FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
De Bruyne ថាខ្លួនលេងមិនល្អ តែជាប់ Man of the match ទំនងដោយសារឈ្មោះល្បី 
×![]()
Kevin de Bruyne ខ្សែបម្រើក្រុមជម្រើសជាតិបែលហ្ស៊ិក បង្ហាញការខកចិត្តទៅវិញបន្ទាប់ពីទទួលបានឈ្មោះកីឡាករល្អ Man of the Match ក្នុងជំនួបបើកឆាក World Cup ទល់កាណាដា។ សមាជិកក្រុម Manchester City បញ្ជាក់ក្រោយជ័យជម្នះ ១-០ របស់បែលហ្ស៊ិកលើកាណាថារូបគេមិនសមឈ្នះពានកីឡាករល្អនេះឡើយ។
នាជំនួបបើកឆាកពូល F នៅរាត្រីថ្ងៃទី២៣ ខែវិច្ឆិកា បើទោះជាទទួលបាន៣ពិន្ទុក្តី ប៉ុន្តែបែលហ្ស៊ិកមិនមានទម្រង់លេងលេចធ្លោឡើយនៅពេលប៉ះកាណាដា។ កាណាដា ដែលទើបបានកៅអីនៅ World Cup លើកដំបូងនៅប្រទេកាតា ជាក្រុមដែលមានឱកាសរកគ្រាប់បាល់ច្រើនលើក បើទោះលទ្ធលខកចិត្តក្តី។
កាណាដា ខកឱកាសស៊ុតបាល់ប៉េណាល់ទីពីសំណាក់កីឡាករឆ្នើម Alphonso Davies និងឱកាសផ្សេងទៀត មុនពេល Michy Batshuayi រកបានគ្រាប់ជ័យជម្នះសម្រាប់ក្រុមបែលហ្ស៊ិក។
ក្រោយជំនួបនេះ អ្នករៀបចំបានផ្តល់ពានកីឡាករប្រចាំការប្រកួតទៅឱ្យ De Bruyne។ De Bruyne ខ្សែបម្រើឆ្នើមរបស់ Man City ភ្ញាក់ផ្អើលក្រោយទទួលបានពាននេះ ខណៈខ្លួនលេងមិនបានល្អសោះ។
ខ្សែបម្រើវ័យ៣១ឆ្នាំរូបនេះ លើកឡើងថា ខ្លួនមិនសមជាប់ជា Man of the match សម្រាប់ជំនួបបើកឆាកនេះទាល់តែសោះ។ De Bruyne លើកឡើងថា៖«ខ្ញុំមិនគិតថាខ្ញុំលេងមិនល្អទេ។ ខ្ញុំមិនដឹងថាហេតុអ្វីបានជាខ្ញុំបានពាននេះ។ ប្រហែលមកពីឈ្មោះរបស់ខ្ញុំល្បីស្រាប់»។
បែលហ្ស៊ិក ឈរលេខ១បណ្តោះអាសន្នក្នុងពូល F ដោយរកបាន៣ពិន្ទុ ខណៈកាណាដានៅបាតតារាង។ ក្រូអាស៊ី និងម៉ារ៉ុកមាន១ពិន្ទុ នៅលេខរៀងទី២និងទី៣ក្នុងរតារាង៕
© រក្សាសិទ្ធិដោយ thmeythmey.com