុរបស់យើង បានបំពេញគ្រប់លក្ខខណ្ឌរបស់សមាគមន៍អន្តរជាតិ MDRT កម្រិតកំពូល​ COT​ ចាប់តាំងពីក្រុមហ៊ុន មានវត្តមាននៅប្រទេសកម្ពុជា។ ជាការពិតណាស់ ការខិតខំប្រឹងប្រែង និងការយកចិត្ដទុកដាក់ ទៅលើការផ្តល់សេវាកម្មល្អជូនដល់អតិថិជន គឺជាគន្លឹះ ដើម្បីទទួលបានភាពជោគជ័យ។» ។
 
ចាប់តាំងពីបង្កើតក្រុមហ៊ុន DLHD ក្នុងឆ្នាំ ១៩០២ មក ក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ បានប្តេជ្ញានៅក្បែរអតិថិជនរបស់យើងជានិច្ច និងមនុស្សជាទីស្រឡាញ់ក្នុងជីវិតរបស់ពួកគាត់ និងខិតខំប្រឹងប្រែងរួមគ្នា ដើម្បីផ្តល់ជូននូវ ”ភាពស្ងប់ចិត្ត” ក្រោមទស្សនៈ ”អតិថិជនជាចម្បង”។ ក្រុមហ៊ុន បានរួមចំណែកផ្តល់ជូននូវភាពស្ងប់ចិត្ត តាមរយៈការផ្តល់សេវាធានារ៉ាប់រងអាយុជីវិត និងសេវាហិរញ្ញវត្ថុផ្សេងៗ ដល់សហគមន៍ក្នុងមូលដ្ឋាន។ 
 
លោក អាឡិន ថៃ អគ្គនាយកប្រតិបត្តិក្រុមហ៊ុន ដាយ អុិឈិ ឡាយហ្វ៍ មានប្រសាសន៍ថា៖ “យើងតែងតែមានការយកចិត្ដទុកដាក់ខ្ពស់ទៅលើអតិថិជន ក្រោមគុណតម្លៃ “អតិថិជនជាចម្បង” របស់ក្រុមហ៊ុន។ ទោះបីជា វត្ដមានរបស់យើងនៅប្រទេសកម្ពុជា មកដល់នឹងពេលនេះមានរយៈពេលខ្លីក៏ដោយ យើងបានពង្រីកខ្លួនយ៉ាងឆាប់រហ័ស តបតាមតម្រូវការរបស់អតិថិជន​។​ ក្នុងពេលជាមួយគ្នានេះ យើងក៏សូមអរគុណអតិថិជនទាំងអស់ ដែលបានផ្ដល់ការទុកចិត្ដ និងគំាទ្រមកលើផលិតផលធានារ៉ាប់រងអាយុជីវិតរបស់ក្រុមហ៊ុន។​”   ៕
 
(អត្ថបទពាណិជ្ជកម្ម)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com