អន្តរជាតិ
មនុស្សយ៉ាងហោចណាស់៤៦នាក់ ស្លាប់ក្នុងគ្រោះរញ្ជួយដីនៅឥណ្ឌូណេស៊ី
21, Nov 2022 , 7:52 pm        
រូបភាព
រូបថត៖ AP
រូបថត៖ AP
មនុស្សយ៉ាងហោចណាស់ ៤៦នាក់ នៅថ្ងៃទី២១ ខែវិច្ឆិកា បានបាត់បង់ជីវិតក្នុងគ្រោះរញ្ជួយដី នៅលើកោះជ្វា (Java) ឥណ្ឌូណេស៊ី។ នេះបើតាមការបញ្ជាក់របស់មន្រ្តីឥណ្ឌូណេស៊ី។


កោះជ្វា ឥណ្ឌូណេស៊ី នៅថ្ងៃទី២១ ខែវិច្ឆិកា បានរងគ្រោះ ដោយសារគ្រោះរញ្ជួយដី។ តាមទីភ្នាក់ងាររដ្ឋាភិបាលអាម៉េរិក United States Geological Survey បានបញ្ជាក់ថា គ្រោះរញ្ជួយដីនេះ មានកម្រិត ៥,៦ រ៉ិចទ័រ។ មនុស្សជាច្រើននាក់ បានស្លាប់ និងរបួសក្នុងគ្រោះមហន្តរាយនេះ។​

«មនុស្សយ៉ាងហោចណាស់ ៤៦នាក់ ក្នុងតំបន់ Cianjur ហើយមនុស្សប្រមាណ ៧០០នាក់រងរបួស»។ ប្រធានទីភ្នាក់ងារទប់ស្កាត់គ្រោះមហន្តរាយជាតិ លោក Suharyanto បានបញ្ជាក់បែបនេះ ដោយបន្តថា អ្នកទាំងនោះ ភាគច្រើនរងគ្រោះដោយសារការបាក់រលំអគារ។ តំបន់ Cianjur ស្ថិតនៅកោះជ្វាភាគខាងលិច របស់ឥណ្ឌូណេស៊ី។ 

គ្រោះមហន្តរាយខាងលើ ក៏បានបង្កឱ្យមានការបាក់ដីផងដែរ។ ពេលនេះ អាជ្ញាធរឥណ្ឌូណេស៊ី កំពុងខិតខំប្រមូលព័ត៌មានបន្ថែម។ អាជ្ញាធរឥណ្ឌូណេស៊ី បានបញ្ជាក់ថា កម្រិតរញ្ជួយខាងលើ មិនអាចបង្កឱ្យមានរលកស៊ូណាមិឡើយ៕ 
 

Tag:
 ឥណ្ឌូណេស៊ី
  គ្រោះរញ្ជួយដី
© រក្សាសិទ្ធិដោយ thmeythmey.com