ជាតិ
អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Smart Axiata បន្តកិច្ចសហការ និងការផ្តល់ជូនផ្តាច់មុខជាមួយរោងភាពយន្ត Major Cineplex
21, Nov 2022 , 4:39 pm        
រូបភាព
ភ្នំពេញ ថ្ងៃទី២១ វិច្ឆិកា ២០២២៖ ក្រុមហ៊ុន Smart Axiata ដែលជា​​​​ប្រតិបត្តិករ​ទូរស័ព្ទចល័ត​ឈាន​​​មុខ​គេ​​នៅ​កម្ពុជា បានចុះហត្ថលេខាជាផ្លូវការជាមួយកិច្ចព្រមព្រៀងពង្រីកភាពជាដៃគូ ជាមួយរោងភាពយន្តនាំមុខគេនៅកម្ពុជា Major Cineplex បន្ទាប់កិច្ចសហការដំបូងដែលមានរយះពេលបីឆ្នាំ ទទួលបានការជោគជ័យជាខ្លាំង។ ក្នុងកិច្ចព្រមព្រៀងថ្មីនេះ កិច្ចសហការជាដៃគូរវាងក្រុមហ៊ុនទាំង ២ នឹងពង្រីកដល់សាខាថ្មីរបស់រោងភាពយន្ត Major Cineplex ដែលមានទីតាំងនៅក្រុងប៉ោយបែត ផ្សារទំនើប AEON3 និងផ្សារទំនើប Lucky Mall។
 
កិច្ចព្រមព្រៀងភាពជាដៃគូថ្មីមួយនេះ បានពង្រឹងនូវទំនាក់ទំនងសហការដ៏រឹងមាំមួយ រវាងក្រុមហ៊ុន Smart Axiata និងរោងភាពយន្ត Major Cineplex ដែលនឹងបន្តមានវត្តមាន ហួសពីរាជធានីភ្នំពេញ។  
 
លោក Feiruz Ikhwan នាយកប្រតិបត្តិស្តីទីរបស់ក្រុមហ៊ុន Smart Axiata មាន​ប្រសាសន៍​ថា៖  «ក្រុមហ៊ុន Smart  Axiata និងរោងភាពយន្ត Major Cineplex គឺសុទ្ធតែមានគោលបំណងដូចគ្នា។ ពួកយើងតែងតែព្យាយាមនាំមកនូវបទពិសោធន៍ជីវិតថ្មីៗសម្រាប់អតិថិជនរបស់យើង តាមរយៈផលិតផល និងសេវាកម្មរបស់ពួកយើង។ ខ្ញុំយល់ឃើញថា កិច្ចសហការនេះពិតជាទទួលបានការជោគជ័យខ្ពស់ ដោយសារតែមានអតិថិជនរបស់យើង កំពុងតែប្រើប្រាស់ ក៏ដូចជាទទួលបាននូវការផ្តល់ជូនពិសេស។ ពួកយើងពិតជារំភើបក្នុងការបន្តនូវភាពជាដៃគូមួយនេះ និងបន្តក្លាយខ្លួនជាក្រុមហ៊ុនឈានមុខគេ ក្នុងការផ្តល់ជូនបន្ថែម និងបទពិសោធន៍ភាពយន្តដ៏ពិសេស សម្រាប់អតិថិជនជាទីស្រលាញ់របស់យើង។ 
 


លោក ឈី សិលា នាយកក្រុមហ៊ុន Major Cineplex បានចាត់ទុកការបន្តភាពជាដៃគូនេះ គឺជា ការវិវត្តដ៏គួរឲ្យរំភើបមួយ ហើយលោកក៏បានបង្ហាញពីភាពរីករាយក្នុងការសហការជាមួយក្រុមហ៊ុន Smart Axiata ដើម្បីពង្រឹងគុណភាពការរស់នៅដោយទាន់សម័យសម្រាប់ប្រជាជនកម្ពុជា តាមរយៈបទពិសោធន៍ ភាពយន្ត និងការកម្សាន្តនានា ដែលប្រកបដោយគុណភាពខ្ពស់។ 
 
“Smart គឺជាក្រុមហ៊ុនសម្រាប់ការរស់នៅតាមប្រព័ន្ធឌីជីថល ដែលតែងតែបំផុសគំនិតច្នៃប្រឌិត ភាពច្នៃប្រឌិត បទពិសោធន៍កម្សាន្ត និងថាមពលដ៏រស់រវើកដល់ប្រជាជនកម្ពុជាទាំងអស់ ជាពិសេសសម្រាប់យុវវ័យ។ ក្រុមហ៊ុន Smart Axiata គឺ​ជា​ដៃគូ​ពិតប្រាកដមួយ​ដែល​យើង​កំពុង​ស្វែងរក ​ដើម្បី​ចូលរួមជាមួយរោងភាពយន្ត Major Cineplex ក្នុងការ​នាំមក​នូវ​ និង​ចែករំលែក​ក្តី​សុបិន​កម្សាន្ត​ដ៏​ល្អ​បំផុត​លើ​ពិភពលោក​ជាមួយគ្នា​»​។
 
ទន្ទឹមនឹងការពង្រីកភាពជាដៃគូទៅកាន់សាខាថ្មី កិច្ចសហការនេះក៏នាំមកនូវកញ្ចប់ប្រូម៉ូសិនពិសេសចំនួនពីរបន្ថែមទៀត បន្ថែមពីលើអត្ថប្រយោជន៍ដែលមានស្រាប់សម្រាប់អតិថិជននៃក្រុមហ៊ុនទាំងពីរ។
 
លោកស្រី Mila Kushiva ប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន Smart Axiata បានណែនាំពីការផ្តល់ជូនបន្ថែមថ្មីតាមរយៈកិច្ចព្រមព្រៀងថ្មីនេះផងដែរថា៖«យើងពិតជាមានកិត្តិយស និងរីករាយក្នុងការបន្តគាំទ្រដល់វិស័យកម្សាន្ត និងឧសវិស័យភាពយន្តនៅកម្ពុជា។ តាមរយៈការសហការរបស់យើងជាមួយរោងភាពយន្ត Major Cineplex ខ្ញុំមានសេចក្តីសោមនស្សរីករាយក្នុងការចែករំលែកជាមួយអ្នកនូវកញ្ចប់ប្រូម៉ូសិនដ៏គួរឱ្យរំភើបរបស់យើង»។
 
កម្មវិធី “Smart Movie Day” មានសម្រាប់សមាជិក SmartVIP ក្នុងការទិញសំបុត្រទស្សនាភាពយន្ត 2D ក្នុងតម្លៃពិសេសត្រឹមតែ 1 ដុល្លារ និងសំបុត្រភាពយន្ត 3D ត្រឹមតែ 2 ដុល្លារប៉ុណ្ណោះ នៅគ្រប់រោងភាពយន្ត Major Cineplex ទាំងអស់ នៅរៀងរាល់ថ្ងៃពុធ។
ឥឡូវនេះ សមាជិក SmartVIP អាចរីករាយជាមួយការបញ្ចុះតម្លៃសំបុត្រពិសេសរហូតដល់ទៅ 20% សម្រាប់ការចាក់បញ្ចាំង VIP Hall នៅថ្ងៃណាទាំងអស់មួយនៅក្នុងសប្តាហ៍ នៅគ្រប់សាខារោងភាពយន្តMajor Cineplex។ 
 
ដើម្បីអបអរសាទរសមិទ្ធផលដ៏អស្ចារ្យនេះ សម្រាប់រយៈពេលបីថ្ងៃពីថ្ងៃទី 18 ខែវិច្ឆិកា ដល់ថ្ងៃទី 20 ខែវិច្ឆិកា សមាជិក SmartVIP អាចទទួលយកពោតលីងទំហំធម្មតាមួយ ដោយឥតគិតថ្លៃនៅគ្រប់សាខារោងភាពយន្ត Major Cineplex ។ សាខានីមួយៗ និងមានការរៀបចំពោតលីងចំនួន 100 ប្រអប់ សម្រាប់អតិថិជនដោយឥតគិតថ្លៃ។ 
 
ផ្តើមនៅឆ្នាំ 2017 កិច្ចសហការជាមួយរោងភាពយន្ត Major Cineplex គឺជាការប្តេជ្ញាចិត្តមួយក្នុងចំណោមការប្តេជ្ញាចិត្តជាច្រើនរបស់ក្រុមហ៊ុន Smart Axiata ចំពោះវិស័យកម្សាន្ត និងវិស័យភាពយន្តកម្ពុជា។ ក្នុងពេលបច្ចុប្បន្ន ភាពជាដៃគូមួយនេះ កំពុងផ្តល់នូវអត្ថប្រយោជន៍ជាច្រើនឲ្យអតិថិជនដូចដូចជា ជួរលក់សំបុត្រអាទិភាព ការបញ្ចុះតម្លៃសំបុត្រ ការផ្តល់ជូនសំបុត្រឥតគិតថ្លៃ ការអញ្ជើញឲ្យទស្សនាការបញ្ចាំងផ្តាច់មុខ និងការប្រើប្រាស់បន្ទប់សម្រាក VIP។ កិច្ចសហការមួយនេះ គឺស្ថិតក្នុងចំណោមកិច្ចព្រមព្រៀង និងការផ្តល់ជូនពិសេសផ្តាច់មុខជាច្រើននៅលើកម្មវិធី  SmartVIP ដែលមានកិច្ចសហការជាមួយដៃគូជាង 7០ ក្រុមហ៊ុន នៅក្នុងវិស័យផលិតផល និងសេវាកម្ម 10 ប្រភេទ នៅក្នុងប្រទេសកម្ពុជា។
 
សម្រាប់ព័ត៌មានបន្ថែមអំពីក្រុមហ៊ុន Smart Axiata និងកិច្ចសហការផ្សេងៗ ចូលក្នុងគេហទំព័រ https://www.smart.com.kh/ ឬទំព័រហ្វេសប៊ុកផ្លូវការ https://www.facebook.com/SmartAxiata/
 
សម្រាប់ព័ត៌មានបន្ថែមពីការចូលជាសមាជិកកម្មវិធី SmartVIP ចូលក្នុងគេហទំព័រhttps://www.smart.com.kh/get-smart/smartvip/

អំពីក្រុមហ៊ុន Smart 

ក្រុមហ៊ុន Smart Axiata Co., Ltd. ជា​ប្រតិបត្ដិករ​ទូរគមនាគមន៍​ចល័ត​ឈាន​មុន​គេ​ក្នុង​ព្រះរាជា​ណាចក្រ​កម្ពុជា។ បច្ចុប្បន្ន​ក្រុមហ៊ុន​បាន​និង​កំពុង​បម្រើ​​អតិថិជន​ចំនួន ៨ លាននាក់ ស្ថិត​ក្រោម​ស្លាក​សញ្ញា “Smart”។ Smart Axiata គឺជា​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​របស់ក្រុមហ៊ុនមេ មាន​ឈ្មោះ​ថា  “Axiata Group Berhad” ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវា​ទូរគមនាគមន៍​ធំ​ជាង​គេ​បង្អស់​មួយ​ក្នុង​ទ្វីប​អាស៊ី។
 
ក្រុមហ៊ុន Smart គឺ​ជា​ប្រតិបត្តិករ​ទូរគមនាគមន៍​ចល័ត​ដែល​មាន​ភាព​ឈាន​មុខគេ​បង្អស់​ផ្នែក​សេវា​បច្ចេកវិទ្យា​ទំនើប​​ទាន់​សម័យ​ក្នុង​ព្រះរាជា​ណាច​​ក្រ​​ក​​ម្ពុ​ជា​។ ក្រុមហ៊ុន Smart គឺជា​ប្រតិបត្ដិករ​ដំបូង​បង្អស់​ដែល​បាន​ដាក់​ឱ្យ​ដំណើរការ​សេវា​បច្ចេកវិទ្យា​ជំនាន់​ទី៤ “4G LTE” ក្នុង​ឆ្នាំ​២០១៤ បច្ចេក​វិទ្យា 4G+ ក្នុង​ឆ្នាំ​២០១៦ បច្ចេកវិទ្យា 4G+ ជា​មួយ HD Voice (VoLTE) និង LTE Advance Pro ក្នុងឆ្នាំ២០១៧។ នៅ​ពាក់​កណ្តាល​ឆ្នាំ២០១៩ Smart បាន​រៀបចំ​​កម្មវិធីប​ង្ហាញ​សាក​ល្បង​បច្ចេកវិទ្យា​ជំនាន់​ទី៥ “5G” ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដោយ​បង្ហាញពី​ភាព​ជា​អ្នក​ដឹក​នាំ​ផ្នែក​សេវា​ទិន្នន័យចល័ត។ ក្រុមហ៊ុន Smartក៏មាន​ផ្ដល់​នូវ​បច្ចេកវិទ្យា​ទូរស័ព្ទចល័ត​ដ៏​សម្បូរ​បែប​រួម​មាន៖ សេវាបច្ចេក​វិទ្យា 2G, 2.5G, 3G និង 3.75G ក៏​ដូច​ជា​សេវា​កម្ម​ទូរស័ព្ទ​ក្រៅ​ប្រទេស (Roaming) ដែល​អាចប្រើ​បាន​ច្រើន​ជាង ១៩០ប្រទេស។  Smart បាន​និង​កំពុង​ផ្តល់​សេវា​គ្រប​ដណ្តប់​ក្នុង​តំបន់​ប្រជាសាស្ត្រ​ច្រើន​ជាង ៩៩% (កៅ​សិប​ប្រាំ​បួន) ភាគរយ នៅ​ទូរ​ទាំង​ព្រះរាជា​ណាចក្រ​កម្ពុជា ។
 
ក្រុមហ៊ុន​ក៏​កំពុង​បម្លែង​ខ្លួន​យ៉ាង​សកម្ម​ទៅ​ជា​ប្រតិបត្តិករ​បែប​ឌីជីថល តាម​រយៈ​ការ​ផ្ដល់​នូវ​សេវាកម្ម និង​កម្មវិធី​កម្សាន្ត​​លក្ខណៈ​ស៊ីវិល័យ​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ជា​ច្រើន។ នេះរួម​បញ្ចូល​ភាពជា​ដៃគូជា​មួយ​ភាគី​អន្តរជាតិ​នានា​ដូច​ជា៖ ក្រុម​ហ៊ុន Universal Music ក្រុម​ហ៊ុន Appleនិង ក្រុម​ហ៊ុន Facebook ក៏ដូច​ជា​សេវាកម្ម​ឌីជីថល​នានា រួម​មាន៖ សេវា​ធានារ៉ាប់រង​ជីវិត​ឆ្លា​តវៃ សេវា SmartPay សេវា Pleng by Smart សេវា Pi Pay និង​សេវា SmartNas។ ក្រុមហ៊ុន Smart មាន​ចក្ខុ​វិស័យ​ក្លាយ​ជា​ក្រុមហ៊ុន​លេខ១ និង​ជា​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ទូរគម​នាគមន៍​ដែល​ទទួល​បាន​កី្ដ​ស្រលាញ់​ពេញ​ចិត្ត​បំផុត​នៅព្រះ​រាជា​ណា​ចក្រ​កម្ពុជានៅ​ត្រឹម​ឆ្នាំ​២០២២ តាម​រយៈ​កម្មវិធី​ទំនួល​ខុស​ត្រូវ​ខ្ពស់​លើ​កិច្ចការងារ​​សង្គម និង​កម្មវិ​ធីនិរន្តរភាព​នានា​សម្រាប់​កំណើន​សេដ្ឋកិច្ច និង​សង្គម​ជាតិ។
 
ក្រុមហ៊ុន Smart មាន​បុគ្គលិក​និយោជិត​សរុប​ប្រមាណ​ជាង ១.០០០ (មួយ​ពាន់) នាក់ ក្នុង​នោះ​រួម​បញ្ចូល​ទាំង​និយោជិត​ក្នុង​ស្រុក និង​និយោជិត​បរទេស​ដែល​កំពុង​ខិត​ខំ​ប្រឹង​ប្រែង​ឆ្ពោះ​ទៅ​សម្រេច​បេសកកម្មរួម​គ្នា​ក្នុង​ការផ្សារ​ភ្ជាប់ និង​ធ្វើ​ឱ្យ​ជីវិត​កាន់​តែ​ប្រសើរ​ឡើង។ Smart ជីវិត​រស់​រវើក!   
 
អត្ថបទពាណិជ្ជកម្ម
 

© រក្សាសិទ្ធិដោយ thmeythmey.com