កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
កីឡាជាតិលើកទី៣៖ ក្រសួងការពារជាតិឈ្នះមេដាយមាសពីកីឡាសីដក់ច្រើនជាងគេ
23, Nov 2022 , 2:39 pm        
រូបភាព
ការប្រកួតសីដក់វិញ្ញាសាបុរស២×២ រវាងក្រុមក្រសួងការពារជាតិ(បៃតង) និងក្រសួងមហាផ្ទៃ(ស)។
ការប្រកួតសីដក់វិញ្ញាសាបុរស២×២ រវាងក្រុមក្រសួងការពារជាតិ(បៃតង) និងក្រសួងមហាផ្ទៃ(ស)។
ដោយ:
ក្រុមកីឡាសីដក់ក្រសួងការពារជាតិ ឈ្នះមេដាយមាសច្រើនជាងគេចំនួន៣ ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៣ ដែលធ្វើនៅពហុកីឡដ្ឋានជាតិអូឡាំពិក។ ការប្រកួតកីឡាសីដក់ មានក្រសួង២ និងខេត្តចំនួន៤ ចូលរួម ដោយមានអត្តពលិក៧៣ រូប ដែលចាប់ពីថ្ងៃទី២០-២៣ ខែវិច្ឆិកា ឆ្នាំ២០២២។

 
វិញ្ញាសានារី២×២ មេដាយមាសបានទៅលើក្រុមសីដក់ក្រសួងការពារជាតិ បន្ទាប់ពីយកឈ្នះខេត្តឧត្តរមានជ័យ ក្នុងលទ្ធផល ២-០សិត, មេដាយសំរឹទ្ធ បានទៅក្រសួងមហាផ្ទៃ ក្រោយយកឈ្នះខេត្តកំពង់ចាម ក្នុងលទ្ធផល ២-០សិត។ ចំណែក វិញ្ញាសាបុរស២×២ ក្រសួងការពារជាតិ ទទួលបានមេដាយមាស បន្ទាប់ពីយកឈ្នះ ក្រសួងមហាផ្ទៃ ក្នុងលទ្ធផល ២-១សិត និងមេដាយសំរឹទ្ធ បានទៅខេត្តព្រៃវែង បន្ទាប់ពីយកឈ្នះ ខេត្តឧត្តរមាជ័យ ដោយលទ្ធផល ២-០សិត។
 
វិញ្ញាសាបុរស៣×៣ មេដាយមាសបានទៅក្រសួងការពារជាតិ ក្រោយឈ្នះខេត្តកំពង់ចាម ដោយលទ្ធផល ២-១សិត និងមេដាយសំរឹទ្ធ បានទៅក្រសួងមហាផ្ទៃ ក្រោយយកឈ្នះខេត្តឧត្តរមានជ័យ ដោយលទ្ធផល ២-០សិត។ 
 
គួរបញ្ជាក់ថា ការប្រកួតធ្វើឡើងមានរយៈពេល៣ថ្ងៃគឺពីថ្ងៃទី២០-២៣ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលមានកីឡាករ-កីឡាការិនី៧៣ មកពីក្រសួង និងខេត្តចំនួន៦ ចូលរួមប្រកួតប្រជែង។
 

Tag:
 កីឡាសីដក់ និងឈិនឡូនកម្ពុជា
 កីឡាជាតិលើកទី៣
 ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com