ជាតិ
ជនសង្ស័យ២នាក់ បម្រុងយកសត្វល្វាចេកទៅលក់នៅវៀតណាម ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន
21, Nov 2022 , 9:33 pm        
រូបភាព
ភ្នំពេញ៖ មន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃកែវសីមានៃមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី បានឃាត់ខ្លួនជនសង្ស័យពីរនាក់ ក្រោយប្រទះឃើញលាក់សត្វល្វាចេកជាច្រើនក្បាលក្នុងអាវ និងម៉ូតូ។

 
អំឡុងពេលចុះល្បាតតាមគោលដៅ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិស្ថិតក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា ជនសង្ស័យពីរនាក់ ជិះម៉ូតូម្នាក់មួយគ្រឿង ត្រូវបានមន្រ្តីឧទ្យានុរក្សស្ទាក់សួរ និងបានប្រទះឃើញសត្វល្វាចេកចំនួន ៣៩ក្បាល។ 
 
បើតាមការចេញផ្សាយរបស់ក្រសួងបរិស្ថាននាយប់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ ជនសង្ស័យបានលាក់នៅក្នុងអាវ និងនៅក្នុងម៉ូតូបម្រុងយកទៅលក់នៅប្រទេសវៀតណាម។ ក្រោយឃើញដូច្នេះ កម្លាំងសមត្ថកិច្ច បានឃាត់ខ្លួនបុរសទាំងពីរយកមកមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីដើម្បីបន្តនីតិវិធីច្បាប់៕
 

Tag:
 ស្វាចេក
  ក្រសួងបរិស្ថាន
  សត្វព្រៃ
© រក្សាសិទ្ធិដោយ thmeythmey.com