កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
ជឺជីតស៊ូ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឈ្នះមេដាយច្រើនជាងគេ កម្មវិធីបិទការប្រកួតកីឡាជឺជីតស៊ូ ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៣ នាវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា។ រូបពី សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា
×
ការប្រកួតកីឡាជឺជីតស៊ូ ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៣ ត្រូវបានបិទបញ្ចប់នៅថ្ងៃទី២២ ខែវិច្ឆិកា នាវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា។ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឈ្នះមេដាយច្រើនជាងគេក្នុងនោះមេដាយមាស២ ប្រាក់១ និងសំរឹទ្ធ១។
ក្រុមកីឡាជឺជីតស៊ូ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នាំមុខគេដោយទទួលបានមេដាយមាស២ ប្រាក់១ និងសំរឹទ្ធ១ ក្រសួងការពារជាតិ មេដាយមាស ២ និងសំរឹទ្ធ៤ រាជធានីភ្នំពេញ មេដាយមាស១ ប្រាក់៤ សំរឹទ្ធ១ ក្រសួងមហាផ្ទៃ មេដាយមាស១ ប្រាក់១ និងសំរឹទ្ធ៣ និងខេត្តបាត់ដំបង មេដាយសំរឹទ្ធ៣។
លោក សៀន សុភក្ត្រ មើលឃើញវឌ្ឍនភាពកីឡាជឺជីតស៊ូ មានការកើនឡើងច្រើន ក្រោយបញ្ចប់ការប្រកួតកីឡាជាតិលើកទី៣ នេះពិសេសគឺកំណើនកីឡាករ-កីឡាការិនី រាជធានី-ខេត្ត ក្រសួង ដែលមានទីតាំងហ្វឹកហាត់ និងការប្រកួត ដែលជាខ្សែបន្ទាប់វាស់ស្ទង់កម្រិតសមត្ថភាពឆ្ពោះទៅស៊ីហ្គេម២០២៣។
លោក សៀន សុភក្រ្ត និយាយថា៖«បាទកីឡាករ-កីឡាការិនី មានច្រើនជាងមុន យើងអាចប្រមូលផ្តុំ និងមានក្លិប មានរាជធានីដែលគាត់អាចលេងបាន ហើយក្រុមជម្រើសជាតិកើនសមត្ថភាពខ្ពស់ជាពិសេសយើងមានគ្រូមកពីប្រទេសថៃគឺលោក Bodin Panjabutra គាត់បង្ហាត់លើវិញ្ញាសាសម្តែង Duo/Show»។
គួរបញ្ជាក់ថា ការប្រកួតកីឡាជាតិលើកទី៣បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១៩-២២ ខែវិច្ឆិកា បានបញ្ចប់ទៅដោយភាពជោគជ័យ ដែលជាការត្រៀមលក្ខណៈសម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣ ដើម្បីដណ្តើមមេដាយជូនជាតិ៕
Tag:
កីឡាជឺជីតស៊ូ
កីឡាជាតិលើកទី៣
ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com