បន្ទាប់ពីអង់គ្លេសយកឈ្នះអ៊ីរ៉ង់ ៦-២ សម្រាប់ជំនួបក្នុងពូល B, ហូឡង់ បានយកឈ្នះសេណេហ្កាល់ ២-០ ក្នុងជំនួបពូល A មុនពេលដែលវេលស៍ តាមស្មើអាម៉េរិក ១-១ នៅក្នុងពូល B។
ហូឡង់ឆ្មក់យកបាន៣ពិន្ទុពីសេណេហ្កាល់នាការប្រកួតក្នុងជំនួបពូលA ក្រោយយកឈ្នះដោយលទ្ធផល ២-០ ថ្ងៃទី២១ ខែវិច្ឆិកា នាកីឡដ្ឋាន AlThumama។ ហូឡង់ឡើងមកឈរលេខ១ បណ្ណោះអាសន្នមានគ្រាប់ចំណេញ២គ្រាប់សម្រាប់ពូលA។

ការប្រកួតជំនួបទីពីរពូល A រវាងសេណេហ្កាល់ទល់ហូឡង់នាវគ្គទីមួយក្រុមទាំងសងខាងមានការវាយសម្រុកគ្នាទៅវិញមកតែហាក់បីដូចគ្នាឱកាសស្វែកគ្រាប់បាល់បំប៉ោងសំណាញ់ទីលើគ្នាឡើយ។ទោះហូឡង់វាយសម្រុកខ្លាំងនាដើមវគ្គក្តីតែឱកាសល្អក្នុងការរកគ្រាប់បាល់ត្រូវបានរបូតទៅវិញដោយសារតែការធ្វេសប្រហែសនៅតំបន់ប្រយុទ្ធរីឯសេណេហ្កាល់ក៏អាចស្វែករកឱកាសនៅមុខទីរបស់ហូឡង់មួយលើកជាពីរលើកវិញផងដែរតែគ្មានការស៊ុតបំប៉ោងសំណាញ់ទីឡើយព្រោះការរំខាន់ពីខ្សែការពារដ៏រឹងមាំរបស់ហូឡង់។លទ្ធផលវគ្កទីមួយគ្មានការប្រែប្រួលបញ្ចប់ស្មើ ០-០។
ចាប់ផ្តើមការប្រកួតវគ្គទីពីរក៏មិនខុសពីវគ្គទីមួយក្រុមទាំងសងខាងព្យាយាមលេងដោយទំនក់ចិត្តនិងមិនងាយធ្វេសប្រហែសឱ្យរបូតគ្រាប់បាល់ប៉ុន្មានឡើយ។នៅពាក់កណ្តាលវគ្គទីពីរសេណេហ្កាល់មានឱកាសសម្រុកខ្លាំងលើហូឡង់ដោយការស៊ុតចំគោលដៅច្រើនលើក តែនៅតែគ្មានគ្រាប់ ទោះសម្រុកខ្លាំងក៏មិនងាយប្រហែសអំពីការវាយបកមកវិញពីសំណាក់ហូឡង់ដែលជាក្រុមខ្លាំងមួយប្រចាំតំបន់អឺរ៉ុបផងដែរ។

ឈានដល់នាទីចុងវគ្គទៅហើយសេណេហ្កាល់ភ្លាត់ស្នៀតមិនបានចាប់អារម្មណ៍លើការបិទខ្សែប្រយុទ្ធវ័យក្មេងហូឡង់ Cody Gakpo ធ្វើឱ្យរូបគេអាចរកឱកាសតែតបាល់តែតបាល់បញ្ជូលទី
គ្រាប់លើសេណេហ្កាល់ត្រឹមនាទី៨៤ ដែលជាការបង្កើតឱកាសយ៉ាងល្អពី Frankie deJong។ ក្រោយនាំមុខហូឡង់បន្តដាក់សម្ពាធបន្ថែមខណៈការប្រកួតកាន់តែមានភាពតានតឹងឡើងដោយការប៉ះទង្គិតគ្នារវាងកីឡាករនិងកីឡាករលើទីលានជារឿយៗ។ការប្រកួតហៀបនឹងបញ្ចប់ទៅហើយ តែហូឡង់បន្តឆ្មកបានគ្រាប់ទីពីរនៅនាទី៩០+៨ ដោយកីឡាករ Davy
Klaassen ទើបប្តូរចូលចុងវគ្គ ធ្វើឱ្យការប្រកួតបញ្ចប់ដោយលទ្ធផល ២-០។
ដោយឡែកសម្រាប់ការប្រកួតពូល B នៅកីឡដ្ឋាន Ahmad bin Ali Stadium វេសល៍ បានតាមស្មើអាម៉េរិក ១-១។ Timothy Weah បានស៊ុតបាល់បញ្ចូលទីនាំមុខសម្រាប់អាម៉េរិកនៅនាទី៣៦ ហើយឈានដល់នាទី៨២ Gareth Bale បានទាត់បាល់ប៉េណាល់ទីសម្រាប់វេលស៍។
ក្នុងពូល B នេះ អង់គ្លេសដែលបានយកឈ្នះអ៊ីរ៉ង់ ៦-២ ឡើងឈរលើកំពូលតារាងបណ្តោះអាសន្ន ខណៈវេលស៍ឈរលេខ២ ដោយសារមានការពិន័យកាតលឿងតិចជាងអាម៉េរិក៕
ប្រភពរូបថត៖ FIFA World Cup 2022