ជាតិ
ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សុខភាព
វិធី​ងាយៗ​ក្នុង​ការព្យាបាល​បញ្ហា​ពងបែក​ក្នុង​មាត់​
21, Nov 2022 , 11:59 pm        
រូបភាព
អាកា​រៈពង​បែក​ក្នុង​មាត់ អាច​ផ្តល់​នូវ​ភាព​មិន​សុខ​ស្រួល​ដល់​អ្នក ក្នុងការ​ទំពារ​អាហារ , ផឹកទឹក ឬ គ្រាន់​តែ​បើក​មាត់​និយាយ​ធម្មតា​នោះ ។

 
ជាទូទៅ​ទឹកខ្មេះ baking soda គឺ​មាន​ប្រសិទ្ធភាព និង ប្រជាប្រិយភាព ក្នុង​ការ​យក​វា​មក​ប្រើប្រាស់ ដើម្បី​ដោះស្រាយ​នូវ​បញ្ហា​កង្វល់​មួយ​នេះ​។ អ្នក​អាច​យក ទឹក​ខាប់ៗ​របស់​វា មក​លាយ​ជាមួយ​នឹង ទឹក រួច​យក​មក​លាប នៅ​ត្រង់​កន្លែង​ដែល​មាន​ការឈឺចាប់​នេះ ។​ឬ ក៏​អ្នក​អាច​ប្រើ​វា លាយ​ជាមួយ​ទឹក​ក្តៅឧណ្ណៗ រួច​យក​មក​ខ្ពុល​សម្អាត​ក្នុង​មាត់​អ្នក អោយបាន​ល្អ ។​
 
​ម្យ៉ាងវិញទៀត ដើម្បី​បំបាត់​នូវ​ភាពឈឺចាប់​នេះ អ្នក​ក៏​គួរតែ​ចៀសវាង នូវ​ការបរិភោគ​អាហារ​ដែល​មាន​ជាតិ​អាស៊ី​ត ឬ ហិល ដែល​វា​ហាក់​នឹង​កាន់តែ​ធ្វើអោយ​ស្ថានភាព​នេះ កាន់តែ​អាក្រក់ៗ​ឡើង​។ អ្នក​អាច យក​ដុំ​ទឹកកក មក​ដាក់​នៅ​ត្រង់​ចំណុច ដែល​មាន​ពងបែក ព្រោះ​វា​អាច​ជួយ​សម្រាល​នូវ​ការឈឺចាប់ ហើយ​កាត់បន្ថយ​បាន​ផង​ដែរ​នូវ​ការ​រលាក​។ អ្នកនឹង អាច​បញ្ឈប់​នូវ​បញ្ហា​ពងបែក​ក្នុង​មាត់​នេះ​បាន ប្រសិនបើ​អ្នក ឧស្សាហ៍​ព្យាយាម​យក​ដុំ​ទឹកកក មក​ដាក់​នៅ​លើ​វា អោយបាន​ជា​ទៀងទាត់​នោះ ។
 
​បន្ថែម​ពី​នេះ អ្នក​ត្រូវ​ធ្វើការ​ដុស​សម្អាត​ធេ្ម​ញ​ថ្នមៗ និង ប្រើ​ថ្នាំដុសធ្មេញ​ណា ដែល​មិន​មាន​ភ្នាក់ងារ បង្កើត​ជា​ពពុះ​ច្រើនពេក​។ ទឹក​ផ្លែ​ព្រូន​ស្រស់ៗ អាច​ប្រើ​បានជា​ឱសថ​បែប​ធម្មជាតិ សម្រាប់​ព្យាបាល​បញ្ហា​អាការៈ ពងបែក​ក្នុង​មាត់​នេះ ។ យក​ទឹក​ផ្លែ​ព្រូន ពីរ​បី​ស្លាបព្រា​បាយ ហើយ​យក​វា​មក​ខ្ពុលមាត់ អោយបាន ២​ទៅ ៣​នាទី​។ អ្នក​ក៏​អាច យក​ដុំ​សំឡី​ទៅ​ជ្រលក់​ទៅក្នុង​ទឹក​ផ្លែ​ព្រូ​ន ហើយ​យក​វា​មក​ស្អំ​លើ កន្លែង​ដែល​មាន​ពងបែក​នេះ ។ អ្នក​ក៏​អាច​ប្រើ​ដុំ​សាច់ជូរ​ដើម្បី ជួយ​សម្រាល​ការឈឺចាប់​បាន​ផងដែរ ។ វា​អាច​នឹង​ធ្វើអោយ​អ្នក​មាន​អារម្មណ៍ ក្តៅ​ផ្សារ​បន្តិច នៅក្នុង​រយៈពេល​២​ទៅ ៣​នាទី​ដំបូង​។ ប្រើ ២​ដង​ក្នុង​មួយថ្ងៃ ហើយ​បន្ទាប់មក​ធ្វើការ​លាង​សម្អាត​មាត់ អោយបាន​ស្អាត​ជាមួយ​នឹង​ទឹក​ធម្មតា ៕
 
ត្រួតពិនិត្យដោយ៖ www.health.com.kh
 

© រក្សាសិទ្ធិដោយ thmeythmey.com