កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
កែវ រំចង់ សោកស្តាយដែលគ្មានគីឡូប្រកួតក្នុងព្រឹត្តិការណ៍កីឡជាតិលើកទី៣
22, Nov 2022 , 7:59 pm        
រូបភាព
កែវ រំចង់ ឈរនៅខាងស្ដាំដៃ ជាប់មន្ដ្រីបច្ចេកទេស រូបពី ហ្វេសប៊ុក កែវ រំចង់
កែវ រំចង់ ឈរនៅខាងស្ដាំដៃ ជាប់មន្ដ្រីបច្ចេកទេស រូបពី ហ្វេសប៊ុក កែវ រំចង់
លោក កែវ រំចង់ កីឡាករប្រដាល់កម្ពុជា បង្ហាញការសោកស្ដាយដោយមិនបានចូលរួមប្រកួតព្រឹត្តិការណ៍កីឡាជាតិលើកទី៣។ កីឡាកររូបនេះ ត្រូវខកខានចូលរួមប្រកួត ព្រោះមិនមានគូប្រកួតលើប្រភេទវិញ្ញសាទម្ងន់ ៨១គីឡូក្រាម។



វិញ្ញាសាប្រដាល់គុនខ្មែរ ត្រូវបានដាក់បញ្ចូលក្នុងការប្រកួតកីឡាជាតិលើកទី៣។ កីឡាករ កែវ រំចង់ ដែលបានបាតមុខពីលើសង្វៀន ជាង៣ឆ្នាំ មានចំណាប់អារម្មណ៍ ក្នុងការសាងស្នារដៃឡើងវិញ ដោយសង្ឃឹមថា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម នាឆ្នាំ២០២៣ រូបលោក នឹងអាចប្រកួតសម្រាប់កម្ពុជា។ ដោយឡែកសម្រាប់ព្រឹត្តិការណ៍កីឡាជាតិលើកទី៣ លោក កែវ រំចង់ បានមកថ្លឹងរកគីឡូប្រកួត ប៉ុន្ដែមិនមានគូប្រកួតនោះទេ លើវិញ្ញាសានេះ។ 
 
យោងលើការបង្ហោះសារនៅលើហ្វេសប៊ុក លោក កែវ រំចង់ បានសរសេរថា៖«ខ្ញុំបាទ កែវ រំចង់ មិនបានប្រកួតថា្នក់ជាតិទេ ដោយសារមិនមានគីឡូ ដែលខ្ញុំត្រូវប្រកួត។»។
កីឡាករប្រដាល់រូបនេះ បាន​សរសេរបន្ថែមទៀតថា អ្វីដែលធ្វើឲ្យរូបខ្លួន ចង់ប្រកួតក្នុងព្រឹត្តិការណ៍នេះ គឺចង់ដឹងពីសមត្ថភាព ចង់ដឹងពីល្បឿន នៃការប្រើកន្ដាប់ដៃ និងបច្ចេកទេសរបស់ខ្លួន។ ជាពិសេសទៀតនោះ កែវ រំចង់ ចង់ដឹងថាកម្លាំងរបស់ខ្លួនអាចទ្រាំទ្របាន ៥តឹក អំឡុងពេលប្រកួតដែរ ឬទេ។ 
 
គួរបញ្ជាក់ផងដែរថា កែវ រំចង់ បានសម្រាកពីប្រកួតប្រហែល៣ឆ្នាំ ក្រោយពីរូបគេបានឈ្នះខ្សែក្រវ៉ាត់អន្ដរជាតិ ពីប្រទេសបារាំង ក្នុងប្រភេទទម្ងន់៦៣ និង៦៧គីឡូក្រាម ។ កីឡាកររូបនេះ ក៏មានប្រកួតល្អដែរ សម្រាប់ការប្រកួតក្នុងប្រទេស ដូចជាជើងឯកប្រចាំទូរទស្សន៍បាយន៍ ។ សម្រាប់ការប្រកួតចុងក្រោយ រូបគេបានយកឈ្នះ វង្ស ណយ ដោយផ្ដួលឲ្យសន្លប់ក្នុងតឹកទី៤ ក្នុងការប្រកួតខារ៉ាបាវគុនខ្មែរ៕
 

Tag:
 កែវ រំចង់
  កីឡជាតិ
  National Games
  ស៊ីហ្គេម
© រក្សាសិទ្ធិដោយ thmeythmey.com