ជាតិ
អត្ថបទពាណិជ្ជកម្ម
រថយន្ត​ THE NEW RANGE ROVER SPORT 2023 ទាំងប្រណិត និងអស្ចារ្យ មានវត្តមានជាផ្លូវការនៅកម្ពុជា ដោយក្រុមហ៊ុន Jaguar Land Rover Cambodia
22, Nov 2022 , 3:19 pm        
រូបភាព
ក្រុមហ៊ុន​ Jaguar Land Rover Cambodia កាលពីល្ងាច ថ្ងៃសុក្រ សប្តាហ៍មុន បានបង្ហាញជាផ្លូវការនូវ កំពូលរថយន្ត​សេរីទំនើប THE NEW RANGE ROVER SPORT 2023 ដល់ភ្ញៀវកិត្តិយសប្រមាណជាង ១០០ នាក់ ស្ថិតក្នុងទីតាំងបង្ហាញរថយន្តរបស់ក្រុមហ៊ុន​ Jaguar Land Rover Cambodia។
 




កំពូលរថយន្ត THE NEW RANGE ROVER SPORT សេរីឆ្នាំ 2023 បានសម្ពោធជាផ្លូវការ នៅប្រទេសកម្ពុជា ក្នុងកម្មវិធីសម្ពោធរថយន្ត ដែលរៀបចំដោយក្រុមហ៊ុន Jaguar Land Rover Cambodia ក្រោមការអញ្ជើញចូលរួមយ៉ាងពិសេសពីសំណាក់ លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន RMA Cambodia។
 
ក្នុងកិច្ចថ្លែងសុន្ទរកថាបើកកម្មវិធី​ លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន RMA Cambodia បានលើកឡើងថាកំពូលរថយន្ត THE NEW RANGE ROVER SPORT សេរីថ្មី ត្រូវបាននាំចូលផ្តាច់មុខដោយក្រុមហ៊ុន RMA Cambodia ដែលជាក្រុមហ៊ុននាំចូលរថយន្តតែមួយគត់ និងដំបូងគេបង្អស់ ដែលទទួលស្គាល់ពីរដ្ឋាភិបាល ក្នុងការនាំចូលរថយន្ត ដែលមាន ស្តង់ដារ និងសុវត្តិភាពខ្ពស់។
 

លោក ងន សាំង អគ្គនាយកនៃក្រុមហ៊ុន RMA Cambodia
 
ជាមួយគ្នានេះ លោកបានលើកឡើងថា ក្រៅពីការនាំចូលរថយន្ត ដែលមានគុណភាព ​ក្រុមហ៊ុន RMA Cambodia ធ្លាប់បានចូលរួមការងារសង្គមយ៉ាងសកម្ម ផងដែរ។
លោក ងន សាំង  លើកឡើងថា៖ «​​ បុគ្គលិកក្រុមហ៊ុន RMA Cambodia ប្រហែល៩០ភាគរយ ជាជនជាតិខ្មែរ ពួកយើងបានផ្តល់ការងារជូនប្រជាជនខ្មែរ ផ្តល់ចំណេះដឹងផ្នែកបច្ចេកវិទ្យាជូនពួកគាត់ តាមរយៈ ការបង្ហាត់ បង្រៀន។ ​ពួកយើងតែងតែជួយតាម សាលារៀន និងសាលាបណ្តុះបណ្តាល ទាក់ទងនឹងបច្ចេកទេសផ្សេងៗ ក៏ដូចជាការដាំដើមឈើ សម្អាតទីសាធារណៈ និងធ្វើគ្រប់យ៉ាងត្រឡប់ទៅសង្គមវិញ »។


​ លោក ហុង ឌីណា ប្រធានគ្រប់គ្រងផ្នែកលក់នៃរថយន្ត Jaguar និង Land Rover 
 
ដោយឡែក លោក ហុង ឌីណា ប្រធានគ្រប់គ្រងផ្នែកលក់នៃរថយន្ត Jaguar Land Rover ប្រចាំប្រទេសកម្ពុជា បានលើកឡើងថា រថយន្ត THE NEW RANGE ROVER SPORT 2023 ​គឺជាកំពូលរថយន្តត្រកូល Range Rover ជំនាន់ទី 3 ដែលមានភាពសម្រិតសម្រាំងជាទីបំផុត ។   
លោក លើកឡើងថា «​ កំពូលរថយន្ត THE NEW RANGE ROVER SPORT  ប្រើប្រាស់ពេល 17 ឆ្នាំ បន្ទាប់ពី Range Rover ជំនាន់ទី​1 ផលិតឡើង នៅឆ្នាំ 2005 ដល់ 2013 និងជំនាន់ទី​2 ផលិតឡើង នៅឆ្នាំ 2013 ដល់ 2022 »។ ជាមួយរយៈពេល នៃការផលិតនេះ ធ្វើឱ្យរថយន្ត THE NEW RANGE ROVER SPORT នេះមានភាពសម្រិតសម្រាំង ល្អឥតខ្ចោះទាំង ខាងក្នុង និងខាងក្រៅ ជាមួយនិងកម្លាំងម៉ាស៊ីន ដ៏អស្ចារ្យ »។ 
 
គួរបញ្ជាក់ថា រថយន្ត​ THE NEW RANGE ROVER SPORT ជាកំពូលរថយន្ត​សេរីទំនើបមានបច្ចេកវិទ្យា​ខ្ពស់​​ និងកម្លាំងម៉ាស៊ីនខ្លាំង​ ជាមួយការរចនា​ឡើងយ៉ាងប្រណិតបែបកីឡា​។
 
ជាមួយកម្លាំងម៉ាស៊ីនដ៏អស្ចារ្យ​ THE NEW RANGE ROVER SPORT ត្រៀមខ្លួនជាស្រេចសម្រាប់គ្រប់ស្ថានភាពផ្លូវ​ និងគ្រប់កាលៈទេសៈ​ ធ្វើឱ្យដំណើរកម្សាន្តរបស់លោកអ្នក ​ប្រកបទៅដោយទំនុកចិត្ត​ និងសុវត្ថិភាពខ្ពស់​។
 
ចាប់ពីថ្ងៃនេះតទៅ អតិថិជនអាចមកមើលផ្ទាល់នៅអគារតាំងបង្ហាញ Jaguar Land Rover Cambodia ឬទំនាក់ទំនង តាមរយៈភ្នាក់ងារលក់របស់ Jaguar Land Rover Cambodia ឬតាមលេខ 070 999 111 ឬ 085 999 111 ។
កក់ថ្ងៃនេះ នឹងទទួលបានរថយន្តឆាប់ៗ​។ 







គួរបញ្ជាក់ថា Jaguar Land Rover Cambodia ស្ថិតនៅក្រោមក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA​ Cambodia) ដែលជាក្រុមហ៊ុននាំចូល និងចែកចាយ ផ្តាច់មុខនូវរថយន្តម៉ាក Jaguar និង​​ Land Rover ពីចក្រភពអង់គ្លេសដោយផ្ទាល់។ Jaguar Land Rover Cambodia មានទីតាំងស្ថិតនៅ តាមបណ្តោយមហាវិថី សហព័ន្ធរុស្សី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ៕
ព័ត៌មានបន្ថែមអំពីរថយន្ត៖​ ​https://www.landrover.co.uk/vehicles/new-range-rover-sport/index.html
អត្ថបទពាណិជ្ជកម្ម
 

© រក្សាសិទ្ធិដោយ thmeythmey.com