FIFA
កីឡាអន្តរជាតិ
អន្តរជាតិ
World Cup៖ ម្ចាស់ផ្ទះកាតា ធ្លាក់ដោយស្វ័យប្រវត្តិ ក្រោយអេក្វាទ័រស្មើហូឡង់
26, Nov 2022 , 12:56 am        
រូបភាព
រូបភាព៖ FIFA World Cup
រូបភាព៖ FIFA World Cup
លទ្ធផលស្មើ ១-១ រវាងហូឡង់ និងអេក្វាទ័រ ជាការបិទច្រកម្ចាស់ផ្ទះកាតាក្នុងការឈានទៅវគ្គបន្តនៃព្រឹត្តិការណ៍ FIFA World Cup 2022។ ហូឡង់ និងអេក្វាទ័រ ដែលបានឈ្នះរៀងៗខ្លួននាការប្រកួតបើកឆាកក្នុងពូល A ឡើងបាន៤ពិន្ទុដូចគ្នា រីឯកាតា ដែលបន្តចាញ់សេណេហ្កាល់ ៣-១ មិនមានពិន្ទុរាប់នោះឡើយ ដូច្នេះជំនួបចុងក្រោយរបស់ពួកគេជាមួយហូឡង់ គ្រាន់តែជាការប្រកួតបង្គ្រប់កិច្ចប៉ុណ្ណោះ។



ចាប់ផ្តើមវគ្គទីមួយបានយ៉ាងល្អ ហូឡង់បើកការនាំមុខមុនត្រឹម ៥នាទីដំបូងដោយការស៊ុតបញ្ជូលទីដ៏មុតស្រួចពីសំណាក់ខ្សែប្រយុទ្ធវ័យ ២៣ឆ្នាំ Cody Gakpo ដែលជាគ្រាប់ទីពីរសម្រាប់គេនៅ World Cup 2022។ 
 
ការប្រកួតដ៏ជក់ចិត្តរវាងក្រុមទាំងពីរបានបន្តក្រោយលទ្ធផល ១-០ ដោយការព្យាយាមសម្រុកគ្នាទៅវិញទៅមកយ៉ាងគួរឱ្យចាប់អារម្មណ៍ក្នុងជំនួបរាត្រីថ្ងៃទី២៥ នេះ។ ហៀបនឹងបញ្ចប់វគ្គទីមួយទៅហើយអេក្វាទ័រក្រសោបបានឱកាសតាមស្មើ ១-១ នៅនាទីបន្ថែមនៃវគ្គទីមួយ ប៉ុន្តែគ្រាប់បាល់ដែលស៊ុតត្រូវបានបដិសេធដោយសារតែកីឡាករអេក្វាទ័រម្នាក់ស្ថិតនៅជំហ Off-Side បញ្ចប់វគ្គទីមួយហូឡង់នាំមុខ ១-០ ដដែលលើអេក្វាទ័រ។
 
អេក្វាទ័រចាប់ផ្តើមវគ្គទីពីរធ្វើបានល្អខ្លាំងដោយវាយបកភ្លាមៗដូចការស៊ុតរបសឮហូឡង់នៅដើមវគ្គទីមួយអ៊ីចឹងដែរ ខ្សែប្រយុទ្ធ Enner Valencia ស៊ុតបំប៉ោងសំណាញ់ទីតាមស្មើ ១-១ លើហូឡង់ត្រឹមនាទី ៤៩ ចាប់ផ្តើមប្រកួតបានតែ ៤នាទី។ 
 
ជំនួបដ៏ជក់ចិត្តរវាងក្រុមទាំងពីរដែលតែងវាយបកលើគ្នាទៅវិញទៅមកដើម្បីស្វែងរកឱកាសគ្រាប់បន្ថែម តែយ៉ាងណាឈានដល់នាទី៨០ ការស៊ុតបញ្ជូលទីគ្នានៅតែមិនកើតមាន ខណៈទាំងសងខាងបានផ្លាស់ប្តូរយុទ្ធសាស្ត្ររៀងៗខ្លួន។ លទ្ឌផល ១-១ ចេះតែអូសបន្លាយរហូតដល់ចប់ការប្រកួតបើទោះក្រុមទាំងសងខាងព្យាយមសម្រុកគ្នាខ្លាំងនៅចុងវគ្គទីពីរយ៉ាងណាក្តី។ 
 
ហូឡង់ និងអេក្វាទ័រ ត្រូវបន្តការប្រកួតដល់ជំនួបចុងក្រោយដើម្បីស្វែករកកៅអីទៅកាន់វគ្គ ១៦ក្រុម ក្រោយក្រុមទាំងពីរប្រកួតស្មើគ្នាត្រឹមការប្រកួតវគ្គចែកពូលជុំពីរនៃពូល A នេះ។ ម្ចាស់ផ្ទះកាតាធ្លាក់ដោយស្វ័យប្រវត្តិ ក្រោយការប្រកួតស្មើរវាងហូឡង់និងអេក្វាទ័រនារាត្រីនេះបានបញ្ចប់ទៅ៕
 

Tag:
 World Cup
© រក្សាសិទ្ធិដោយ thmeythmey.com