ជាតិ
យុវជនសកម្ម សេវាល្អ
វីដេអូ
កំពង់ធំ៖ មណ្ឌលសុខភាពព្រៃគុយ យកចិត្តទុកដាក់ផ្ដល់សេវាពិនិត្យសុខភាពដល់ស្រ្តីមានផ្ទៃពោះ
×
ដោយ៖ គិន សុគន្ធា
ស្រុកកំពង់ស្វាយ, កំពង់ធំ៖ អ្នកស្រី ឆាយ សិលា ជាគ្រូពេទ្យនៅមណ្ឌលសុខភាពព្រៃគុយ បានលើកឡើងថា ពលរដ្ឋដែលមកទទួលសេវានៅមណ្ឌលសុខភាពនេះ មានចំនួន ៥៥នាក់ក្នុងមួយខែ ក្នុងនោះស្រ្តីមានផ្ទៃពោះ មាន៨ទៅ១០នាក់។
អ្នកស្រី សិលា បានបន្ថែមថា មណ្ឌលសុខភាពព្រៃគុយ បានយកចិត្តទុកដាក់ថែទាំសុខភាពដល់ពលរដ្ឋគ្រប់រូប ជាពិសេសស្រ្តីមានផ្ទៃពោះ ដោយមណ្ឌលសុខភាព តែងមានគ្រូពេទ្យរង់ចាំផ្ដល់សេវាជាប្រចាំ ។
អ្នកស្រី សិលា បានអះអាងថា៖ «យើងនឹងខិតខំប្រឹងប្រែងបន្ថែមទាំងបច្ចេកទេស ទាំងការថែទាំ ក៏ដូចជាការអប់រំ ឱ្យស្រ្តីមានផ្ទៃពោះ យល់ពីសារៈសំខាន់នៃការថែទាំផ្ទៃពោះមុនពេលសម្រាល»។
ដើម្បីជ្រាបច្បាស់សូមអញ្ជើញលោកអ្នកទស្សនាវីដេអូខាងក្រោម៖
(អត្ថបទនេះគឺជាស្នាដៃរបស់ក្រុមយុវជន និងត្រូវបានរៀបរៀងឡើងក្រោមជំនួយហិរញ្ញវត្ថុរបស់សហភាពអឺរ៉ុបនិងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតតាមរយៈអង្គការតម្លាភាពកម្ពុជា និងអង្គការអាក់សិនអេតកម្ពុជា។រាល់ខ្លឹមសារនៅក្នុងអត្ថបទ និងវីដេអូនេះ គឺជាការទទួលខុសត្រូវរបស់ស្មេរ ឬផលិតករហើយមិនឆ្លុះបញ្ចាំងអំពីទស្សនៈរបស់សហភាពអឺរ៉ុប និងទីភ្នាក់ងារសហប្រតិបត្តិការអភិវឌ្ឍអន្តរជាតិស៊ុយអ៊ែតនោះទេ)។
© រក្សាសិទ្ធិដោយ thmeythmey.com