អន្តរជាតិ
តុលាការកំពូលអង់គ្លេស បិទផ្លូវស្កុតឡែនធ្វើប្រជាមតិប្រកាសឯករាជ្យ 
×![]()
រដ្ឋាភិបាលស្កុតឡែន នឹងមិនអាចរៀបចំការធ្វើប្រជាមតិជាលើកទីពីរបាននោះឡើយនៅក្នុងឆ្នាំក្រោយដោយសារតែមិនមានការអនុញ្ញាតពីតុលាការកំពូលចក្រភពអង់គ្លេសនៅថ្ងៃទី២៣ ខែវិច្ឆិកា។
រដ្ឋមន្ត្រីទីមួយរស់ស្កុតឡេន លោកស្រី Nicola Sturgeon និងជាប្រធានគណបក្សជាតិស្កុតឡែន (SNP) មានបំណងចង់រៀបចំការធ្វើប្រជាមតិលើកទីពីរនៅថ្ងៃទី១៩ ខែតុលាឆ្នាំក្រោយ ក៏ប៉ុន្តែតុលាការកំពូលរបស់ចក្រភពអង់គ្លេសសម្រេចជាឯកច្ឆន្ទថា លោកស្រីមិនមានសិទ្ធិអំណាចក្នុងការធ្វើរឿងនេះឡើយ។
«សភាស្កុតឡែនមិនមានសិទ្ធិអំណាចក្នុងការបង្កើតប្រជាមតិលើឯករាជ្យភាពរបស់ស្ដុតឡែននោះឡើយ»។ ប្រធានសភាកំពូលចក្រភពអង់គ្លេសលោក Robert Reed បានលើកឡើង សង្កត់ធ្ងន់បែបនេះក្នុងការសម្រេចថ្ងៃទី២៣ ខែវិច្ឆិកា។
ច្បាប់ស្កុតឡែនឆ្នាំ ១៩៩៨ បានត្រួសត្រាយផ្លូវសម្រាប់ការបង្កើតសភានៅស្កុតឡែន និងផ្ដល់ឱ្យអំណាចមួយចំនួនពីតុលាការកំពូល។ យ៉ាងណាមិញ បញ្ហាផ្សេងៗទាក់ទងនឹងសហភាពអឺរ៉ុប និងអង់គ្លេស នឹងត្រូវដោះស្រាយដោយសភាចក្រភពអង់គ្លេស។
លោកស្រី Sturgeon បានបង្ហោះសារលើបណ្ដាញសង្គម Twitter នៅថ្ងៃទី២៣ ខែវិច្ឆិកាថា ខណៈដែលលោកស្រីខកចិត្តចំពោះសេចក្ដីសម្រេចមួយនេះ លោកស្រីគោរពចំពោះចំណាត់ការមួយនេះផងដែរ។
ការស្ទង់មតិជាសាធារណៈកន្លងមកបង្ហាញថា ប្រជាជនបោះឆ្នោតមួយចំនួនគាំទ្រការឯករាជ្យភាព ខណៈប្រជាជនមួយចំនួនមិនគាំទ្រការទទួលបានឯករាជ្យនោះឡើយ ហើយយល់ឃើញថាការធ្វើប្រជាមតិកើតឡើងឆាប់ពេក៕
© រក្សាសិទ្ធិដោយ thmeythmey.com