កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
សហព័ន្ធកីឡាចំបាប់ដាក់គោលដៅយកមេដាយលើស៧ នៅស៊ីហ្គេម២០២៣ 
ពិធីបំពាក់មេដាយជូនអត្តពលិក បិទបញ្ចប់ការប្រកួតកីឡាចំបាប់ ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៣។ រូបពី សហព័ន្ធកីឡាចំបាប់កម្ពុជា
×![]()
លោក Casey Barnett អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជាដាក់គោលដៅប្រជែងយកមេដាយលើសពី៧ពីកីឡាស៊ីហ្គេមឆ្នាំ២០២៣នៅកម្ពុជា។ គោលដៅមេដាយដ៏ច្រើននេះ ក្រោយលោក Barnett វាយតម្លៃកម្រិតសមត្ថភាពកីឡាករ-កីឡាការិនីកម្ពុជា មានបច្ចេកទេស និងសមត្ថភាពគ្រប់គ្រាន់។ ដោយឡែកនៅកីឡាជាតិលើកទី៣ ប្រភេទកីឡាចំបាប់មាន ខេត្ត និងក្រសួង៧ ចូលរួមប្រកួតប្រជែងផងដែរ។
អនុប្រធានសហព័ន្ធកីឡាចបាប់ បានលើកឡើងថា កម្រិតបច្ចេកទេសរបស់អត្តពលិកចំបាប់ទាំងអស់ហាក់មានការរីកចម្រើនគួរឱ្យកត់សម្គាល់។ ជារួមកីឡាករ កីឡាការិនីចំបាប់កម្ពុជាទាំងអស់ដែលបានចូលរួមប្រកួតកីឡាជាតិលើកទី៣ មានកម្រិតបច្ចេកទេស និងសមត្ថភាពគ្រប់គ្រាន់សម្រាប់ការប្រជែងមេដាយពីកីឡាស៊ីហ្គេម ឆ្នាំ២០២៣។
«សហព័ន្ធកីឡាចំបាប់កម្ពុជា បានកំណត់គោលដៅរួចជាស្រចហើយ នៅឆ្នាំ២០២៣ ខាងមុខធ្វើយ៉ាងណាប្រជែងមេដាយឱ្យបានច្រើនជាង៧»។ លោក Casey Barnett និយាយដូចច្នេះក្នុងពិធីបិទការប្រកួតកីឡាចំបាប់ ក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៣ នៅថ្ងៃទី២២ ខែវិច្ឆិកា នាពហុកីឡដ្ឋានជាតិមរតកតេជោ។
គួរបញ្ជាក់ថា កីឡាជាតិលើកទី៣ ក្រសួងមហាផ្ទៃឈរលេខ១បណ្តោះអាសន្នជាមួយមេដាយសរុប៩ ក្នុងនោះមាស៦ ប្រាក់២ និងសំរឹទ្ធ១, លេខ២ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មេដាយសរុប១២ មាស៥ ប្រាក់៥ និងសំរឹទ្ធ២, លេខ៣ ខេត្តកំពង់ឆ្នាំង មេដាយសរុប៨ មាស១ ប្រាក់១ និងសំរឹទ្ធ៦ ខេត្តព្រៃវែង លេខ៤ មេដាយសរុប៩ ប្រាក់២ និងសំរឹទ្ធ៧, លេខ៥ ខេត្តពោធិ៍សាត់ មេដាយសរុប៣ ប្រាក់១ និងសំរឹទ្ធ២ និងលេខ៦ ខេត្តកំពង់ធំ មេដាយសរុប២ ប្រាក់១ សំរឹទ្ធ១៕
Tag:
កីឡាចំបាប់
កីឡាជាតិលើកទី៣
ស៊ីហ្គេម២០២៣
© រក្សាសិទ្ធិដោយ thmeythmey.com