ជាតិ
មនុស្ស៣នាក់ ត្រូវបានឃាត់ខ្លួន ក្នុងករណីលិចសាឡង់បូមខ្សាច់នៅស្ពានបាឡេ សាឡង់បូមខ្សាច់លិចនៅចំណុចស្ពានបាឡេ ក្នុងខណ្ឌឫស្សីកែវ កាលពីថ្ងៃទី២០ ខែវិច្ឆិកាឆ្នាំ២០២២
× ភ្នំពេញ៖ មនុស្ស៣នាក់ ត្រូវបានមន្ត្រីកម្លាំចរាចរណ៍ជើងទឹក នាំខ្លួនទៅសាកសួរ ក្នុងករណីលិចសាឡង់ នៅចំណុចស្ពានបាឡេ ។ នេះបើតាមលោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវ ដែលបានបន្ថែមថា សាឡង់លិចនោះ ក៏បានបង្កឱ្យសសរស្ពានទ្រេតផងដែរ។
ថ្លែងប្រាប់សារព័ត៌មានThmeyThmey25 លោក ឃុនដឿន បានបញ្ជាក់ថា មកដល់ពេលនេះ សាឡង់នោះ មិនទាន់ត្រូវបានស្រង់ចេញនៅឡើយទេ ព្រោះទឹកហូរខ្លាំងពេក។
អភិបាលខណ្ឌឫស្សីកែវរូបនេះ បានលើកឡើងថា ៖ « យើងបានសហការជាមួយម្ចាស់កប៉ាល់សាឡង់និងOCIC ទាំងអស់កំពុងធ្វើការងារហ្នឹង។ គ្រាន់តែថា ពេលនេះយើងត្រូវរកបច្ចេកទេសដើម្បីយកសាឡង់ហ្នឹងចេញ។ តែត្រូវរងចាំឱ្យទឹកនឹងបន្ដិច ព្រោះ(ឥឡូវ)ទឹកហូរខ្លាំងពេក។ មួយវិញទៀតមធ្យោបាយកំពុងធ្វើដំណើរចេញពីប្រទេសវៀតណាមមក»។
សូមបញ្ជាក់ថា សាឡង់បូមខ្សាច់នោះ ត្រូវបានលិចនៅចំណុចស្ពានបាឡេ ក្នុងខណ្ឌឫស្សីកែវ កាលពីថ្ងៃទី២០ ខែវិច្ឆិកាឆ្នាំ២០២២ នៅវេលាម៉ោង៥ល្ងាច៕
Tag:
ស្ពានបាឡេ
សាឡង់បូមខ្សាច់
ឃាត់ខ្លួន
© រក្សាសិទ្ធិដោយ thmeythmey.com