FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ អង់គ្លេសបើកឆាកពូល B ជាមួយនឹងជ័យជម្នះ ៦-២ លើអ៊ីរ៉ង់ 
×![]()
អង់គ្លេស បានទទួលជ័យជម្នះ ៦-២ លើអ៊ីរ៉ង់ នាជំនួបបើកឆាកពូល B នៃព្រឹត្តិការណ៍កីឡាបាល់ទាត់ពិភពលោក (FIFA World Cup) ឆ្នាំ២០២២ នៅកីឡដ្ឋាន Khalifa International Stadium នៃប្រទេសកាតា យប់ថ្ងៃទី២១ ខែវិច្ឆិកា។
នៅតង់ទីមួយ អង់គ្លេសរកបាន៣គ្រាប់ក្នុងរយៈពេល១០នាទីចុងក្រោយ ដែលសម្រេចបានជាបន្តបន្ទាប់ដោយ Jude Bellingham (នាទី៣៥), Bukayo Saka (នាទី៤៤) និង Raheem Sterling (នាទី៤៥+១)។ Luke Shaw, Harry Maguire និង Harry Kane ជាអ្នកបញ្ជូនបាល់ឲ្យមានការស៊ុតបញ្ចូលទីជាបន្តបន្ទាប់។
ឈានដល់តង់ទីពីរ Saka រកបានគ្រាប់ទីពីររបស់ខ្លួននៅនាទី៦២ ក្រោយការបញ្ជូនរបស់ Sterling ហើយ៣នាទីក្រោយមកអ៊ីរ៉ង់ វាយបកបាន១គ្រាប់វិញ ដែលជាការស៊ុតបាល់បញ្ចូលទីរបស់ Mehdi Taremi ដោនមានការសហការពី Ali Gholizadeh។
នៅនាទី៧១ Marcus Rashford បានស៊ុតបាល់បញ្ចូលទី ក្រោយវត្តមាននៅលើទីលានមិនដល់២នាទីស្រួលបួលផង ហើយគ្រាប់បាល់នេះ ក៏ជាគ្រាប់បញ្ជូន (assist) ទីពីររបស់ប្រធានក្រុម Kane ក្នុងការប្រកួតផងដែរ។ នៅនាទី៩០ គ្រាប់បាល់ទី៦ បានកើតឡើងដែលសម្រេចបានដោយ Jack Grealish ក្រោយបញ្ជូនរបស់ Callum Wilson។
ការប្រកួតក្នុងតង់នីមួយៗ ត្រូវបានពន្យារហូតដល់ជាង១០នាទី ដោយសារតែបញ្ហាកីឡាកររបួស។ នៅនាទី៩០+១២ ក្រោយការត្រួតពិនិត្យ VAR អ៊ីរ៉ង់ទទួលបានគ្រាប់បាល់ប៉េណាល់ទីដោយសារបញ្ហាកំហុសរបស់កីឡាករអង់គ្លេសនៅតំបន់គ្រោះថ្នាក់ ហើយ Taremi ធ្វើបានសម្រេចគ្រាប់ទីពីររបស់ខ្លួន។
សម្រាប់ការប្រកួតបន្ទាប់ក្នុងពូល B នេះ អង់គ្លេសត្រូវប៉ះអាម៉េរិក រីឯអ៊ីរ៉ង់ត្រូវជួបវេលស៍៕
Tag:
FIFA World Cup Qatar 2022
World Cup
© រក្សាសិទ្ធិដោយ thmeythmey.com