អន្តរជាតិ
លោក ស៊ី ថា ចិននឹងផ្ដល់ផលប្រយោជន៍ដល់ពិភពលោកជាមួយការអភិវឌ្ឍវិទ្យាសាស្ត្រ 
×![]()
ចិន នឹងធ្វើការជាមួយប្រទេសផ្សេងៗទៀតរួមទាំងប្រទេសកំពុងអភិវឌ្ឃដើម្បីជួយឱ្យប្រជាជន លើពិភពលោកទទួលបានផលប្រយោជន៍ពីភាពរីកចម្រើន និងការអភិវឌ្ឍនៃវិទ្យាសាស្ត្រ។ ប្រធានាធិបតីចិន ស៊ី ជិនភីង បញ្ជាក់បែបនេះក្នុងលិខិតមួយ។
ក្នុងលិខិតអបអរសាទរទៅកាន់សន្និសីទទូទៅលើកទី១៦ និងកិច្ចប្រជុំទូទៅលើកទី៣០ នៃបណ្ឌិត្យសភាវិទ្យាសាស្ត្រពិភពលោកសម្រាប់ការរីកចំរើននៃវិទ្យាសាស្ត្រនៅក្នុងប្រទេសកំពុងអភិវឌ្ឍ (TWAS) នៅថ្ងៃទី២១ ខែវិច្ឆិកា ប្រធានាធិបតីចិន ស៊ី ជិនភីង សន្យាថា ចិននឹងចែករំលែកបច្ចេកវិទ្យាដែលចិនសម្រេចបានដល់ពិភពលោក។
កិច្ចប្រជុំ TWAS ធ្វើឡើងនៅទីក្រុង Hangzhou ក្នុងខេត្ត Zhejiang ។
ក្នុងសារដដែល លោក ស៊ី បន្តថា ចិនវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍវិទ្យាសាស្ត្រជាមូលដ្ឋានហើយមានឆន្ទៈក្នុងការពង្រឹងបន្ថែមទៀតនូវភាពបើកចំហការជឿទុកចិត្ត និងកិច្ចសហប្រតិបត្តិការរបស់ សហគមន៍អន្តរជាតិនៃវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា រួមជាមួយនឹងប្រទេសដទៃទៀត។
TWAS ជាសាលាវិទ្យាសាស្ត្រសកលដែលមានមូលដ្ឋាននៅទីក្រុង Trieste អ៊ីតាលី ដែលធ្វើការដើម្បីជំរុញវិទ្យាសាស្ត្រ និងវិស្វកម្មសម្រាប់ភាពរុងរឿងប្រកបដោយនិរន្តរភាពនៅ ក្នុងប្រទេសកំពុងអភិវឌ្ឍ៕
© រក្សាសិទ្ធិដោយ thmeythmey.com