កីឡាជាតិ
ជាតិ
ស៊ីហ្គេម២០២៣
CPL៖គ្រូបង្វឹកភ្នំពេញក្រោន ជឿជាក់ថានឹងអាចយកបាន៣ពិន្ទុពីម្ចាស់ផ្ទះ វិសាខា
26, Nov 2022 , 7:59 am        
រូបភាព
លោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោន ឈរបញ្ជារកូនក្រុមប្រកួតទល់នឹងព្រះខ័នរាជស្វាយរៀង នាពេលកន្លងទៅ។ រូបពីCPL
លោក Oleg Starynskyi គ្រូបង្វឹកភ្នំពេញក្រោន ឈរបញ្ជារកូនក្រុមប្រកួតទល់នឹងព្រះខ័នរាជស្វាយរៀង នាពេលកន្លងទៅ។ រូបពីCPL
ដោយ:
ក្រុមបាល់ទាត់ វិសាខា ទទួលភ្នំពេញញក្រោន នាកីឡដ្ឋានព្រីនស៍ ខណៈព្រះខ័នរាជស្វាយរៀង ស្វាគមន៍បឹងកេត នាកីឡដ្ឋានខេត្តស្វាយរៀង នៅថ្ងៃទី២៦ ខែវិច្ឆិកា ក្នុងព្រឹត្តិការណ៍កីឡាបាល់ទាត់ពានរង្វាន់ខេមបូឌានព្រីមៀរលីគសប្តាហ៍ទី២៦ វគ្គ៤ក្រុមចុងក្រោយ។ គ្រូបង្វឹកភ្នំពេញក្រោន លោក Oleg Starynskyi រំពឹងថាក្រុមនឹងយកបាន៣ពិន្ទុពីវិសាខា ដើម្បីទៅប្រជែងតំណែងជើងឯកឆ្នាំ២០២២។

 
ក្រុមបាល់ទាត់ វិសាខា បច្ចុប្បន្នកំពុងមានប្រៀបដោយឈរកំពូលតារាងមាន៤៩ពិន្ទុ នាំមុខភ្នំពេញក្រោនដែលឈរលេខ២ ចំនួន៣ពិន្ទុ។ វិសាខា ប្រកួតចុងក្រោយបានយកឈ្នះក្រុមបឹងកេត ដោយលទ្ធផល ៥-៣ ចំណែកភ្នំពេញក្រោន ឈ្នះព្រះខ័នរាជស្វាយរៀង ១-០។ ក្រុមទាំងពីរធ្លាប់ជួបគ្នាលើក ដោយវិសាខា ឈ្នះ២ ចាញ់១ និងស្មើ៦។
 
លោក Oleg Starynskyi គ្រូបង្វឹកក្រុមបាល់ទាត់ភ្នំពេញក្រោន រំពឹងយ៉ាងមុតមាំថាក្រុមរបស់ខ្លួននឹងអាចយកបាន៣ពិន្ទុពីក្រុមម្ចាស់ផ្ទះវិសាខា នាជំនួបនៅម៉ោង ៦:៣០នាទីល្ងាចថ្ងៃទី២៦ ខែវិច្ឆិកា ដើម្បីឈានទៅគ្រងតំណែងជើងឯកពានរង្វាន់ខេមបូឌានព្រីមៀរលីគ រដូវកាល២០២២ នេះ។
 
លោក Oleg Starynskyi និយាយថា៖«យើងនឹងទៅទឹកដីវិសាខា ជាមួយនឹងគោលដៅតែមួយគត់គឺយក៣ពិន្ទ ដើម្បីឆ្ពោះទៅដំណែងជើងឯក។ នៅសល់២ប្រកួតទៀត កីឡាករទាំងអស់គឺត្រូវបានលើកទឹកចិត្តខ្ពស់»។ លោក Oleg បន្តថា គោលដៅក្រុមគឺនៅលើបន្ទាត់មួយដែលល្អហើយ ប៉ុន្តែក្រុមគឺប្រឹងប្រែងដើម្បីលទ្ធផលល្អ។
 
ចំណែក ព្រះខ័នរាជស្វាយរៀង នឹងជួបប្រកួតជាមួយបឹងកេត ក្រុមទាំងពីរជួបគ្នា៩លើក បឹងកេតឈ្នះ៤ ចាញ់២ និងស្មើ៣។ ព្រះខ័នរាជស្វាយរៀងដែលស្ថិតនៅលេខ៣មាន៤៦ពិន្ទុ ប្រកួតចុងក្រោយចាញ់ក្រុមភ្នំពេញក្រោន ១-០ រីឯបឹងកេត ចាញ់ក្រុមវិសាខា ៥-៣។
 
គួរបញ្ជាក់គិតត្រឹមសប្តាហ៍ទី២៦នេះទៅ ការប្រកួតក្របខណ្ឌខេមបូឌានព្រីមៀរលីគនៅសល់១ប្រកួតទៀតដែលនឹងធ្វើឡើងនៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ ខាងមុខ ដើម្បីសម្រេចថាក្រុមណា នឹងក្លាយជាម្ចាស់ជើងឯកពានរង្វាន់ខេមបូឌានព្រីមៀរលីគរដូវកាល២០២២៕
 

Tag:
 កីឡាបាល់ទាត់
 ខេមបូឌានព្រីមៀរលីគ
© រក្សាសិទ្ធិដោយ thmeythmey.com