ជាតិ
យុវជនសកម្ម សេវាល្អ
ហិង្សានៅឃុំអណ្ដូងទឹក ភាគច្រើនជាទំនាស់ពាក្យសម្ដីក្នុងគ្រួសារ
26, Nov 2022 , 9:29 am        
រូបភាព
ដោយ៖ ឈិន យួន(យុវជនឃុំអណ្ដូងទឹក)
 
ស្រុកបទុមសាគរ, កោះកុង៖ លោក ប៉ែន ហម មេប៉ុស្ដិ៍រដ្ឋបាលនគរបាលឃុំអណ្ដូងទឹក បានលើកឡើងថា ហិង្សានៅក្នុងឃុំរបស់ខ្លួនភាគច្រើនកើតឡើងដោយសារការផឹកស៊ីទាស់ពាក្យសម្ដីគ្នា ប្រពន្ធប្រចណ្ឌប្ដី ប្ដីប្រចណ្ឌប្រពន្ធ ទើបបង្កជាហិង្សារហូតឈានដល់ការវាយដំគ្នានៅក្នុងគ្រួសារ។



អំពើហិង្សាកើតឡើងដោយសារការផឹកស៊ី ហើយទាស់ពាក្យសម្តីគ្នា ប៉ុន្តែមិនបង្កហិង្សាធ្ងន់ធ្ងរនោះទេ។ លោក ប៉ែន ហម លើកឡើងបែបនេះ ហើយបន្តថា ធម្មតាអ្នកផឹកស្រាគ្រប់គ្រងខ្លួនឯងមិនបានល្អ ប្តីខឹងប្រពន្ធ ប្រពន្ធខឹងប្ដី ក៏បោកទ្រព្យសម្បត្តិនៅក្នុងផ្ទះ។ យោងតាមបណ្ដឹងដែលលោកមេប៉ុស្ដិ៍ទទួលបានគឺមានហិង្សារវាងប្ដីប្រពន្ធ និងហិង្សាបងប្អូនវាយបងប្អូន។
ទាក់ទិននឹងស្ថានភាពអំពើហិង្សានេះ គឺប្រជាពលរដ្ឋភាគច្រើនប្រើកំហឹងមួយឆាវរបស់ពួកគេវាយទ្រព្យសម្បិត្តក្នុងផ្ទះ ដូចជា ចាន ឆ្នាំង និងសម្ភារប្រើប្រាស់ផ្សេងៗទៀត។ បើតាមការសង្កេតរបស់លោកមេប៉ុស្ដិ៍ គឺភាគច្រើនប្ដីផឹកស៊ីជុំមិត្តភក្ដី ប្រពន្ធទៅហៅជំរិញចុះឡើង ជេរគ្មានហេតុផល ប្ដីខឹងក៏បង្កជាហិង្សាតែម្ដង។ លោក ប៉ែន ហម លើកឡើងយ៉ាងដូច្នេះ។


 លោក ប៉ែន ហម មេប៉ុស្ដិ៍នគរបាលរដ្ឋបាលអណ្ដូងទឹក 

«គាត់ខឹងប្រពន្ធតែមិនវាយប្រពន្ធទេ គាត់វាយទ្រព្យសម្បត្តិ។ សមត្ថកិច្ចចុះអន្តរាគមន៍ និងអញ្ជើញពួកគាត់ទៅធ្វើកិច្ចសន្យា ដើម្បីបង្កាកុំឱ្យមានជម្លោះរវាងប្តីប្រពន្ធក្នុងគ្រួសារបន្តទៀត»។ នេះបើតាមលោក ប៉ែន ហម។
 
កម្លាំងសម្ថកិច្ច បានចុះអប់រំដល់ប្រជាពលរដ្ឋនៅក្នុងឃុំ ដើម្បីឱ្យពួកគេយល់ដឹងកាន់តែច្បាស់ពីហិង្សានៅក្នុងគ្រួសារ និងឱ្យពួកគេគោរពច្បាប់ផងដែរ។
លោក ហម បន្ថែមថា អំពើហិង្សាអាចប៉ះពាក់ដល់កេត្តិយសប៉ុសិ៍្តរដ្ឋបាលនគរបាលឃុំអណ្ដូង ប្រសិនបើនៅក្នុងឃុំតែងតែកើតមានករណីហិង្សាជាញឹកញ៉ាប់។ ជុំវិញរឿងនេះ កម្លាំងសម្ថកិច្ច គឺមានភារកិច្ចបម្រើប្រជាពលរដ្ឋ បម្រើរាស្ត្រ ពិសេសប៉ូលិសប៉ុស្តិ៍នគរបាលនីមួយៗ ត្រូវផ្ដល់ការទុកចិត្តឱ្យប្រជាពលរដ្ឋ ដើម្បីឱ្យពួកគេរាការណ៍មកសម្ថកិច្ច៕
 
អានអត្ថបទពាក់ព័ន្ធផ្សេងទៀត៖ យុវជនសកម្ម សេវាល្អ 

(អត្ថបទនេះ គឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើង ក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែត តាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។ រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករ ហើយមិនឆ្លុះបញ្ចាំង អំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)
 
 
 
 

Tag:
 ហិង្សា
  បូទុមសាគរ
© រក្សាសិទ្ធិដោយ thmeythmey.com