កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
កីឡាជាតិ៖ ក្រសួងមហាផ្ទៃនៅតែរក្សាតំណែងកំពូលតារាងមេដាយច្រើនជាងគេ
24, Nov 2022 , 10:59 am        
រូបភាព
ក្រុមកីឡាសីដក់ក្រសួងមហាផ្ទៃ ក្នុងថ្ងៃបិទបញ្ចប់ការប្រកួតកីឡាសីថក់ កីឡាជាតិលើកទី៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
ក្រុមកីឡាសីដក់ក្រសួងមហាផ្ទៃ ក្នុងថ្ងៃបិទបញ្ចប់ការប្រកួតកីឡាសីថក់ កីឡាជាតិលើកទី៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។
ដោយ:
គិតត្រឹមថ្ងៃទី២៣ ខែវិច្ឆិកា ក្រសួងមហាផ្ទៃ នៅតែរក្សាតំណែងកំពូលតារាងមេដាយ ពីការប្រកួតកីឡាជាតិលើកទី៣។ ក្រសួងមហាផ្ទៃ ទទួលបានមេដាយសរុប៧៣ ក្នុងនោះមាស៣៩ ប្រាក់១៤ និងសំរឹទ្ធ២០ ដែលមានរាជធានី-ខេត្ត និងក្រសួង២៨ ចូលរួមប្រកួតប្រជែងលើកីឡា៣៨ ប្រភេទ និងកីឡាប៉ារ៉ាឡាំពិកចំនួន៧។

 
ក្រសួងមហាផ្ទៃ ឈរលេខ១ មានមេដាយសរុប៧៣ មាស៣៩ ប្រាក់១៤ និងសំរឹទ្ធ២០ លេខ២ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មេដាយសរុប៥១ មាស១៧ ប្រាក់១៨ និងសំរឹទ្ធ១៦ លេខ៣ ក្រសួងការពារជាតិ មេដាយសរុប២៩ មាស១៥ ប្រាក់៥ និងសំរឹទ្ធ១៥ លេខ៤ ខេត្តព្រៃវែង មេដាយសរុប៣៤ មាស៩ ប្រាក់១៣ និងសំរឹទ្ធ១២ លេខ៥ រាជធានីភ្នំពេញ មេដាយសរុប២៦ មាស៨ ប្រាក់៦ និងសំរឹទ្ធ១២ លេខ៦ ខេត្តកណ្តាល មេដាយសរុប២២ មាស៥ ប្រាក់៨ និងសំរឹទ្ធ៩។
 
ខេត្តបាត់ដំបង ឈរលេខ៧ មេដាយសរុប១៧ មាស៤ ប្រាក់៤ និងសំរឹទ្ធ៩ លេខ៨ ខេត្តកំពង់ចាម មេដាយសរុប១៥ មាស៣ ប្រាក់៥ និងសំរឹទ្ធ៧ លេខ៩ ខេត្តស្ទឹងត្រែង មេដាយសរុប១៤ មាស៣ ប្រាក់៥ និងសំរឹទ្ធ៦ លេខ១០ ខេត្តសៀមរាប មេដាយសរុប១០ មាស៣ ប្រាក់៣ និងសំរឹទ្ធ៤ លេខ១១ ខេត្តកំពត មេដាយសរុប៤ មាស៣ និងសំរឹទ្ធ១ លេខ១២ ខេត្តប៉ៃលិន មេដាយសរុប១៨ មាស២ ប្រាក់៦ និងសំរឹទ្ធ១០ លេខ១៣ ខេត្តស្វាយរៀង មេដាយសរុប១១ មាស២ ប្រាក់៦ និងសំរឹទ្ធ៣ លេខ១៤ ខេត្តកមពង់ឆ្នាំង មេដាយសរុប១២ មាស២ ប្រាក់២ និងសំរឹទ្ធ៨។
 
លេខ១៥ ខេត្តតាកែវ មេដាយសរុបមេដាយមាស២ លេខ១៦ ខេត្តកំពង់ស្ពឺ មេដាយសរុប៩ មាស១ ប្រាក់២ និងសំរឹទ្ធ៦ លេខ១៧ ខេត្តកោះកុង មេដាយសរុប៦ មាស១ ប្រាក់២ និងសំរឹទ្ធ៣ លេខ១៨ ខេត្តកែប មេដាយសរុប២ មាស១ និងសំរឹទ្ធ១ លេខ១៩ ខេត្តត្បូងឃ្មុំ មេដាយសរុប៩ ប្រាក់៥ និងសំរឹទ្ធ៤ លេខ២០ ខេត្តបន្ទាយមានជ័យ មេដាយប្រាក់១ លេខ២១ ខេត្តកំពង់ធំមេដាយសរុប៥ ប្រាក់១ និងសំរឹទ្ធ៤ លេខ២២ ខេត្តពោធិ៍សាត់ មេដាយសរុប៣ ប្រាក់១ និងសំរឹទ្ធ២ លេខ២៣ ខេត្តឧត្តរមានជ័យ មេដាយប្រាក់១ និងខេត្តមណ្ឌលគិរី លេខ២៤ មេដាយសំរឹទ្ធ១៕
 

Tag:
 កីឡាជាតិលើកទី៣
  ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com