FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
ប្រមុខការទូតអាមេរិក រិះគន់ការគំរាមរបស់ FIFA ចំពោះការពាក់ខ្សែក្រណាត់នៅដើមដៃ នៅWorld Cup 
កីឡាករបាល់ទាត់អាល្លឺម៉ង់យកដៃខ្ទប់មាត់របស់ខ្លួនដើម្បីបង្ហាញការប្រឆាំងនឹងបំរាមរបស់ FIFA ដែលមិនឱ្យពួកគេពាក់ខ្សែក្រណាត់នៅដើមដៃដើម្បីបង្ហាញការគាំទ្រដល់ការរួមបញ្ចូលមនុស្សគ្រប់មជ្ឈដ្ឋាន ទីក្រុងដូហា ប្រទេសកាតា ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០២២។
×![]()
ប្រមុខការទូតសហរដ្ឋអាមេរិកបានរិះគន់លើការសម្រេចចិត្តរបស់សហព័ន្ធកីឡាបាល់ទាត់អន្តរជាតិ FIFA ដែលបានគំរាមកំហែងផាកពិន័យជាកាតលឿងដល់កីឡាករបាល់ទាត់រូបណា ប្រសិនបើគេពាក់ក្រណាត់ចងនៅលើដើមដៃរបស់គេ នៅក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់ពិភពលោកក្នុងប្រទេសកាតា។ កាយវិការរបស់កីឡាករនេះបង្ហាញការគាំទ្រដល់ការរួមបញ្ចូលមនុស្សគ្រប់មជ្ឈដ្ឋាននឹងភាពចម្រុះ និងជាការប្រឆាំងនឹងបញ្ហារំលោភសិទ្ធិមនុស្សកន្លងមករបស់ប្រទេសកាតាដែលជាម្ចាស់ផ្ទះការប្រកួត។
ថ្លែងនៅក្បែរសមភាគីដែលជារដ្ឋមន្ត្រីការបរទេសរបស់ប្រទេសកាតានោះ រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken និយាយថា៖ «នេះជារឿងដែលតែងតែធ្វើឱ្យមានការព្រួយបារម្ភ នៅពេលដែលយើងឃើញការរឹតបន្តឹងណាមួយចំពោះសេរីភាពនៃការបញ្ចេញមតិនោះ»។
លោក Blinken បន្ថែមដូចនេះថា៖ «រឿងនេះវាកាន់តែសំខាន់ទៀត នៅពេលដែលការបញ្ចេញមតិនោះធ្វើឡើងដើម្បីឱ្យមានភាពចម្រុះនិងការរួមបញ្ចូលគ្នានោះ។ នៅក្នុងការវាយតម្លៃរបស់ខ្ញុំ យ៉ាងហោចក៏នៅលើទីលានបាល់ទាត់ គ្មាននរណាម្នាក់គួរត្រូវបានបង្ខំឱ្យជ្រើសរើសរវាងការគាំទ្រគុណតម្លៃទាំងនេះ និងការលេងឱ្យក្រុមរបស់គេនោះទេ»។
គេមិនអាចទាក់ទងអង្គការ FIFA បានភ្លាមៗនោះទេ ដើម្បីសុំធ្វើអត្ថាធិប្បាយឆ្លើយតបទៅនឹងការលើកឡើងរបស់ប្រមុខការទូតអាមេរិកនេះ៕
© រក្សាសិទ្ធិដោយ thmeythmey.com