FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
លោក Scaloni៖ អាហ្សង់ទីនរីករាយក្នុងការប្រកួតប្រជែង តែគ្មានកាតព្វកិច្ចគិតរឿងឈ្នះ World Cup ជាធំឡើយ
22, Nov 2022 , 3:59 pm        
រូបភាព
លោក Lionel Scaloni គ្រូបង្វឹកក្រុមជម្រើសជាតិអាហ្សង់ទីននាថ្ងៃទី២១ ខែវិច្ឆិកាបាននិយាយថាក្រុមលោកគ្មានកាតព្វកិច្ចគិតរឿងឈ្នះ World Cup ជាធំឡើយ ព្រោះអាចធ្វើឱ្យក្រុមភ្លេចខ្លួនសម្រាប់ការប្រកួតទល់ក្រុមខ្លាំងៗនៃព្រឹត្តិការណ៍ FIFA World Cup នៅប្រទេសកាតា។ អាហ្សង់ទីនត្រូវប្រកួតបើកឆាកពូល C ទល់អារ៉ាប៊ីសាអូឌីតថ្ងៃទី២២ ខែវិច្ចិការ វេលាម៉ោង ៥:០០នាទីល្ងាច [ម៉ោងនៅកម្ពុជា]។



ក្រុមអាហ្សង់ទីនក្លាយជាជើងឯកពានរង្វាន់ទ្វីបអាម៉េរិកខាងត្បូង Copa America 2021 ក្រោយប្រកួតឈ្នះលើប្រេស៊ីលវគ្គផ្តាច់ព្រ័ត្រ។ តែបើទោះបីក្លាយជាក្រុមទទួលបានការចាប់អារម្មណ៍ខ្លាំងក្នុងការឈ្នះ World Cup លើកនេះក្តីពួកគេមិនធ្លាប់លើកពានបាល់ទាត់ពិភពលោកនេះម្តងទៀតឡើយរយៈពេល ៣៦ឆ្នាំហើយ បើគិតចាប់តាំងពីឆ្នាំ ១៩៨៦ មក។
 
«នៅក្រុមជម្រើសជាតិដូចអាហ្សង់ទីនអ្នកតែងតែរ៉ាប់រងរាល់បញ្ហាក្នុងនាមជាគ្រូបង្វឹក ហើយប្រសិនបើលទ្ធផលមិនសមដូចបំណង ខ្ញុំដឹងថាត្រូវធ្វើរឿងនេះបែបណា។ ខ្ញុំក៏ចង់បញ្ជាក់ឱ្យច្បាស់ពីគោលជំហរផ្ទាល់ខ្លួនដែរ ដូច្នេះយើងគ្មានកាតព្វកិច្ចដើម្បីឈ្នះ World Cup នោះទេគឺគ្មានឡើយដែលយករឿងនេះគិតជាបញ្ហាធំ យើងរីករាយជាមួយការប្រកួត World Cup។»។ លោក Scaloni បាននិយាយនាសន្និសិទកាសែតមុនការប្រកួតបែបនេះ។
 
អាហ្សង់ទីនធ្វើដំណើរមកកាន់កាតាក្នុងនាមជាក្រុមម្ចាស់ពាន World Cup ២សម័យ ឆ្នាំ ១៩៧៨ និង ១៩៨៦ ហើយឱកាស ២លើកនៅវគ្គផ្តាច់ព្រ័ត្រនៅឆ្នាំ ១៩៩០ និង ២០១៤ ទាំងពីរលើកនេះគឺចាញ់ក្រោមថ្វីជើងអាល្លឺម៉ង់ទាំងពីរ។ លើពីនេះគ្រូបង្វឹកវ័យ ៤២ឆ្នាំ បានបន្ថែមថាមានក្រុមខ្លាំងៗច្រើនជាង ១០ក្រុមដែលខ្លាំងនឹងអាចឈ្នះ World Cup ហើយមានឈ្មោះថាជាក្រុមខ្លាំងមានការចាប់អារម្មណ៍ តែមិនឈ្នះ World Cup នេះទើបជាបញ្ហា។
 
ក្រោយជួបអារ៉ាប៊ីសាអូឌីតនារាត្រីថ្ងៃទី២២ ខែវិច្ឆិកា អាហ្សង់ទីននឹងត្រូវប្រកួតទល់ក្រុមម៉ិកស៊ិកនៅថ្ងៃទី២៧ នាកីឡដ្ឋាន Lusail Iconic បន្ទាប់មកជួបប៉ូឡូញនៅ ៤ថ្ងៃបន្ទាប់នាកីឡដ្ឋាន 974 ដែលជាប្រកួតចែកពូលចុងក្រោយ៕
 

Tag:
 Lionel Scaloni
  World Cup
  FIFA
© រក្សាសិទ្ធិដោយ thmeythmey.com