កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
កីឡាជាតិលើកទី៣៖ ក្រសួងមហាផ្ទៃ ឈរកំពូលតារាងបណ្តោះអាសន្ន ជាមួយមេដាយ៣៣
22, Nov 2022 , 2:29 pm        
រូបភាព
ដោយ:
ក្រសួងមហាផ្ទៃ កំពុងនាំមុខគេក្នុងតារាងមេដាយនៃព្រឹត្តិការណ៍កីឡាជាតិលើកទី៣ ដោយទទួលបានមេដាយសរុប៣៣ ក្នុងនោះមេដាយមាស១៥ ប្រាក់១០ និងសំរឹទ្ធ៧ គិតត្រឹមថ្ងៃទី២១ ខែវិឆ្ឆិកា។ កីឡាជាតិលើកទី៣ មានការចូលរួមពីអត្តពលិកមកពីរាជធានី-ខេត្ត និងក្រសួងចំនួន២៨ ដែលចាប់ផ្តើមពីថ្ងៃទី២១-៣០ ខែវិច្ឆិកា ឆ្នាំ២០២២។

 
ក្រសួងមហាផ្ទៃ ឈរលេខ១ ក្នុងតារាងដោយឈ្នះមេដាយសរុប៣៣ ក្នុងនោះមាស១៥ ប្រាក់១០ និងសំរឹទ្ធ៧ តាមពីក្រោយដោយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលឈ្នះមេដាយសរុប២២ មាស៧ ប្រាក់៧ និងសំរឹទ្ធ៨។ លេខ៣ ខេត្តព្រៃវែង មេដាយសរុប១៤ មាស៥ ប្រាក់៣ និងសំរឹទ្ធ៦, លេខ៤ ក្រសួងការពារជាតិ មេដាយសរុប១១ មាស៥ ប្រាក់៣ និងសំរឹទ្ធ៣, លេខ៥ ខេត្តកណ្តាល មេដាយសរុប៩ មាស៣ ប្រាក់៣ និងសំរឹទ្ធ៣, លេខ៦ ខេត្តស្ទឹងត្រែង មេដាយសរុប៧ មាស២ ប្រាក៣ និងសំរឹទ្ធ២, លេខ៧ រាជធានីភ្នំពេញ មេដាយសរុប១០ មាស២ ប្រាក់២ និងសំរឹទ្ធ៦។
 
បន្ទាប់មក លេខ៨ ខេត្តបាត់ដំបង មេដាយសរុប៧ មាស២ ប្រាក់២ និងសំរឹទ្ធ៣, លេខ៩ ខេត្តកំពង់ចាម មេដាយសរុប៦ មាស១ ប្រាក់២ និងសំរឹទ្ធ៣, លេខ១០ ខេត្តសៀមរាប មេដាយសរុប៥ មាស១ ប្រាក់១ និងសំរឹទ្ធ៣, លេខ១១ ខេត្តកោះកុង មេដាយសរុប២ មាស១ និងប្រាក់១, លេខ១២ ខេត្តកំពង់ឆ្នាំង មេដាយសរុប៥ មាស១ និងសំរឹទ្ធ៤, លេខ១៣ ខេត្តកែប មេដាយសរុប២ មាស១ និងសំរឹទ្ធ១។
 
ខេត្តតាកែវ ឈរលេខ១៤ មេដាយមាស១, ខេត្តស្វាយរៀងមេដាយសរុប៥ ប្រាក់៣ និងសំរឹទ្ធ២ ឈរលេខ១៥, ខេត្តត្បូងឃ្មុំ ឈរលេខ១៦ មេដាយប្រាក់៣, ខេត្តប៉ៃលិន មេដាយសរុប៥ ប្រាក់២ និងសំរឹទ្ធ៣, លេខ១៧ ខេត្តកំពង់ស្ពឺ មេដាយសរុប៣ ប្រាក់២ និងសំរឹទ្ធ១, លេខ១៨ ខេត្តពោធិ៍សាត់ មេដាយសរុប២ ប្រាក់១ និងសំរឹទ្ធ១ និងចុងក្រោយខេត្តកំពង់ធំឈរលេខ១៩ ឈ្នះមេដាយសំរឹទ្ធ២៕
 

Tag:
 កីឡជាតិលើកទី៣
 ក្រសួងមហាផ្ទៃ
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com